ខេត្តកំពត ៖ រយៈពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ៣ថ្ងៃកន្លងមកនេះ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិបានប្រជ្រៀតគ្នា ទៅកន្លែងដើមដូងទេដែលជាកន្លែងរមណីយដ្ឋានថ្មីសន្លាងនៅព្រែកតភ្ជាប់ពីរមណីយដ្ឋានទឹកឈូ។ រមណីយដ្ឋានដែលគេចូលទៅលេងកន្លែងដើមដូងទេរនោះសិ្ថតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ គេបានដឹងថារមណីយដ្ឋានដើមដូងទេរនេះទើបតែចាប់ល្បីឈ្មោះនៅពេលថ្មីៗនេះក៏ដោយ ប៉ុន្តែអ្វីដែលបានមើលឃើញនោះ ពិតជាព្រឺព្រួចបំផុត ហើយបើមិនប្រយ័ត្នទេអាចនឹងជួបគ្រោះថ្នាក់។
អ្នកទិញសំបុត្រឡើងទៅកាន់គោលដៅរអិល តាមស្នូកបោះពួយទៅទឹកព្រែក និងជិះទោងយោលទៅយោលមក ធ្លាក់ទៅក្នុងទឹកព្រែកផងដែរ រួមមានទូកជិះ និងហែលទឹកព្រែកក៏មាន។ នៅកន្លែងដើមដូងដុះទេរទាបក្បែមាត់ព្រែក នោះអ្នកដែលចូលទៅផ្ញើរថយន្តមួយគ្រឿង៤ពាន់រៀល-មនុស្សម្នាក់២ពាន់រៀល-ផ្ញើម៉ូតូមួយគ្រឿង២ពាន់រៀល-អ្នកឡើងជិះស្នូករអិលបោះពួយសំដៅទឹក៣ដុល្លារ និងជនណាបានបេះផ្លែឈើត្រូវពិន័យប្រាក់ចំនួន៥០ដុល្លារផងដែរ។ បុត្រ ឆាមសិទ្ធិការ ភេទប្រុស អាយុ១៨ឆ្នាំ មកពីស្រុកឈូក មកលេងកម្សានដើមដូងទេរនេះបានប្រាប់ឲ្យដឹងថា នេះជាលើកទីមួយហើយដែលខ្លួនរួមទាំងមិត្តភក្តិឯទៀតបាននាំគ្នាមកលេង។
ប្អូនប្រុសនិយាយថា ខ្ញុំខ្លាចគ្រោះថ្នាក់ណាស់ការលេងកម្សាន្តបែបនឹង និងម្យ៉ាងទៀតត្រង់ណាក៏សសេរបម្រាមហាមដែរ ដូចជាការបេះផ្លែឈើពិនិយ៥០ដុល្លារជាដើម។ ទោះជាបែបណាក៏ដោយ កន្លែងរមណីយដ្ឋានមួយនេះ ត្រូវបានគេធ្វើកន្លែងសង្គ្រោះបន្ទាន់មួយនៅមិនឆ្ងាយពីកន្លែងលេងទឹកទេ។ លោក អ៊ឹម ចន្ទ័សាធន អភិបាលរងស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា កន្លែងដើមដូងទេនោះជាកន្លែងថ្មីទេ ហើយក៏ជាកន្លែងឯកជនផងដែរ៕
ចែករំលែកព័តមាននេះ