អ្នកនាំពាក្យ​CPP ហៅ​ការ​ដើរ​ពនេចរ​ក្រុម​អតីត​ប្រឆាំង​ជា​រឿង​គ្មាន​បានការ និង​គ្មាន​ប្រយោជន៍


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន​បាន​អះ អាង​ថា ការ​ដើរ​ពនេចរ​របស់​ក្រុម​អតីត​ប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី​អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ជា​រឿង​គ្មាន​បានការ និង​គ្មាន​ប្រយោជន៍ ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី​បាន​ដឹកនាំ​គណៈប្រតិភូ​ដើរ​ជួប​បណ្តា​ថ្នាក់ដឹកនាំ​ដែល​ក្រុមប្រឆាំង​នៅ​តាម​បណ្តា​មួយ​ចំនួន​លើ​ពិភពលោក ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​នៃ ប្រទេស​ទាំងនោះ ជួយ​អន្តរាគមន៍​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ធ្វើ​យ៉ាងណា​ឲ្យ​គណ បក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ នៅ​ពេល​ខាង​មុខ នេះ​ព្រមទាំង ដោះ​លែង​លោក​កឹ​ម សុខា​ដែល​កំពុង​ជាប់​ពន្ធនាគារ ។

លោក​សុខ ឥ​សាន​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មេ​សា​នេះ​ថា នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ជិត​ឈាន​ម ក​ដល់ ពួក​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ​ដោយ​លោក​សម រ​ង្ស៊ី បាន​ខិតខំ​ធ្វើ​ដំណើរ​ពនេចរ​ទៅ​ច្រើន​កន្លែង​លើ​ពិភពលោក ក្នុង​ការ​ផ្សងសំណាង​ក្រែងលោ​អតីត​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ចោល ដោយ​តុលាការ​កំពូល​រួច​ហើយ​បាន​រស់​ឡើង​វិញ គ្រាន់​បាន​ចូលរួម​បោះ​ឆ្នោត ។ តែ​ក្តី​សង្ឃឹម មិន​ត្រូវ​បាន​មើលឃើញ​សោះ ដោយសារ​លោក​សម រង្សី មិន​មាន​តួនាទី​អ្វី​នៅ​ក្នុង​អតីត​បក្ស​ប្រឆាំង ព្រោះ​បាន​លាលែង​អស់ហើយ ។ លោក សម រ​ង្ស៊ី បើ​ដើរតួ​ជា​ប្រធាន សង្គ្រោះ​ជាតិ គ្រោះ​ជាតិ​ក៏​ជា​របស់​ខុសច្បាប់​ទាំងស្រុង​ដែល​ពិបាក​ឲ្យ​បណ្តា​មេដឹកនាំ​ប្រទេស​ទទួលស្គាល់​ណាស់​។

លោក​បញ្ជាក់​ថា «​គោលដៅ​នៃ​ការ​ដើរ​សុំ​ឲ្យ​គេ​ជួយ គឺ​បំផ្លាញ​ជាតិ​ដែល​ពិបាក​ឲ្យ​គេ ចូល​ដៃ​ជាមួយ​លើកលែងតែ​ប្រទេស​ខ្លះ​មាន​ផលប្រយោជន៍ ។ ទៅ​ណា​មក​ណា​ទៅ​ដោយ​ចិត្ត​ឯង គ្មាន​ការ​អញ្ជើញ​ពី​ប្រទេស​ម្ចាស់ផ្ទះ​សោះ គឺ​លួចលាក់ ។ បើ​បាន​ជួប​គេ គឺ​បាន​ជួប​តែ​ក្រុមប្រឆាំង​ដូច​គ្នា មិន​បាន​ជួប​តំណាងរាស្ត្រ ឬ​មន្ត្រី​អ្នកមុខអ្នកការ​នៅ​ក្នុង​រដ្ឋាភិបាល​ឡើយ ។ ដូច្នេះ​អត់​បានការ​អី​គ្រាន់តែ​បាន​យក​មក​ឃោសនា​ថា បាន​ជួប​អ្នក​នេះ​អ្នក​នោះ​ប៉ុណ្ណោះ​» ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា ដោយ​មិន​ផ្លូវការ ការ​ចំណាយ​មធ្យោបាយ​ធ្វើ​ដំណើរ ស្នាក់​នៅ និង​ហូប​ចុក​ត្រូវ​ចេញ​ខ្លួនឯង​ទាំងអស់ ដោយ​បាន​មក​ពី​ការ​ដើរ​រៃ​អង្គាស​ពី​សប្បុរសជន​ខ្មែរ​នៅ​ក្រៅប្រទេស ។ ដោយសារ​លក្ខណសម្បត្តិ​នៃ​ការ​ដើរ​តត្រុក​តាម​បណ្តា​ប្រទេស​របស់​លោក​សម រង្សី និង​បក្សពួក​ដែល​នៅ​តែ​អួតខ្លួន​ថា ជា​គណប្រតិភូ​តំណាងរាស្ត្រ​នោះ ដែល​ជា​តំណាងរាស្ត្រ​អស់​តួនាទី​នោះ មិន​អាច​ទទួល​បាន​ផល​ជា​វិជ្ជមាន​ដូច​បំណងប្រាថ្នា​ឡើយ ។

គួរ​រ​ឮ​កថា លោក​សម រ​ង្ស៊ី​បាន​ទៅ​ប្រទេស​ជប៉ុន ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហើយ​លោក​អះអាង​ថា នឹង​ទៅ​ប្រទេស​មួយ​ចំនួន ស្ថិត​ក្នុង​ទ្វីបអាស៊ី​ដូច​គ្នា​ដែរ ហើយ​ក៏​នៅ​ជិត​ប្រ​ទេ ស​កម្ពុជា​មែនទែន ។
លោក​សម រ​ង្ស៊ី​បាន​សរសេ​លើ​បណ្តាញ​សង្គម​យ៉ាងណា​ដូច្នេះ​ថា បន្ទាប់​ពី​ប្រទេស​ជប៉ុន ខ្ញុំ​បាន​មក​ដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាលពី​ម្សិលមិញ ។ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​មួយ ស្ថិត​ក្នុង​ទ្វីបអាស៊ី​ដូច​គ្នា​ដែរ ហើយ​ក៏​នៅ​ជិត​ប្រទេស​កម្ពុជា​មែនទែន ។

ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជាមួយ​ប្រទេស​បារាំង​ជា​សហ​ប្រធាន​នៃ​សន្និសីទ​អន្តរជាតិ​ទី​ក្រុងប៉ារីស ស្តី​ពី​កម្ពុជា​ដែល​បាន​នាំ​មក​នូវ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ។ ពេល​នេះ គេ​ឲ្យ​តម្លៃ​មក​គណបក្ស សង្គ្រោះ​ជាតិ​ខ្លាំង​ណាស់ ពីព្រោះ​គេ​យល់​ដឹង​ពី​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គេ​ក៏​យល់​ដឹងផង​ដែរ​ថា គណបក្ស សង្គ្រោះ​ជាតិ ជា​ជម្រើស​មួយ​ដ៏​សំខាន់​បំផុត សម្រាប់​ប្រជារាស្ត្រ​ខ្មែរ ។

យ៉ាងណា​ក្តី​បើ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា បណ្តា​ប្រ ទេស​ដ៏​ទៃ​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​បាន​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ