ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ផ្តល់​ការ​បញ្ជាក់​លើ​​លោក​គី​ម ជុង​អ៊ុ​ន ខណៈ​នាយក CIA មក​ដោយ​សម្ងាត់

5 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​១៧ មេ​សា បាន​លើក​ពី​ការ​បញ្ជាក់​នានា​លើ​ការ​ជួប​គ្នា​កម្រិត​ខ្ពស់​បំផុត​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ខណៈ​ជិត​ដល់​ការ​ជួប​គ្នា​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក​គី​ម…

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​១៧ មេ​សា បាន​លើក​ពី​ការ​បញ្ជាក់​នានា​លើ​ការ​ជួប​គ្នា​កម្រិត​ខ្ពស់​បំផុត​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ខណៈ​ជិត​ដល់​ការ​ជួប​គ្នា​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក​គី​ម ជុង​អ៊ុ​ន ។ លោក​អះអាង​ពី​លទ្ធភាព​ពិតប្រាកដ​នៃ​ការ​ដោះស្រាយ​បញ្ហា​ពិភពលោក​មួយ ។

នៅ​ឯ​និវេសនដ្ឋាន MAR-A-LAGO ដ៏​ប្រណិត​របស់​លោក​ក្នុង​រដ្ឋ​ផ្ល​រី​ដា ជា​កន្លែង​លោក​ទទួល​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ អា​បេ ប្រ​ធានា​អា​មេ​រិ​កបាន​លើក​ពី​ទីកន្លែង​៥ ដែល​អាច​ជ្រើសរើស​សម្រាប់​ការ​ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ដើមខែ​មិថុនា ឬ​មុន​នេះ​ប្រសិនបើ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។

ដោយ​លើក​ពី​ការ​រៀបចំ​នានា​ដែល​កំពុង​ធ្វើ លោក​ត្រាំ បង្ហាញ​សុទិដ្ឋិនិយម​មួយ​ចំនួន ។

លោក​ថា ពួក​គេ​គោរព​យើង ហើយ​យើង​គោរព​ពួក​គេ​វិញ ។ ពេលវេលា​និយាយ​គ្នា​មក​ដល់ហើយ ដើម្បី​ដោះស្រាយ​បញ្ហា ។ មាន​លទ្ធភាព​ពិតប្រាកដ​មួយ​នៃ​ការ​ដោះស្រាយ​បញ្ហា​ពិភពលោក​មួយ ។ នេះ​ពុំ​មែន​ជា​បញ្ហា​សម្រាប់​តែ​សហរដ្ឋ​អា​មេ​រិ​ក ជប៉ុន ឬ​ប្រទេស​មួយ​ចំនួន​ទៀត​ឡើយ តែ​ជា​បញ្ហា​មួយ​សម្រាប់​ពិភពលោក ។

ពេល​សួរ​លោក​ពី​លទ្ធភាព​ដែល​ការ​ជួប​គ្នា​នេះ​អាច​ធ្វើ​នៅ​សហរដ្ឋ​អា​មេ​រិ​ក លោក​ឆ្លើយ​ថា ទេ តែ​លោក​ក៏​ពុំ​បាន​ធ្វើការ​បញ្ជាក់​នានា​ដែរ ។

សេត​វិមាន​ក៏​អះអាង​នា​ថ្ងៃ​ទី​១៧ មេ​សា ដែរ​ថា ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​កម្រិត​ខ្ពស់​ទាំង​ឡាយ​គឺ​មាន​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន ប៉ុន្តែ​លោក​ត្រាំ ពុំ​បាន​និយាយ​ដោយ​ផ្ទាល់​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន ឡើយ ។

យោង​តាម​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ថា នាយក CIA លោក MIKE POMPEO បាន​មក​បំពេញ​ទស្សនកិច្ច​ដោយ​សម្ងាត់​មួយមក​កាន់​ក្រុង​ព្យុ​ង​យ៉ាង​ដោយ​នា​ឱកាស​នោះ​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​ផង ។

លោក​ត្រាំ អះអាង​ម្យ៉ាងទៀត​ថា លោក​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ចរចា​គ្នា​នានា​រវាង​កូរ៉េ​ទាំង​២ ។ តាម​ការ​ជឿជាក់​របស់ខ្ញុំ ពួក​គេ​ជួប​គ្នា​ដើម្បី​ពិភាក្សា​ពី​ការ​បញ្ចប់សង្គ្រាម ខណៈ​មនុស្ស​ម្នា​ពុំ​ុ​គិត​ថា សង្គ្រាម​កូរ៉េ​ចប់​នៅឡើយ ។

ការ​ជួប​គ្នា​កំពូល​នា​ថ្ងៃ​ទី​២៧ មេ​សា រវាង​លោក​គី​ម ជុង​អ៊ុ​ន និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក MOON JAE IN អាច​ជា​ឱកាស​នៃ​ការ​លើក​ពី​ការ​តាក់តែង​សន្ធិសញ្ញា​សន្តិ​ភាព​មួយ​សម្រាប់​ជំនួស​យុទ្ធសន្តិភាព​ដែល​បញ្ចប់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នៅ​ឧបទ្វីប​កូរ៉េ ក្រោយ​សង្គ្រាម​១៩៥០-១៩៥៣ ។

ប្រមុខ​សេត​វិមាន​ក៏​អរគុណ​ដែរ​ដល់​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង ដែល​ដើរតួ​នាទី​សំខាន់​លើ​សំណុំរឿង​នេះ ដោយ​សម្តែង​ការ​អបអរសាទរ​ជា​ពិសេស​ដល់​ភាព​ម៉ឺងម៉ាត់​របស់​លោក​លើ​បញ្ហា​ផ្លាស់​ប្តូរ​ទំនិញ​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ។

លោក​ត្រាំ សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ដ៏​ប្រសើរ​របស់​លោក​ជាមួយ​លោក​ស៊ី​ន​ហ្សូ អា​បេ ។ លោក​ថា យើង​តែង​ជួប​និយាយ​គ្នា​គ្រប់ពេល ។ លោក​សន្យា​ចំពោះ​លោក​អា​បេ ថា ក្នុង​ពេល​ចរចា​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង លោក​នឹង​លើក​ដែរ​ពី​បញ្ហា​បណ្តាជន​ជាតិ​ជប៉ុន ដែល​ត្រូវ​ចាប់ពង្រត់​ដោយ​កូរ៉េ​ខាងជើង កាលពី​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៧០ និង​១៩៨០ ។

បញ្ហា​នេះ​ជា​បញ្ហា​រសើប​បំផុត​នៅ​ជប៉ុន​ដែល​តែង​លើក​ជាប់​ថា នោះ​ជា​អាទិភាព​មុនគេ​មួយ​សម្រាប់​រដ្ឋាភិបាល​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ