ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​មិនធម្មតា​មែន ម្នាក់​ៗ​សុទ្ធតែ​ខ្លាំង​កា.ប់​គ្នា​ដូច​ក្នុង​រឿង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​ចាក់​ធុងបាស​ម្ខាង​ឮ​ខ្លាំង និងម្ខាង​ឮ​តិច​ ក៏ឌឺដង​ដាក់​គ្នារហូត​ឈាន​ដល់​អំពើ​ហិង្សា​កាលពី​ព្រលប់​ថ្ងៃ​ទី​១៣ មេ​សា​នេះ នៅ​ភូមិ​សូ​រិ​យា សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ​កាប់​ឲ្យ​របួស​ដាច់​ស្លឹកត្រចៀក…

ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​ចាក់​ធុងបាស​ម្ខាង​ឮ​ខ្លាំង និងម្ខាង​ឮ​តិច​ ក៏ឌឺដង​ដាក់​គ្នារហូត​ឈាន​ដល់​អំពើ​ហិង្សា​កាលពី​ព្រលប់​ថ្ងៃ​ទី​១៣ មេ​សា​នេះ នៅ​ភូមិ​សូ​រិ​យា សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ​កាប់​ឲ្យ​របួស​ដាច់​ស្លឹកត្រចៀក និង​ដៃ ។ ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​ម្នាក់​ទៀត​គេចខ្លួន ទីបំផុត​ខ្លាច​បញ្ហា​កាន់តែ​ធំ​ឱ​ពុក​ដឹក​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ម្នាក់​ទៀត កាលពី​ថ្ងៃ​ទី​១៥ ខែមេសា​នេះ ។

ជនសង្ស័យ​ទាំង​២ ដែល​ម្នាក់​ឈ្មោះ​ជិន សា​មឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​ម្នាក់​ទៀត​ឈ្មោះ​ជិន សា​មិត្ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ និង​ជា​បងប្អូន​បង្កើត​នឹង​គ្នា​រស់នៅ​ក្នុងភូមិ​កើតហេតុ ។

ជនសង្ស័យ​ទាំង​២​បាន​កាប់​ជន​រង​គ្រោះ​២​នាក់​ឲ្យ​របួស ដោយ​ម្នាក់​ឈ្មោះ​ឃុន ឈឿ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ដាច់​ស្លឹកត្រចៀក​ឆ្វេង (​ឱ​ពុក​ក្មេក​) និង​ម្នាក់​ទៀត​ឈ្មោះ​យ៉ាង សុភាព​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ របួស​ស្មា (​ជា​កូនប្រសារ​) រស់នៅ​ក្នុងភូមិ​កើតហេតុ ។

តាម​សមត្ថកិច្ច​និយាយ​ថា ដំបូង​គ្រួសារ​រង​គ្រោះ និង​គ្រួសារ​ជន​ដៃដល់​នាំ​គ្នា​ចាក់​ធុងបាស​រាំ​លេង​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី លុះ​ភាគី​ទាំង​២​ផឹកស៊ី​ចាក់​បាស​រាំ​យូរ​ទៅ ហាក់​កុងកាច់​គ្នា ក៏​ក្លាយជា​ជម្លោះ ខណៈ​ខាង​ជនសង្ស័យ​ខឹង​ខាង​ភាគី​រង​គ្រោះ​ចាក់​បាស​ឮ​ខ្លាំង​ជាង ស្រាប់តែ​ជនសង្ស័យ​២​នាក់​បងប្អូន​ខាងលើ ស្ទុះ​ផ្លោះ​របង​ទៅ​វាយ និង​កាប់​ជន​រង​គ្រោះ​ដល់​ផ្ទះ​តែ​ម្តង ។

សមត្ថកិច្ច​បន្ត​ថា យោង​ការ​សួរនាំ​ជន​រង​គ្រោះជា​ឱ​ពុក​ក្មេក​អះអាង​ថា ខណៈ​ឃើញ​គេ​វាយ និង​កាប់​កូនប្រសារ​គាត់រ​ត់ទៅ​ជួយ​ដោយ​យក​បំពង់​ទីប​ទៅ​រង​ដឹង​អី​មុខកាំបិត​ផ្លា​ត និង​ដែក​ទីប​ក៏​ត្រូវ​គាត់​ដាច់​ស្លឹកត្រចៀក​តែ​ម្តង ។ សមត្ថកិច្ច​បន្ត​ថា ហេតុការណ៍​ដំបូង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បង ជន​ដៃដល់​ជា​ប្អូន​គេចខ្លួន​បាត់ ក្រោយមក​ដោយ​មានការ​ប្រើ​ចិត្តសាស្ត្រ​លួងលោម​បុរស​ជា​ឪពុក​បាន​ដឹក​ជនសង្ស័យ​ជា​ប្អូន​ទៅ​ប្រគល់​ឲ្យ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ជន​ដៃដល់​វិល​ចូល​ផ្ទះ ។

នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា យោង​ចម្លើយ​ជនសង្ស័យ​ទាំង​២​សារភាព​ថា បាន​វាយ និង​កាប់​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែនហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជាមួយ​វត្ថុ​តាង​កាំបិត ខ្វែវ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ