ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២៨​ខ្នង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខ្យល់​កន្ត្រាក់​ប៉ះពាល់​៤​ស្រុក​-​ក្រុង បាន​បំផ្លាញ់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២៨​ខ្នង ធ្ងន់ធ្ងរ​៥​ខ្នង នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ថ្ងៃ​ទី​២ កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ខ្យល់​កន្ត្រាក់​ប៉ះពាល់​៤​ស្រុក​-​ក្រុង បាន​បំផ្លាញ់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២៨​ខ្នង ធ្ងន់ធ្ងរ​៥​ខ្នង នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ថ្ងៃ​ទី​២ កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ នៅ​ថ្ងៃ​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំច ឆ្នាំ​២០១៨ មាន​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​២៨​ខ្នង ធ្ងន់ធ្ងរ​៥​ខ្នង ដែល​ប៉ះពាល់​៤​ស្រុក​-​ក្រុង មាន ៖ ១.​ស្រុក​មង្គល​បូ​រី ប៉ះពាល់​១៤​ខ្នង ធ្ងន់ធ្ងរ​៤​ខ្នង ២.​ស្រុក​អូរ​ជ្រៅ ប៉ះពាល់​១០​ខ្នង ធ្ងន់ធ្ងរ​១​ខ្នង ៣.​ស្រុក​ម៉ា​ឡៃ ប៉ះពាល់​១​ខ្នង ៤.​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ះពាល់​៣​ខ្នង ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ដែល​ទទួល​ព័ត៌មាន បានដឹង​ប្រជាពលរដ្ឋ​៤​ស្រុក​-​ក្រុង​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​-​ស្រុក រួម​ជាមួយ​កម្លាំងយោធា និង​កងរាជអាវុធហត្ថ បាន​សហ​ការណ៍​គ្នា​ចុះ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជួយ​រុះរើ និង​ជួសជុលផ្ទះ​សម្បែង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ៖ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ បាក់ និង​រលំ​ផ្ទះ គឺ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​លោកស្រី ម៉ៅ ម៉ា​ល័យ បាន​ជួយ​ជា​ស័ង្កសី​តាម​រយៈ លោក ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ជួសជុលផ្ទះ​សម្បែង​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ ។

លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​ទទួល​ព័ត៌មាន​ពី​អនុ​សាខា​កាកបាទក្រហមកម្ពុជា​តាម​បណ្តា​ស្រុក​-​ក្រុង ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ គឺ​សាខា​បាទ​ក្រហម​កម្ពុជា​ខេត្ត ត្រៀម​អំណោយ​នាំ​យក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​ប៉ះពាល់​៤​ស្រុក​-​ក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ