ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបន្ទាយឆ្មារ មាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ច្រើន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ស្រុក​ថ្មពួក ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​មក​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​មុន ។ ជាក់ស្តែង​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី…

ខេត្តបន្ទាយមានជ័យ ៖ ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ស្រុក​ថ្មពួក ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​មក​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​មុន ។ ជាក់ស្តែង​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី (​ឆ្នាំច​) ឆ្នាំ​២០១៨ ត្រូវ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្ងៃ​ទី​៣ ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូល​មក​កម្សាន្ត​ច្រើន​ដែល​ចូល​តាម​ច្រក​ទ្វារ​នៅ​ខាងត្បូង​ប្រាសាទ និង​ផ្លូវ​ខាងកើត​ប្រាសាទ ដែល​មាន​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ការពារ និង​រៀបចំ​សណ្តាប់ធ្នាប់ និង​ធ្វើ​ចរាចរ​ចេញចូល​ដោយ​គ្មាន​ការ​កកស្ទះ ។

សកម្មភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​មក​កម្សាន្ត​ដូច​ការ​រ៉ាំ​រ៉ែ​កដោយ​ក្រុម​តន្ត្រីក​ន្ត្រឹ​ម និង​រាំង​ធុងបាស់ និង​លេងល្បែង​ប្រជាប្រិយ និង​ដើរ​កម្សាន្ត​ជា​គ្រួសារ​មើល​ប្រាសាទបន្ទាយឆ្មារ ។ ក្នុង​ឱកាស​នោះ​ដែរ លោក ឌៀប ឈួ​ន អភិបាលស្រុក​ថ្មពួក បាន​ប្រាប់​ថា ៖ បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៨​នេះ នៅ​ប្រាសាទបន្ទាយឆ្មារ បាន​រៀបចំ​ដោយ លោកស្រី ម៉ៅ ម៉ា​ល័យ និង​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន រួម​ជាមួយ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ និង​ស្រុក​ថ្មពួក ដើម្បី​រៀបចំ​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ចូល​លេង​កម្សាន្ត ។

លោក​បាន​បញ្ជាក់​ថា ៖ តាម​ការ​កត់សម្គាល​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំច ឆ្នាំ​២០១៨​នេះ នៅ​ប្រាសាទបន្ទាយឆ្មារ មាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​២០១៧​កន្លង​ទៅ តែ​នៅ​ប្រាសាទបន្ទាយ​ទ័ព មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូល​លេង និង​កម្សាន្ត​ដូច​គ្នា ។ (​លោក ឌៀប ឈួ​ន បាន​ផ្តល់​បទ​សំភាសន៍​)

លោក ឌៀប ឈួ​ន បាន​បញ្ជាក់​ថា ៖ ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ក្រោយ​មានការ​រៀបចំ​ដោយ លោកស្រី ម៉ៅ ម៉ា​ល័យ និង​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​មក​កម្សាន្ត​ច្រើន ហើយ​នៅ​ឆ្នាំ​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ចូល​មក​លេងល្បែង​ប្រជាប្រិយ និង​ទស្សនា​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ស្ថិត​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ