ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​នេះ ភ្ញៀវ​ទេសចរណ៍​កើនឡើង​៤៥.២១​ភាគរយ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​បី​ថ្ងៃ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ក្រៃ​លែង ទាំង​កំពត​សង្ក្រាន្ត និង​តាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត រក្សា​បាន​នូវ​សន្តិសុខ និង​សុវត្ថិ​ភាពល្អ​។ ហើយ​រយៈពេល​បី​ថ្ងៃ (១៤-១៥-១៦) ភ្ញៀវ​ជាតិ…

ខេត្តកំពត ៖ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​បី​ថ្ងៃ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ក្រៃ​លែង ទាំង​កំពត​សង្ក្រាន្ត និង​តាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត រក្សា​បាន​នូវ​សន្តិសុខ និង​សុវត្ថិ​ភាពល្អ​។ ហើយ​រយៈពេល​បី​ថ្ងៃ (១៤-១៥-១៦) ភ្ញៀវ​ជាតិ និង​អន្តរជាតិ​កើនឡើង ៤៥.២១​ភាគរយ ប្រើ​ប្រៀបធៀប រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧​។ លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​២០១៨​នេះ មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ដោយសារ​ឆ្នាំ​នេះ រដ្ឋបាល​ខេត្ត​បាន​រៀបចំ​កំពត​សង្ក្រាន្ត ដែល​បាន​បង្កើត​កម្មវិធី​លេងល្បែង​កម្សាន្ត​តាម​បែប​ប្រពៃណី​ខ្មែរ​ជា​ច្រើន ដឹកនាំ​លេង​ដោយ មន្ត្រី​មន្ទីរ​វប្បធម៌ មន្ត្រី​សាលាខេត្ត និង​ក្រុម​យុវជន​។ ម្យ៉ាងទៀត​ក្រុង​កំពត​ត្រូវ​បាន​តុបតែង​លម្អ រក្សា​អនាម័យ បរិស្ថាន​ស្អាត និង​បំពាក់​ដោយ​បង្គោល​អំ​ពូ​ល​ភ្លើង LED តាម​ដងផ្លូវ ជុំវិញ​ផ្សារ សួនច្បារ​សាធារណៈ និង​តាម​ដងព្រែក​។ កត្តា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ដល់ ៤៥.២១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន​(២០១៧)​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរណ៍​សរុប​មាន​ចំនួន ១៣៤.៩៣០​នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​ចំនួន​១៣១.៨៥១​នាក់ កើនឡើង​៤៤.៦២​ភាគរយ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន ៣.០៧៩​នាក់ កើនឡើង​៧៦.៦២​ភាគរយ​។ លោក​ក៏​បាន​បញ្ជាក់​អំពី​មធ្យោបាយ​ធ្វើ​ដំណើរ របស់​ភ្ញៀវ​ទេសចរណ៍​ដែរ​ថា រថយន្ត​គ្រប់​ប្រភេទ​ចំនួន ១៥.២២៤ គ្រឿង និង​ម៉ូតូ​គ្រប់​ប្រភេទ​ចំនួន ១៣.៩៤៣ គ្រឿង​។ ទោះ​យ៉ាងណា​ក៏​ដោយ​ទន្ទឹម​នឹង​វត្តមាន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ច្រើន​បញ្ហា​នៃ​ការ​ចោល​សំរាម​ក៏​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​បន្ត​ជំរុញ​ធ្វើការ​អប់រំ​ឲ្យ​បាន​ខ្លាំងក្លា និង​ទូលំទូលាយ​ឲ្យ​ដល់​ប្រជាជន​មហាជន​បន្ត​ទៀត​។

គួរ​បញ្ជាក់​ថា កំពត​សង្ក្រាន្ត​លើក​ទី​មួយ​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន អាស្រ័យ​ដោយ​មានការ​យកចិត្តទុកដាក់ ឧ​ប​ត្ថ​ម​គាំទ្រ ទាំង​ស្មារតី និង​ថវិកា​ផ្ទាល់ខ្លួន របស់​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​អភិបាលខេត្ត និង​គ្រួសារ​។ ហើយ​រយៈពេល​បី​ថ្ងៃនេះ លោក​បាន​ចូលរួម​គ្រប់​កម្មវិធី​តាម​បែប​សាសនា និង​វិធី​កម្សាន្ត​នានា និង​កីឡាបាល់ទាត់​ពានរង្វាន់​ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង ទៅ​ជួប​សំណេះសំណាល​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​នៅ​ខេត្តកំពត​យ៉ាង​សប្បាយ​រីករាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ