ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ជំងឺរើម និងអ៊ុត​ស្វាយ​ពេល​មាន​ផ្ទៃពោះ​​​គ្រោះថ្នាក់​ដែរ​ទេ?

5 ឆ្នាំ មុន

ស្ត្រី​មាន​ផ្ទៃពោះ​ គឺជា​មនុស្ស​ដែល​ងាយ​នឹង​កើត​ជំងឺរើម​ខ្លាំង​ណាស់ ប៉ុន្តែ​សំណាង​ដែរ ជំងឺ​រើម​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ គឺ​កម្រ​នឹង​កើត​មាន​ណាស់​។ ថ្នាំ​ប្រឆាំង​នឹង​វីរុស​ត្រូវ​បាន​គេ​ចាត់​​ទុក​ថា ​មាន​សុវត្ថិភាព​លើ​ការ​ប្រើប្រាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដូច​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ភាគច្រើន​ដែរ​។ សម្រាប់​ដំណាក់កាល​ក្រោយ​ៗ​នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​មិន​គួរ​ណា​ប្រើ​​ថ្នាំ​ប្រភេទ…

ស្ត្រី​មាន​ផ្ទៃពោះ​ គឺជា​មនុស្ស​ដែល​ងាយ​នឹង​កើត​ជំងឺរើម​ខ្លាំង​ណាស់ ប៉ុន្តែ​សំណាង​ដែរ ជំងឺ​រើម​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ គឺ​កម្រ​នឹង​កើត​មាន​ណាស់​។ ថ្នាំ​ប្រឆាំង​នឹង​វីរុស​ត្រូវ​បាន​គេ​ចាត់​​ទុក​ថា ​មាន​សុវត្ថិភាព​លើ​ការ​ប្រើប្រាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដូច​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ភាគច្រើន​ដែរ​។ សម្រាប់​ដំណាក់កាល​ក្រោយ​ៗ​នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​មិន​គួរ​ណា​ប្រើ​​ថ្នាំ​ប្រភេទ Nonsteroidal Anti-inflammatory Drugs ឡើយ ជា​ពិសេស Ibuprofen (Advil) ឬ Naproxen (Aleve)​។ យ៉ាងណាមិញ ថ្នាំ Acetaminophen (Tylenol) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​សុវត្ថិភាព​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ដំណាក់កាល​ចុង​ក្រោយ​។

វ៉ាក់សាំង​ការពារ​ជំងឺរើម​មិន​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ចាក់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​។ វា​ត្រូវ​បាន​​គេ​ណែនាំ​ឲ្យ​ចាក់​លើ​ស្ត្រី​មុន​ពេល​ព្យាយាម​មាន​ផ្ទៃពោះ​៣​ខែ​។

ការ​ដែល​កើត​ជំងឺ​អ៊ុត​ស្វាយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​​ទារក​ខូច​អវៈយវៈ​ពី​កំណើត ហើយ​ក៏​អាស្រ័យ​ទៅ​តាម​ពេលវេលា​ដែល​ការ​បង្ក​រោគ​នោះ​​កើតឡើង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ​។ ការ​ប្រឈម​នឹង​ទារក​ខូច​អវៈយវៈ ត្រូវ​បាន​គេ​ជឿ​ថា កើតឡើង​លើ​ជំងឺ​អ៊ុត​ស្វាយ​ច្រើន​ជាង​ជំងឺរើម​។ បើសិនជា​អ្នក​មិនដឹង​ថា អ្នក​ធ្លាប់​កើត​ជំងឺ​អ៊ុត​ស្វាយ​ឬ​អត់​ទេ ការ​ធ្វើតេស្ត​ឈាម​អាច​កំណត់​ដឹង​ថា ​អ្នកមាន​អង់ទីគ័រ​ការ​ពារ​​ជំងឺ​ហើយ​ឬ​អត់​។ អ្នក​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អ៊ុត​ស្វាយ​ រួច​ព្រមទាំង​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​នេះ​ពី​មុន​មក គឺ​មាន​អង់ទីគ័រ​ការពារ​ជំងឺ​នេះ​ក្នុង​ខ្លួន​មួយ​ជីវិត ហើយ​ក៏​អាច​ទប់​ស្កាត់​វីរុស VZV (Varicella Zoster Virus) ដែរ​។

ដក​ស្រង់​ចេញពី​គេហ​ទំព័រ http://health.com.kh/
ប្រភព​៖ Web MD

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ