ស្ថិតក្នុងករណីមួយដែលអ្នកតែងតែស្រមៃនឹកក្នុងចិត្តថា ក្នុងបាតសមុទ្រដ៏ជ្រៅគួរឱ្យខ្លាច និងអស្ចារ្យប៉ុនណានោះ នេះហើយគឺជាត្រីឆ្លាមដ៏ចម្លែកមួយប្រភេទដែលគេរកឃើញ ហើយវាមានឈ្មោះថា Sofa Shark។
នេះគឺជាប្រភេទត្រីដ៏កម្របំផុតដែលស្គាល់ថា False Catshark និងត្រូវបានអ្នកស្រាវជ្រាវជាច្រើនមកពីកម្មវីធី Scottish Shark Tagging រកឃើញ នៅក្បែរកោះជាច្រើននៃតំបន់ Barra និង St Kilda។ វាក៏ជាត្រីឆ្លាមមួយប្រភេទដែលត្រូវបានគេបោះឆ្នោតឱ្យថាជាសត្វដែលមានរូបរាងអាក្រក់បំផុតក្នុងលោកដែរ។ នេះជាលើកទីពីរហើយដែលត្រីឆ្លាម Sofa Shark ដែលត្រូវបានគេរកឃើញកាលពីមួយទសវត្សរ៍មុន។
អ្នកជំនាញខាងជីវវិទ្យា Francis Neat និយាយថា «វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់នៅពេលត្រីនេះ ត្រូវបានដាក់លើទូករបស់យើង។ ដូច្នេះហើយទើបយើងប្រញាប់វាស់ប្រវែងរបស់វា និងថ្លឹងទម្ងន់មុនពេលបញ្ជូនវាទៅក្នុងទឹកវិញ។ យើងមិនដែលឃើញវាសោះឡើយអស់រយៈពេលដប់ឆ្នាំកន្លងមកនេះ។ វាមិនមែនជាសត្វមានតែមួយទេសម្រាប់ប្រទេសស្កុតឡេន ប៉ុន្តែវាពិតជារឿងមួយគួរឱ្យចាប់អារម្មណ៍ ដោយសារតែភាពធំ និងរូបរាងរបស់វាតែម្តង»។
សូមបញ្ជាក់ផងដែរថា ត្រីឆ្លាមប្រភេទនេះ ជាសត្វឈ្មោល ហើយមានទម្ងន់៦០គីឡូក្រាម ប៉ុន្តែពេលខ្លះវាអាចលូតលាស់រហូតដល់៣ម៉ែត្រ និងមានទម្ងន់១២៥គីឡូក្រាមឯណោះ៕
ដកស្រង់ចេញពីគេហទំព័រ http://health.com.kh/
ចែករំលែកព័តមាននេះ