ស្ត្រីជើងខ្លាំងបើកឡានទំនើបចូលដុតរោងចក្រ (មានវីដេអូ)
- កណ្តាល
ខេត្តកណ្តាល ៖ ប្រពន្ធម្ចាស់រោងចក្រ ប្រាយវ៉េរ ផលិតឈើកៅស៊ូ ដែលគេស្គាល់ថា ជាប្រពន្ធម្ចាស់ក្រុមហ៊ុន ឈ្មោះ កែវ រតនះ…
ខេត្តកណ្តាល ៖ ប្រពន្ធម្ចាស់រោងចក្រ ប្រាយវ៉េរ ផលិតឈើកៅស៊ូ ដែលគេស្គាល់ថា ជាប្រពន្ធម្ចាស់ក្រុមហ៊ុន ឈ្មោះ កែវ រតនះ…
ខេត្តកណ្តាល ៖ ប្រពន្ធម្ចាស់រោងចក្រ ប្រាយវ៉េរ ផលិតឈើកៅស៊ូ ដែលគេស្គាល់ថា ជាប្រពន្ធម្ចាស់ក្រុមហ៊ុន ឈ្មោះ កែវ រតនះ ហៅចែហ្គិច ភេទស្រី បានបើករថយន្តម៉ាក៥៧០ ស៊េរី២០១៧ ពាក់ស្លាកលេខ ខម ៦៧៦២ មកចូលដុតក្នុងទីតាំងរោងចក្រកៅស៊ូរបស់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើល ហើយថែមទាំងហាមឃាត់មិនឱ្យគេចូលពន្លត់ទៀត តែត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលជួយពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍អគ្គិភ័យនេះកើតឡើងនៅថ្ងៃទី១៦ មេសា នេះ វេលាម៉ោង១០ព្រឹក នៅក្នុងរោងចក្រ ប្រាយវ៉េរ ផលិតឈើកៅស៊ូ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ។
លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់ថា នៅមុនពេលកើតហេតុលោកទទួលដំណឹងថា មានករណីអគ្គិភ័យឆាបឆេះបានកើតឡើង លោកក៏បានបញ្ជាឱ្យកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកចេញប្រតិបត្ដិការ ជួយពន្លត់ភ្លើងឆេះនៅចំណុចខាងលើនេះ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ទ័ពឆ័ត្រយោង៩១១ អស់ ២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៦ឡានទៀត ទើបបានរលត់ជាស្ថាពរ ។
លោកអធិការបន្ថែមទៀតថា តាមសាក្សីបំភ្លឺម្នាក់ឈ្មោះ ឃឿន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករបានឃើញរថយន្តមួយគ្រឿងមានគ្នា៤ទៅ៥នាក់ចូលទៅដុតឈើ ហើយបានគំរាមមិនឱ្យចូលពន្លត់ភ្លើងកំពុងឆេះនោះទេ ដោយប្រពន្ធម្ចាស់ក្រុមហ៊ុនដែលបើកបររថយន្តស៊េរីទំនើបនោះជាអ្នកដុត ។ បន្ទាប់ពីស្ត្រីរូបនោះ បើកឡានទំនើបមកដុតហើយ បានបើកឡានជិះចេញទៅបាត់។ មួយសន្ទុះក្រោយមកសមត្ថកិច្ចបានសហការគ្នាឃាត់ខ្លួនស្ត្រីរូបនោះបាននៅរាជធានីភ្នំពេញ ។ បច្ចុប្បន្នស្ត្រីរូបនោះកំពុងសួរនាំនៅបញ្ជារកាដ្ឋានកងរាជអាជអាវុធហត្ថរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ