ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ជាង​57​ខ្នង​ក្នុង​ស្រុក​-​ក្រុង​ចំនួន​៣ រង​ការ​បំផ្លាញ (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​ពលរដ្ឋ​ជាង​57​ខ្នង​ក្នុងស្រុក​-​ក្រុង​ចំនួន​3 រួម​មាន​ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ និង​ស្រុក​ម៉ា​ឡៃ រង​ការ​បំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល និង​ល្ងាច​ថ្ងៃ​ទី​15 ខែមេសា ឆ្នាំ​2018​។…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​ពលរដ្ឋ​ជាង​57​ខ្នង​ក្នុងស្រុក​-​ក្រុង​ចំនួន​3 រួម​មាន​ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ និង​ស្រុក​ម៉ា​ឡៃ រង​ការ​បំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល និង​ល្ងាច​ថ្ងៃ​ទី​15 ខែមេសា ឆ្នាំ​2018​។

លោក សាន ស៊ា​ន​ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ពី​រសៀល​ម្សិលមិញ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​នៅ​ក្នុងភូមិ​ចំនួន​4 នៃ​សង្កាត់​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ផ្សារ​កណ្តាល សរុប​អស់​47​ខ្នង ដោយ​ផ្ទះ​រលំ​ជិត​10​ខ្នង ក្រៅពី​នេះ​ប៉ើង​ដំបូល ប៉ុន្តែ​ពុំ​មាន​អ្នក​រង​គ្រោះ​ទេ ព្រោះ​ភាគច្រើន​អ្នកស្រុក​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​តាម​វត្ត​អារាម​។

លោក​អភិបាលក្រុង​បន្ត​ថា ពេល​នេះ​អាជ្ញាធរ​ក្រុង​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​/​ភូមិ និង​កងកម្លាំង រួម​មាន​នគរបាល​រដ្ឋបាល នគរបាល​ព្រំដែន អាវុធហត្ថ​ក្រុង យោធា​សឹក​រង​ក្រុង និង​យោធា​មក​ពី​កងពលតូច​ថ្មើរជើង​លេខ​51 បាន​ចុះ​ជួយ​សាងសង់​ផ្ទះ​ពលរដ្ឋ​នៅ​ថ្ងៃ​ទី​16 ខែមេសា​នេះ​។

លោក​បន្ត​ទៀត​ថា អាជ្ញាធរ​ក្រុង​ក៏​បាន​ត្រៀម​រួចរាល់​នៅ​ស័ង្កសី​ជិត​400​សន្លឹក និង​កំពុង​ទិញ​គ្រឿង​ឧបភោគបរិភោគ ដើម្បី​ចែក​ជូន​ពលរដ្ឋ​ផង​ដែរ​។ ហើយ​ក្រៅពី​ក្រុង​ប៉ោយ​ប៉ែ​ត ពលរដ្ឋ​2​ស្រុក​ផ្សេង​ទៀត គឺ​ស្រុក​អូរ​ជ្រៅ ក៏​រង​គ្រោះ​ដោយសា​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​នេះ អស់​9​ខ្នង និង​ស្រុក​ម៉ា​ឡៃ​1​ខ្នង​ផង​ដែរ​។

លោក​អភិបាល​បញ្ជាក់​ថា គ្រួសារ​រង​គ្រោះ​ទាំង​3​ស្រុក​-​ក្រុង​ខាងលើ និង​បាន​ជួប​សំណេះសំណាល ក៏​ដូច​ជា​ទទួល​អំណោយ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ នៅ​វត្ត​សុវណ្ណ​រុក្ខា​សូ​រិ​យា​រាម ហៅ​វត្ត​ព្រៃ​គប់ ស្ថិត​ក្នុងភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត នៅ​រសៀល​ថ្ងៃ​ទី​16​មេ​សា​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ពេល​នេះ​អាជ្ញាធរ​កំពុង​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង​កំពុង​បែងចែក​គ្នា​ជួយ​សាងសង់​ផ្ទះ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ