ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នែក​ណា​ហត់​ជាង​គេ​

11 ឆ្នាំ មុន

ម៉ោង​ជីវវិទ្យា​ថ្ងៃនេះ​គឺ​សិក្សា​អំពី​រាង​កាយ​របស់​មនុស្ស ​។ អ្នកគ្រូ​​បាន​ខិតខំ​ពន្យល់​ពី​រាង​កាយ អវយវៈ​ និង​តួនាទី​នៃ​អវយវៈ​នីមួយ​ៗ​យ៉ាង​ក្បោះ​​​ក្បាយ មាន​ដូច​ជា ដៃ ​ជើង​ ​ក្បាល​ ​ខួរ​ក្បាល​ បេះដូង​ ​ថ្លើម​ ​សួត​ ​ដំណើរ​ឈាម​រត់​ជា​ដើម ។

អ្នកគ្រូ ៈ មើល​វណ្ណៈ​ចង់​សួរ​អី​ដែរ​?

វណ្ណៈ ៈ បាទ​!​អ្នកគ្រូ ខ្ញុំ​សូម​សួរ​ថា ក្នុង​សរី​រាង្គ​មនុស្ស​យើង តើ​ផ្នែក​ណាមួយ​ដែល​បំពេញ​ការ​ងារ​​ច្រើន ហើយ​នឿយហត់​ជាងគេ​អ្នកគ្រូ?
អ្នកគ្រូ ៈ ចាស៎​​! ល្អ​ណាស់ មិន​អី​ទេ មើល៍​តើ​ប្អូន​ណា​អាច​ឆ្លើយ​ជំនួស​អ្នកគ្រូ​បាន​?​
បុ​បា្ផ ៈ ចាស៎​​!​ អ្នកគ្រូ បើ​តាម​ខ្ញុំ​ដឹង​គឺ​មាន​តែ​បេះ​ដូង​ទេ​ដែល​នឿយហត់​ជាងគេ ព្រោះ​ផ្នែក​ផ្សេង​ៗ​ទោះជា​លំបាក​យ៉ាងណា​ក៏​​គង់​មាន​ពេល​សម្រាក​ដែរ​ ។
អ្នកគ្រូ ៈ ចាស៎​​!​ល្អ​ណាស់​ៗ បុ​បា្ផ​ពិតជា​ត្រឹម​ត្រូវ​​ឥត​ខុស​ទេ មើល​មាន​អ្នក​ណា​ឆ្ងល់​អី​ទៀត
​​ទេ​?​
តយ ៈ បាទ​!​អ្នកគ្រូ ខ្ញុំ​យល់​ថា​សរីរាង្គ​ដែល​ធ្វើការ​ហត់​ជាងគេ​មិនមែន​បេះដូង​ទេ​អ្នកគ្រូ​!
អ្នកគ្រូ ៈ ហើយ​ចុះ​ផ្នែក​ណា​វិញ​ទៅ​​​តយ​?​
​តយ ៈ បាទ​! គឺ​ច្រមុះ អ្នកគ្រូ​?​
អ្នកគ្រូ ៈ ចំ​ជា​អស្ចារ្យ​មែន​តយ​​!​