ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែល​រឿង​នេះ ទើប​ទ្រូង​ប្តី​មិន​អាច​ទ្រាំទ្រ​បាន

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង​ ៖ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​​ចង​.​ក​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៥ ​មេ​សា នៅ​ក្រោម​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ទំនប់​ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល…

ខេត្ត​បាត់ដំបង​ ៖ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​​ចង​.​ក​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៥ ​មេ​សា នៅ​ក្រោម​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ទំនប់​ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​មាន​បញ្ហា​​ក្នុង​គ្រួសារ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ​បន្ទាប់​​ពី​ទ​ទូល​បាន​នូវ​ព័ត៌មាន​នេះ​។ បើ​តាម​មន្ត្រី​ជំនាញ​បាន​សន្និដ្ឋាន​​​ថា បុរស​រូប​នេះ​អាច​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​ចន្លោះ​ពី​ម៉ោង​២​ទៅ​ម៉ោង​៤​ទៀប​ភ្លឺ ដោយ​ចង​.​ក​នៅ​នឹង​មែ​ក​ស្វាយ​ខាងក្រោយ​ផ្ទះ លុះ​ព្រឹក​ឡើង​ទើប​ម្ដាយ​ប្រទះ​ឃើញ​​ក្រោយ​ពី​គាត់​ងើប​ពី​ដំ​ណេក​ដើរ​ចេញ​ក្រៅ​ផ្ទះ​។ ហើយ​ជន​រង​គ្រោះខាង​លើ​​ឈ្មោះ ញ៉ កុសល់ អាយុ​៣២​ឆ្នាំ រស់នៅ ភូមិ​ទំនប់​ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ។

ជុំវិញ​ករណី​នេះ បើ​តាម​សមត្ថកិច្ច​ដែល​បាន​ស្រង់​សំដី​ពី​ក្រុម​គ្រួសារ​ថា ជន​រង​គ្រោះ​ដែល​​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​បែប​នេះ ទំនង​ដោយសារ​តូចចិត្ត​នឹង​ប្រពន្ធ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​ខ្លួន​មិន​អាច​រារាំង​បាន​។ មិនតែប៉ុណ្ណោះ​ពេល​នេះ​ ប្រពន្ធ​ក្បត់​លួច​មាន​ប្តី​នៅ​ប្រទេស​ថៃ ចោល​ខ្លួន​ទៀត​ផង​។

បើ​តាម​ការ​ស្រង់​សំដី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ចេញ​ទៅ​ប្រទេស​ថៃ លើក​ចុង​ក្រោយ​នេះ​បុរស​រង​គ្រោះ​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ប្រពន្ធ​ទៅ​ថៃ​ទៀត​ទេ ហើយ​ថែម​ទាំង​​ព្រមាន​ថា បើ​មិន​អាច​រស់នៅ​ជាមួយ​គ្នា​វិញ​ទេ ខ្លួន​នឹង​សម្លាប់​ខ្លួន​តែ​ម្ដង ​(​ប្ដី​)​។ ប៉ុន្តែ​ប្រពន្ធ​មិន​ស្ដាប់​នៅ​តែ​មានះ​​ទៅ​ប្រទេស​ថៃដដែល ទើប​ជន​រង​គ្រោះ​សម្រេច​គិត​ខ្លី​បែប​នេះ​តែ​ម្ដង​ទៅ​។

ក្រោយ​ពី​ពិនិត្យរួច មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ ​រួចប្រគល់​សព​ជន​រង​គ្រោះ​​ឱ្យទៅ​ក្រុម​គ្រួសារ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ