ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​៨៦​ឆ្នាំ​ត្រេកអរ​លើកដៃ​ទាំង​ញ័រ​ចំប្រប់​ថ្លែងអំណរគុណ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​ចំនួន​១៥០​ដុល្លារ​ស្មើនឹង​៦០​ម៉ឺន​រៀល ត្រូវ​បាន​ភ្នាក់ងារ​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្តកំពង់ឆ្នាំង​យក​ទៅ​ប្រគល់​ជូន​លោកយាយ​អាយុ​៨៦​ឆ្នាំ ដែល​កំពុង​រស់នៅ​ឯកា​យ៉ាង​លំបាក​ក្នុង​ខ្ទម​កំសត់​តូច​មួយ ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​រាមរ​ង្ស៊ី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមេសា​ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​ចំនួន​១៥០​ដុល្លារ​ស្មើនឹង​៦០​ម៉ឺន​រៀល ត្រូវ​បាន​ភ្នាក់ងារ​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្តកំពង់ឆ្នាំង​យក​ទៅ​ប្រគល់​ជូន​លោកយាយ​អាយុ​៨៦​ឆ្នាំ ដែល​កំពុង​រស់នៅ​ឯកា​យ៉ាង​លំបាក​ក្នុង​ខ្ទម​កំសត់​តូច​មួយ ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​រាមរ​ង្ស៊ី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមេសា​ឆ្នាំ ២០១៨ ។

អំណោយ​ទាំងនេះ គឺ​បាន​មក​ពី​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក គឺ​កញ្ញា បុស្សបា ចេ​ង ចំនួន​១០០​ដុល្លារ និង​សប្បុរសជន​រស់នៅ​ប្រទេស​អូស្ត្រាលី គឺ​កញ្ញា គី​ម រ័​ត្ន ចំនួន​៥០​ដុល្លារ ហើយ​ប្រាក់​ទាំងនេះ​ត្រូវ​បាន​ដូរ​ជា​ប្រាក់​ខ្មែរ​តាម​សំណូម​ម្ចាស់​ជំនួយ​មុន​នឹង​ប្រគល់​ជូន​លោកយាយ​ខាងលើ ។

សូម​បញ្ជាក់​ថា លោកយាយ​អាយុ​៨៦​ឆ្នាំ​ដែល​កំពុង​រស់​ដោយ​ការ​លំបាក​ខាងលើ ឈ្មោះ ម៉ា ហ៊ឹ​ម ហើយ​លោកយាយ​កាល​ដើម​ឡើយ​មាន​ប្តី​ម្នាក់​ឈ្មោះ ម៉ិ​ល កុ​ច ប៉ុន្តែ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​គ្មាន​កូន​ទេ ទើប​សុំ​កូនស្រី​គេ​អាយុ​៥​ឆ្នាំ​ម្នាក់​មក​ចិញ្ចឹម​ដោយ​ដាក់​ឈ្មោះ ម៉ិ​ល ភាព ។ នៅ​ពេល​កូនស្រី​ចិញ្ចឹម​ធំ​ពេញវ័យ​បាន​រៀប​ការ​ប្តី និង​បង្កើត​កូន​ប្រុស​​ម្នាក់ ក្រោយមក​ប្តី​លោកយាយ​បាន​ស្លាប់​ទៅ មិនយូរ​ប៉ុន្មាន​កូនស្រី​ចិញ្ចឹម​លោក​យាយ​ក៏​ស្លាប់​ទៅ​ដែរ ។ នៅ​ពេល​កូនស្រី​ចិញ្ចឹម​ស្លាប់​ទៅ ប្តី​របស់​នាង​ក៏​បែក​ទៅ​មាន​ប្រពន្ធ​ថ្មី​ទៀត មិន​ដែល​មក​មើល និង​ជួយ​ចិញ្ចឹម​លោកយាយ​ឡើយ ។ ហើយ​បច្ចុប្បន្ន​នេះ លោកយាយ​រស់នៅ​ម្នាក់ឯង ចំណែក​ចៅប្រុស​ដែល​ត្រូវជា​កូន​របស់​កូនស្រី​ចិញ្ចឹម​លោកយាយ​នោះ​ក៏​បាន​ប្រពន្ធ ហើយ​មានកូន​៣​នាក់ តែ​គ្នា​មាន​ជី​ភាព​ទីទាល់​ក្រ​ចិញ្ចឹម​ខ្លួនឯង​ស្ទើរ​មិន​រស់​ផង ។

លោកយាយ ម៉ា ហ៊ឹ​ម ក្រោយ​ពី​បាន​ទទួល​អំណោយ​ជា​ទឹកប្រាក់​យ៉ាងច្រើន​បែប​នេះ ត្រេកអរ​រក​អ្វី​មក​ប្រៀបផ្ទឹម​ស្មើ​មិន​បាន​ឡើយ និង​បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំង​ញ័រ​ចំប្រប់​ថា សូម​ឱ្យ​សប្បុរស​ជួប​នៅ​ពុទ្ធិ​ពរ​ទាំង​៤​ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​រំលឹក​ថា សប្បុរសជន​រស់នៅ​សហរដ្ឋអាមេរិក និង អូស្ត្រាលី​ខាងលើ កន្លង​មក ធ្លាប់​បាន​ជួយ​ឧបត្ថម្ភ​លោកតា​អាយុ​១០០​ឆ្នាំ​នៅ​ភូមិ​បាញ់​ឆ្គោ​ល​ម្តង​រួច​ហើយ កាល​ណោះ​តាម​​រយៈ​ការ​ផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព ដោយ​ឃើញ​ពី​ការ​លំបាក​របស់​លោក​តា​អាយុ​១០០​ឆ្នាំ ទើប​សប្បុរសជន​ខាងលើ បាន​ជួយ​ឧបត្ថម្ភ​លោកតា ។ ជាមួយ​គ្នា​​នោះ​ដែរ សប្បុរសជន​រស់នៅ​ឯនាយ​សមុទ្រ​ទាំងនោះ បាន​សន្យា​ថា នឹង​ជួយ​ឧបត្ថម្ភ​ចាស់ជរា​ណា ដែល​ជួប​ការ​លំបាក​ខ្លាំង​ដោយ​ឱ្យ​ភ្នាក់ងារ​យើង​ជួយ​ស្វែងរក ហើយ​ក៏​បាន​​ផ្តល់​ដំណឹង ពី​ជីវិត​លោកយាយ​អាយុ​៨៦​ឆ្នាំ​ខាងលើ ទើប​សប្បុរសជន​ទាំងនោះ​សម្រេច​ជួយ​ឧបត្ថម្ភ​តាម​ការ​ខ្វះខាត​លោកយាយ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ