ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​លើក​ដំបូង​នៅ​ស្រុក​អូរ​រាំង​ឪ ពិតជា​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​រៀបចំ​សង្ក្រាន្ត​ដោយ​បាន ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មេ​សា ២០១៨ ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នា​ថ្ងៃ​ដំបូង​នៅ​ក្នុង បរិវេណ​វិទ្យាល័យ…

ខេត្ត​ត្បូងឃ្មុំ ៖ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​រៀបចំ​សង្ក្រាន្ត​ដោយ​បាន
ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មេ​សា ២០១៨ ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នា​ថ្ងៃ​ដំបូង​នៅ​ក្នុង
បរិវេណ​វិទ្យាល័យ ហ៊ុន សែន អូរ​រ​រាំង​ឪ​។ ជាមួយនឹង​ការ​រៀបចំ​តុបតែង​ចៃ្ន​ប្រឌិត ពី​សំណាក់​សិ​ស្សា នុ​សិស្ស​នូវ​ឧបករណ៍​ជា​ច្រើន​ប្រភេទ និង​ផលិតផល​កសិកម្ម​ជា​ច្រើន​ស្តង់​ផង​ដែរ​។លោក ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ បាន​ថ្លែង​ឲ្យ​ដឹង​ថា បុព្វបុរស​ខ្មែរ​បាន​សាងសង់​នូវ​ប្រសាទអង្គរវត្ត​ក្នុង​ខេត្តសៀមរាប ធ្វើ​ឲ្យ​ល្បី​ពេញ​ពិភពលោក​ហើយ​សំណង់​នេះ បាន​រឹង​មាំ​បន្ត​មក​ដល់​សព្វថ្ងៃពិតជា​គួរ​ឲ្យ​កោត​ស​សើរ​ជា​ខ្លាំង​។ ដោយឡែក​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចំនួន​០៣​ថ្ងៃចាប់ពី​១៤​ដល់​១៦​មេ​សា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក៏​ដូចជា​លោក លី ឡេ​ង អភិបាលខេត្ត រួម​នឹង​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​អូរ​រាំង​ឪ បាន​ឯកភាព​គ្នា​ឲ្យរៀបចំ​ពិធី​នេះ​ឡើងជា​លើក​ដំបូង​។

លោក ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ បន្ត​ថា ដោយ​មានការ​ចូលរួម​ពី​សំណាក់​សិស្ស​នៅ​វិទ្យាល័យ​ខាងលើ រួម​នឹង​វិទ្យាល័យ​ផ្សេង​ទៀត រាប់រយ​នាក់​មាន​សកម្មភាព​សស្រាក់សស្រាំ ពួក​គេ​បាន​ប្រើ​គំនិត​ប្រាជ្ញា​កែ​ច្នៃ​ឧបករណ៍​មួយ​ចំនួន យក​មក​តុបតែង​នៅ​តាម​ថ្នាក់រៀន​នីមួយ​ៗ​ដែល​មើលទៅ​ស្អាត​មាន​ភាព​ទាក់ទាញ​។
ក្រោយ​ពី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​បាន​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​នីមួយ​ៗ ព្រមទាំង​ពលរដ្ឋ​ស្រុក​អូរ​រាំង​ឪ​ទាំងមូល​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​។ បន្ទាប់​មក​ក៏​មាន​រៀបចំ​លេងល្បែង ប្រជាប្រិយ​ក្នុង​នោះ​មាន ទាញព្រ័ត្រ បោះ​អ​ង្គុ​ញ លាក់កន្សែង រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ា​ន់​…​ជាដើម ដើម្បី​ឲ្យ​យុវជន​យុវនារី​ជំនាន់​ក្រោយ​បាន​ចង​ចាំ​ពី​វប្បធម៌​របស់​ជាតិ​យើង​។ លោក រ័​ត្ន វិ​រៈ អគ្គលេខាធិការដ្ឋាន​ក្រុមការងារ​ប្រចាំ​ស្រុក​អូរ​រាំង​ឪ​ថ្លែង​ថា ក្នុង​នាម​ក្រុមការងារ​ថ្នាក់​ជាតិចុះ​ជួយ​ស្រុក​អូរ​រាំង​ឪ រយៈពេល​ចំនួន​៣​ឆ្នាំ​មក​ហើយ​ដែល​រូប​លោក​មិន​បាន​ចូលរួម​កម្មវិធី​សង្ក្រាន្ត​ជាមួយ​នឹង​ប្អូន​នោះ​ទេ​។

ជាមួយ​នោះ​សូម​ប្អូន​ៗ​ជា​សិស្ស​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​រួមចំណែក​សាង​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​។ សង្ក្រាន្ត​ដែល​ធ្វើ​ជា​លើក​ដំបូង​នៅ​ស្រុក​អូរ​រាំង​ឪ​នេះ ជា​ការ​បង្ហាញពី​ចំណង​សាមគ្គីភាព​របស់​សិស្សានុសិស្ស ហើយ​ស្មា​ដៃ​ដែល​ប្អូន​ៗ​បាន​ធ្វើ​ឡើង​នេះ ត្រូវ​បាន​លោករដ្ឋមន្ត្រីក្រសួង​បរិស្ថាន​កោត​ស​សើរ​ផង​ដែរ​។ លោក​ជំទាវ សាន្ត អរុណ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ស្រុក​អូរ​រាំង​ឪ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា សង្ក្រាន្ត​នេះ​ដោយ​មាន ការ​រៀបចំ​ដើរ​ជា​ក្បួន​ចេញពី​សាលាស្រុក​អូរ​រាំង​ឪ មក​កាន់​វិទ្យាល័យ ហ៊ុន សែន អូរ​រាំង​ឪ ដែល​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១១ មានការ​រីក​ចម្រើន​ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ មានការ​ចូលរួម​ពី​សិស្ស និង​ពលរដ្ឋ​យ៉ាង​ផុលផុស​ផង​ដែរ​។ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្តី​រំពឹង​ថា​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នឹង​មាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត ឲ្យ​បាន​ធំ​ជាង​នេះ​បន្ថែម​ទៀត ដើម្បី​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៕

https://youtu.be/5DuTZA8Fhh8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ