សម្រាប់​សង្ក្រាន្ត​វត្ត​ភ្នំ​ថ្ងៃ​ទី​១ មាន​ពលរដ្ឋ​កម្សាន្ត​សប្បាយ​ច្រើន​ជាង​ឆ្នាំ​មុន


រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា សម្រាប់​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​សង្ក្រាន្ត វត្ត​ភ្នំ​ឆ្នាំ​នេះ មាន​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​មាន​ចំនួន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក គិត​ត្រឹម​ម៉ោង​៦​ល្ងាច​។ លោក​បន្ត​ថា ស​ង្ក្រា​ន​វត្ត​ភ្នំ​ឆ្នាំ​នេះ មាន​ជនបរទេស ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ច្រើន ជា​ពិសេស​វាំ​វង់​តែ​ម្តង​។

លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​សង្ក្រាន្ត​វត្ត​ភ្នំ​ឆ្នាំ​នេះ គោលបំណង​ធំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​ចង់​ផ្សព្វផ្សាយ​នូវ វប្បធម៌​ប្រពៃណី​ជាតិខ្មែរ ពិសេស​ទស្សនីយភាព និង​សំណង់​បុរាណ​គ្រប់​ទម្រង់​គឺ​ផ្ទះ​ខ្មែរ​បែប​ជនបទ ដែល មាន​រចនា​បទ​ខុស​ៗ​គ្នា​ដាក់​ជូន​ឲ្យ​បងប្អូន​បាន​ទស្សនា​។

ក្រៅពី​ទស្សនីយភាព​សំណង់​បុរាណ ក៏​នៅ​មាន ការ​ដាក់​តាំង​បង្ហាញ​ជា​ផ្សារ​ភូមិ​ដែល​មាន​តូប​រចនាបថ​បែប​សម័យ​អង្គរ សម្រាប់​ផលិតផល​ខ្មែរ ដែល​ធ្វើ ក្នុងស្រុក​មក​បង្ហាញ និង​មាន​ល្បែង​ប្រជាប្រិយ​ចោល​ឈូង វាយក្អម ទាញព្រ័ត្រ​ចំនួន​១៥​ប្រភេទ​ទៀត យក​មក​សប្បាយ​ជូន​ទស្សនា ក្នុង​នោះ​ល្បែង​ទាញព្រ័ត្រ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក និង​ទទួល​បានការ​ចាប់អារម្មណ៍​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ