ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ថ្ងៃ​ទី​១៤​នេះ កើតឡើង​១៤​លើក ស្លា.ប់​៦​នាក់ រង​របួសធ្ងន់​-​ស្រាល​២៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ នា​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​១៤​លើក (​យប់​៦​លើក​) ស្លាប់​៦​នាក់​(​ស្រី​៣​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ នា​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​១៤​លើក (​យប់​៦​លើក​) ស្លាប់​៦​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​១១​នាក់ (​ស្រី​២​នាក់​) របួសស្រាល​១៤​នាក់ (​ស្រី​៥​នាក់​)​។

ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ល្បឿន​២​លើកស្លា​ប់ម្នាក់ ,​មិន​គោរព​សិទ្ធិ​៤​លើក​,​ប្រជែង​២​លើក​, បត់​គ្រោះថ្នាក់​៣​លើកស្លា​ប់ម្នាក់​, ស្រវឹង​១​លើកស្លា​ប់ម្នាក់​, ងងុយដេក​១​លើក​ស្លាប់​២​នាក់​,​កត្តា​យាន​១​លើកស្លា​ប់ម្នាក់ ។ សរុប​ស្លាប់​៦​នាក់ ៖ ម៉ូតូ​៦​នាក់ (​មិន​ពាក់មួក​៦​នាក់​) ។

+ គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ និង​រថយន្ត​តូច​៩​លើក​ស្លាប់​៤​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើកស្លា​ប់ម្នាក់​, ម៉ូតូ​និង​គោ​យន្ត​១​លើកស្លា​ប់ម្នាក់​, រថយន្ត​តូច និង​រថយន្ត​​តូច​១​លើក ។ ហើយ​បណ្តាល​ឲ្យ​ខូចខាត​យាន​២៧​គ្រឿង ក្នុង​នោះ​មាន ៖ ម៉ូតូ​១៦​គ្រឿង​, រថយន្ត​តូច​៩​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, គោ​យន្ត​១​គ្រឿង​។ យាន​បង្កហេតុ ៖ ម៉ូតូ​៨​លើក​, រថយន្ត​តូច​៦​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៩​លើក ,​ផ្លូវ​ខេត្ត​៥​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​ស្រី​២​នាក់​, ព្រះ​វិហារ​១ លើកស្លា​ប់ម្នាក់​, តាកែវ​២​លើក ស្លាប់​២​នាក់ របួស​៣​នាក់ (​ស្រី​១​នាក់​) និង​ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​ស្រី​ម្នាក់ របួស​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ