ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្តវត្តភ្នំ​ចាប់​ផ្តើម​ហើយ ថែមទាំង​មាន​កម្ម​វិធី​ប្លែកៗ​ព្រឹក​នេះ​ទៀត (មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​សង្ក្រាន្ត​វត្តភ្នំ​ចាប់​ផ្តើម​ដំណើរ​​ការ​ហើយ ដោយ​​កម្ម​វិធី​នេះ​មាន​ការ​ចូល​រួម​ក្រោម​អធិបតីភាព​លោក ឃួង ស្រេង ​អភិ​បាល​រាជធានី​ភ្នំពេញ និង​ភរិយា ព្រម​ទាំង​លោក…

រាជធានីភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​សង្ក្រាន្ត​វត្តភ្នំ​ចាប់​ផ្តើម​ដំណើរ​​ការ​ហើយ ដោយ​​កម្ម​វិធី​នេះ​មាន​ការ​ចូល​រួម​ក្រោម​អធិបតីភាព​លោក ឃួង ស្រេង ​អភិ​បាល​រាជធានី​ភ្នំពេញ និង​ភរិយា ព្រម​ទាំង​លោក ម៉ក សារិទ្ធ ​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ ។

ជា​ការ​កត់​​សម្គាល់​ឃើញថា ​​នៅ​ឆ្នាំនេះ​​សង្ក្រាន្ត​វត្ត​ភ្នំ​មាន​កម្ម​វិធី​ប្លែកៗ ​ព្រោះ​មាន​ការ​ដង្ហែ​ទង់​វែង​ចំនួន​២ជុំ​វិញ​វត្ត​ភ្នំ​​ ដោយ​មាន​​ប្រធាន​ក្រុម​ប្រឹក្សា និង​ភរិយា​ដង្ហែ​ទង់​មួយ និង​អភិ​បាល​រាជធានីភ្នំពេញ​ដង្ហែ​ទង់​មួយ​ទៀត ក្រោយ​ពី​ដង្ហែ​មួយ​ជុំ​វត្ត​ភ្នំ​ហើយ ចង​ជា​មួយ​នឹង​ខ្សែ​ពួរ ​រួចទាញ​បង្ហូត​ឡើង​លើ​ដង​ទង់តែម្តង​ ដើម្បី​អបអរ​សាទរ​ទទួល​ទេវតា​ឆ្នាំថ្មី ឆ្នាំ​ច​​ ដែល​នឹង​យាង​មក​ដល់​ហើយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ