ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េងប៉ោង សម្រេច​បំណង​ឪពុក​នាយ​វី​តា​មី​សេ ទោះ​មិន​ទាន់​បាត់​ទុក្ខ​ព្រួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដ្បិតតែ​អ្នក​នាង​ប៉េងប៉ោង នៅ​មិន​ទាន់​ផ្តាច់​បាន​នូវ​អារម្មណ៍​សោក​ស្តាយ​​ចំពោះ​លោកប៉ា​អ្នក​នាង​ចាកចេញ​មែន ក៏​អ្នក​នាង​មាន​គម្រោង​សម្តែង​នូវ​ក្នុង​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ដ៏​សំខាន់​មួយ​មិន​អាច​ខកខាន​បាន​។ ទោះ​មានទុក្ខ​ថ្មី​ៗ​ក៏​នេះ​ជា​បំណង​មួយ​ដែរ របស់​នាយ​វីតាមីន​សេ​ធ្លាប់​ប្រាប់​កូន​ថា ចង់​សម្តែង​នូវ​អង្គរ​ណាស់​។ អ្នក​នាង ប៉េង…

រាជធានី​ភ្នំពេញ ៖ ដ្បិតតែ​អ្នក​នាង​ប៉េងប៉ោង នៅ​មិន​ទាន់​ផ្តាច់​បាន​នូវ​អារម្មណ៍​សោក​ស្តាយ​​ចំពោះ​លោកប៉ា​អ្នក​នាង​ចាកចេញ​មែន ក៏​អ្នក​នាង​មាន​គម្រោង​សម្តែង​នូវ​ក្នុង​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ដ៏​សំខាន់​មួយ​មិន​អាច​ខកខាន​បាន​។ ទោះ​មានទុក្ខ​ថ្មី​ៗ​ក៏​នេះ​ជា​បំណង​មួយ​ដែរ របស់​នាយ​វីតាមីន​សេ​ធ្លាប់​ប្រាប់​កូន​ថា ចង់​សម្តែង​នូវ​អង្គរ​ណាស់​។

អ្នក​នាង ប៉េង ប៉ោង បាន​រៀបរាប់​ថា កាល​លោកប៉ា​នៅ​មានជីវិត​ឈឺ​ធ្ងន់​ដែរ តែងតែ​ពោល​​ថា ចង់​ចុះ​ឈ្មោះ​សម្តែង​នៅ​សៀមរាប​ទៀត​ណាស់ នឹក​កន្លែង​ដែល​ល្បី​វប្បធម៌​ខ្ពង់ខ្ពស់ ចង់​សម្តែង​ឱ្យ​ពលរដ្ឋ​ទៅ​លេង​អង្គរ​សើច​សប្បាយ​។ ម្ល៉ោះហើយ​ឱ្យ​តែ​ដំណើរ​ចូល​ឆ្នាំ​ថ្មី​កាន់តែ​ខិត​ជិត​នាង​រឹតតែ​ក្តុកក្តួល ពេល​រំលឹក​ដល់​លោកប៉ា​ពោល​ទៅ​អង្គរ​។

អ្នក​នាង​ថា ពេល​នេះ​សម្រេច​ថា​នឹង​ទៅ​សម្តែង​នៅ​អង្គរ​សង្ក្រាន្ត​ម្តងទៀត ហើយ​នេះ​ក៏​មិនមែន​ជា​ការ​ចង់​សប្បាយ​ឱ្យ​អស់ពី​ពោះ​ពី​ពង់​ដែរ ដោយសារ​ចង់ឱ្យ​លោកប៉ា​មើល​ឃើញ​កូនស្រី​បន្តវេន​សិល្បៈ​ម្នាក់​នេះ​សម្តែង​លើ​ទឹកដី​អច្ឆរិយ​របស់​កម្ពុជា​។ ម្យ៉ាងទៀត​ក៏​ជា​ឱកាស​សម្រួល​ចិត្ត​ឱ្យ​ស្រលះ​ក្រោយ​ជួប​ទុក្ខ ដើម្បី​ជួប​អ្នកគាំទ្រ​ជួប​មិត្ត​សិល្បករ​តស៊ូ​បន្ត​ទៀត ក្នុង​វិ​ថី​សិល្បៈ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ជីវភាព​ជា​បន្ត ជា​ពិសេស​ជួយ​អ្នក​ម្តាយ​របស់​នាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ