ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​អ្នក​ផ្ទះ​ថា ទៅ​រាយ​ខ្សែភ្លើង​ឆក់​កណ្តុរ បែរជា​ប្រទះ​ឃើញ​លើ​វាលស្រែ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​រក​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​វាលស្រែ​ចម្ងាយ​២.៣០០​ម៉ែ​ម​ត្រ​ពី​ផ្ទះ ខណៈ​ពេល​ដែល​បុរស​ខាងលើ​បាន​បាត់​ពី​ផ្ទះ​ពេញ​មួយ​យប់ ដោយ​​ប្រាប់​ថា យក​ខ្សែភ្លើង​ទៅ​រាយ​ឆក់​កណ្តុរ​នៅ​ស្រែ ហេតុការណ៍​ប្រទះ​ឃើញ​នេះ គឺ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា វេលា​ម៉ោង​ប្រមាណ​ជា​១០​និង​៣០​នាទី…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​រក​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​វាលស្រែ​ចម្ងាយ​២.៣០០​ម៉ែ​ម​ត្រ​ពី​ផ្ទះ ខណៈ​ពេល​ដែល​បុរស​ខាងលើ​បាន​បាត់​ពី​ផ្ទះ​ពេញ​មួយ​យប់ ដោយ​​ប្រាប់​ថា យក​ខ្សែភ្លើង​ទៅ​រាយ​ឆក់​កណ្តុរ​នៅ​ស្រែ ហេតុការណ៍​ប្រទះ​ឃើញ​នេះ គឺ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា វេលា​ម៉ោង​ប្រមាណ​ជា​១០​និង​៣០​នាទី ស្ថិត​ក្នុងភូមិ​ទំពាំង​ជ្រើស ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ឡេ​ង ងឿ​ន ភេទ​ប្រុស អាយុ​42​ឆ្នាំ នៅ​ភូមិ​ទំពាំង​ជ្រើស ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្តព្រៃវែង ។

ប្រភព​បាន​បន្ត​ថា តាម​ការ​ឱ្យ​ដឹង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា មុន​កើតហេតុ គឺ​នៅ​យប់​ថ្ងៃ​ទី​១១ មេ​សា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ រួម​ជាមួយ​ខ្សែភ្លើង​មួយ​ចំនួន ដោយ​ប្រាប់​​អ្នក​ផ្ទះ​ថា ខ្លួន​ចេញ​ទៅ​រាយ​ខ្សែភ្លើង ដើម្បី​ឆក់​សត្វ​កណ្តុរ ហើយ​បាត់​ជនរ​គ្រោះ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​សោះ សាច់ញាតិ​បងប្អូន​ក៏​នាំ​គ្នា​ចេញ​តាម​រក​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១២ មេ​សា ម៉ោង​ប្រមាណ​១០​និង​៣០​នាទី ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ស្រែ​របស់​ខ្លួន​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​ឃើញ​បែប​នេះ ក្រុម​គ្រួសារ​សព​ក៏​មក​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ទៅ​ពិនិត្យ​​សព​ហើយ​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ​រាយ​ខ្សែភ្លើង ដើម្បី​ឆក់​កណ្តុរ បែរជា​ឆក់​ខ្លួនឯង​ស្លាប់​ពិតមែន ។ បច្ចុប្បន្ន​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ