ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​ថ្ងៃ​ទី​១២​នៅ​រាជធានី​ភ្នំពេញ ពិតជា​មាន​ភាព​ស្រស់​ត្រកាល​មែន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើក​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខ្មែរ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ និង​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើក​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខ្មែរ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ និង​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​តុបតែង​ភ្លើង​បំភ្លឺ​តាម​បង្គោល​ភ្លើង និង​ដើមឈើ​ឲ្យ​កាន់តែ មាន​សោភ័ណ​ភាព​រីក​ស្រស់បំព្រង​មួយ​កម្រិត​ថែម​ទៀត​។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មហាវិថី​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ បាន​ក្រុមការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​តុង​តែង​លម្អ​ជា​អំ​ពូ​ល​ភ្លើង នៅ​តាម​បង្គោល​ភ្លើង ដែល​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ បង្អួត​សម្រស់​យ៉ាង​ស្រស់​ត្រកាល​នៅ​ក្នុង​ពេល​រាត្រី​។

ជាក់ស្តែង​នៅ​រាត្រី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ពិតជា​មាន​ភាព​ស្រស់​ត្រកាល​តែ​ម្តង​។ គួរ​កត់​សម្គាល់ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ជា​ច្រើន​ផ្លូវ​រួច​មក​ហើយ ដូច​ជា​ផ្លូវ​កប់​ស្រូវ ហាណូយ ២៧១ ផ្លូវជាតិ​លេខ​៦A ផ្លូវ​ជើងឯក ផ្លូវ​វេ​ង​ស្រេង​ជាដើម​។ ហើយ​ការ​ដាក់​បង្គោល​ភ្លើង​ព្រែក​ជា​ពីរ​នេះ ពិតជា​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ព្រោះ ការ​ប្តូរ​បង្គោល​ភ្លើង​បំភ្លឺ​មក​ដាក់​កណ្តាល​ទ្រូងផ្លូវ​បែប​នេះ វា​មិន​ត្រឹមតែ លើក​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​តែ​មួយ​នោះ​ទេ វា​បានកា​ត់ប​ន្ថ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​៕
https://youtu.be/SwdUvJFjyrM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ