ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​ប៊ែ​វើ​រី​ជី​ស​ឧបត្ថម្ភ​ធុងសំរាម​១.០០០​ធុង ជូន​ខេត្តសៀមរាប​សម្រាប់​អង្គរ​សង្ក្រាន្ត

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ធុងសំរាម​ចំនួន​១.០០០​ធុង ជូន​រដ្ឋបាល​ខេត្ត​សៀម រាប សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​តំបន់ ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តសៀមរាប ៖ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ធុងសំរាម​ចំនួន​១.០០០​ធុង ជូន​រដ្ឋបាល​ខេត្ត​សៀម រាប សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​តំបន់ ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ មេ​សា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​សៀមរាប​។ លោក លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា «​ការ​គ្រប់គ្រង​សំរាម ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍ អង្គ​រស​ង្គ្រា​ន្ត គឺ ជា​កិច្ចការ​សំខាន់​មួយ ដែល​រដ្ឋបាល​ខេត្តសៀមរាប និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តែង​យកចិត្ត ទុកដាក់​ខ្ពស់​។ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ពិតជា​មាន​មោទនៈភាព​ដែល​ក្នុងឆ្នាំនេះ​យើង​អាច​ចូលរួម​ចំណែក សម្រាល​បន្ទុក​នេះ​បាន​មួយ​កម្រិត »​។

បើ​តាម​ការ​រំពឹង​ទុក​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨​នេះ អាច​នឹង​ទាក់ទាញ​ភ្ញៀវ ទេសចរណ៍​ជាតិ និង​អន្តរជាតិ យ៉ាងតិច​១​លាន ៣​សែន​នាក់ មក​ទឹកដី​អង្គរ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​សំរាម គឺជា​កត្តា​សំខាន់​មួយ​មិន​អាច​មើល រំលង​។ ក្រៅពី​ធុងសំរាម​ទាំង​១.០០០​ធុង ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស ក៏​បា​នប​ញ្ជួ​ន​រថយន្ត​សម្អាត​ផ្លូវ​ធុន​ធ្ងន់ ចំនួន​ពីរ​គ្រឿង ដើម្បី​លាង​សម្អាត​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប​ពិសេស​ផ្លូវ​ក្នុង​តំបន់​ប្រារព្ធ​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត​ចាប់ពី​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨​នេះ​ផង​ដែរ​។
ក្រុមហ៊ុន​ខ្មែ​ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ខ្មែរ​១០០% និង​មាន​ផលិតផល​ជា​ច្រើន​រួម​មាន ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ ទឹក​សុទ្ធ​កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ភេសជ្ជៈ​អាយ​ស៍ និង​ទឹក​ផ្លែ​ឈើ​ជូ​ប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ