ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​អាយុ​១​ខែ​កន្លះ ធ្លាក់​ចូល​កាំ​ម៉ូតូ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយសារ​តែ​ម្ដាយ​មានការ​ធ្វេសប្រហែស ខណៈ​ដែល​ជិះ​ម៉ូតូ​បីកូន ហើយ​រុំ​កូន​នឹង​កន្សែង ហើយ​បណ្ដាល​ឲ្យ​កន្សែង​ចូល​កាំ​ម៉ូតូ​ពេល​កំពុង​បើកបរ រួច​ទាញ​ទាំង​ក្មេង​ចូល​កាំ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា…

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយសារ​តែ​ម្ដាយ​មានការ​ធ្វេសប្រហែស ខណៈ​ដែល​ជិះ​ម៉ូតូ​បីកូន ហើយ​រុំ​កូន​នឹង​កន្សែង ហើយ​បណ្ដាល​ឲ្យ​កន្សែង​ចូល​កាំ​ម៉ូតូ​ពេល​កំពុង​បើកបរ រួច​ទាញ​ទាំង​ក្មេង​ចូល​កាំ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១២ មេ​សា ២០១៨​នេះ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ជុល អឿ​ង ភេទ​ប្រុស នៅ​ភូមិ​ឆ្អឹងជំនី ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ស្លាប់​នោះ​មានឈ្មោះ អេ​ង ម៉េ​ង​ហ៊ួ ភេទ​ប្រុស អាយុ​១​ខែ​កន្លះ ឪពុក​ឈ្មោះ អូន អេ​ង អាយុ​២៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ម៉េ​ង នា​ត អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ច្រប​ក់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ បច្ចុប្បន្ន​សព​ទារក ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​បាត់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ