ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ធ្លាយ​ហ្គា​ស​ផ្ទះបាយ​បណ្តាល​ឲ្យ​បែក​កញ្ចក់​៣​ផ្ទាំង និង​របួសស្រាល​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ជាក់​ជញ្ជាំង​បន្ទប់​ការិយាល័យ​ចំនួន​៣​ផ្ទាំង​បាន​បាក់បែក និង​ប៉ើង​ធ្លាក់​រប៉ាត់រប៉ាយ បណ្តាល​ឲ្យ​រង​របួស​២​នាក់​ស្រាល ខណៈ​ដែល​ផ្ទុះ​ធ្លាយ​ហ្គា​ស​ចេញពី​ផ្ទះបាយ​ឡើង​កក្រើក​។ ទោះបីជា​យ៉ាងណា សំណាងល្អ​ត្រូវ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍​ទាន់​ពេល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ កញ្ជាក់​ជញ្ជាំង​បន្ទប់​ការិយាល័យ​ចំនួន​៣​ផ្ទាំង​បាន​បាក់បែក និង​ប៉ើង​ធ្លាក់​រប៉ាត់រប៉ាយ បណ្តាល​ឲ្យ​រង​របួស​២​នាក់​ស្រាល ខណៈ​ដែល​ផ្ទុះ​ធ្លាយ​ហ្គា​ស​ចេញពី​ផ្ទះបាយ​ឡើង​កក្រើក​។ ទោះបីជា​យ៉ាងណា សំណាងល្អ​ត្រូវ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍​ទាន់​ពេល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមហ៊ុន​ហៅ​ស៍​វែ​ល លក់​សម្ភារ​សំណង់ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​។

អ្នក​រង​របួស​២​នាក់ ប្រុស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​ជា​ចុងភៅ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ ធុង​ហ្គា​ស​ដែល​ផ្ទុះ​ធ្លាយ​នោះ​មាន​ទម្ងន់​១៥​គីឡូក្រាម​។ ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ស្ត្រី​ជា​ចុងភៅ​ម្នាក់​បាន​ធ្វើ​ម្ហូប នៅ​ចង្ក្រាន​បាយ បាន​បិទ​ភ្លើង​តែ​មិន​បាន​បិទ​ហ្គា​ស​ទេ​។ ស្រាប់តែ​ជាតិ​ហ្គា​ស​ធ្លាយ​ចេញ​តាម​ក្បាល និង​ផ្ទុះ​ឡើង​លាន់​កក្រើក​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឲ្យ​ស្ត្រី​ជា​ចុងភៅ​រង​របួស​រលាក​ដងខ្លួន​។

ខណៈនោះ​ដោយសារ​តែ​កម្លាំង​ហ្គា​ស​បុក​ហោះ​ទៅ​បុក​នឹង​កញ្ចក់​ទ្វារ​ការិយាល័យ បណ្តាល​ឲ្យ​បែក អស់​៣​ផ្ទាំង បណ្តាល​ឲ្យ​បុរស​ម្នាក់​ទៀត​រង​របួស​។ ដោយសារ​តែ​កម្លាំង​ផ្ទុះ​ធ្លាយ​ហ្គា​ស បាន​ធ្វើ​ឲ្យ​បំណែក​កញ្ចក់​បាន​ប៉ើង​ធ្លាក់​រប៉ាត់រប៉ាយ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​បាន​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​អស់​២​គ្រឿង ទាន់​ពេល​មិន​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ