ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​ឆ្នាំ​ថ្មី​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង​អាជ្ញាធរ​ខេត្ត​រំពឹង​មាន​អ្នកចូលរួម​ច្រើន

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សម្រាប់​ខេត្តកំពង់ឆ្នាំង គេ​សង្កេត​ឃើញ​អា​ជា្ញ​ធរ រួម និង​វិស័យ​ឯកជន​កំពុង​មមាញឹក​រៀបចំ​តុបតែង​លំអ ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ឲ្យ​ចូលរួម​កម្សាន្ត​សប្បាយ…

ខេត្តកំពង់ឆ្នាំង ៖ សម្រាប់​ខេត្តកំពង់ឆ្នាំង គេ​សង្កេត​ឃើញ​អា​ជា្ញ​ធរ រួម និង​វិស័យ​ឯកជន​កំពុង​មមាញឹក​រៀបចំ​តុបតែង​លំអ ក្នុង​ក្រុង​កំពង់ឆ្នាំង ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ឲ្យ​ចូលរួម​កម្សាន្ត​សប្បាយ ក្នុង​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង ។

នៅ​ចំ​ពីមុខ​សាលាខេត្ត​កំពង់ឆ្នាំង នា​យប់​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ គេ​ឃើញ​ក្រុមហ៊ុន ឯកជន​បាន​យក​សំបក កំប៉ុង​ភេសជ្ជៈ មក​បិទ​តុបតែង​ជា​អក្ស​ធំ​ៗ ដាក់​ថា «​ខេត្តកំពង់ឆ្នាំង​» និង​នៅ​តាម​ដងផ្លូវ​ភ្លោះ​មុខ​សាលាខេត្ត​ក៏​មាន​ដាក់​ទង់ជ្វាលា និង​ទង់​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ភេសជ្ជ​មួយ​ប្រភេទ ដែល​ទទួល​សិទ្ធ​ក្នុង​ការ​រៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ជាមួយ​ក្រុម​តន្ត្រី​ផង​ដែរ ។ នៅ​ជាប់​មុខ​របង​សាលាខេត្ត​គេ​ឃើញ​មានការ​ដាក់​តាំងនៅ​រទេះគោ ដែល​មាន​រៀបចំ​ដាក់​នៅ ផលិតផល​តម្បាញ​ពី​ឬ​ស្សី និង​មាន​ក្អមឆ្នាំង​ធ្វើ​ពី​ដី​ផង​ដែរ ។

ក្រៅពី​នោះ​នៅ​មាន រៀបចំ​ជា​ភូមិ​អ្នកនេសាទ ដោយ​ដាក់​តាំងនៅ​ឧបករណ៍​នេសាទ ភូមិ​ស្មូនឆ្នាំង និង​ភូមិ​កសិករ​ជាដើម ។ ចំណែក​នៅ​ចំ​មុខ​ពី​ក្លោ​ង​ទ្វារ​ចូល​សាលាខេត្ត ចម្ងាយ​ប្រមាណ ជាង​១០០​ម៉ែត្រ គេ​ឃើញ​មានការ​រៀបចំ​ក្លោ​ង ទ្វារ​យ៉ាង​ធំ កាត់​ទទឹង​ថ្នល់ ដោយ​តុ​ប​តែ​ជា​ក្លោ​ង​ទ្វារ​តាម​រចនា​បទ​ខ្មែរ និង​មាន​សរសេរ​អក្ស​ធំ​ៗ ។

ចំណែក​នៅ​ក្នុង​បរិវេណ​ទីលាន​បាល់ទាត់​មុខ​សាលាខេត្ត​នេះ ឃើញ​មានការ​ដាក់​លក់​នូវ​ផលិតផល យ៉ាងច្រើន​មុខ ដែល​មាន​អាជីវករ​ជា​ខ្មែរ និង​ជនជាតិ​ថៃ​ផង​ដែរ ។ នៅ​ក្នុង​បរិវេណ​ដដែល គេ​ឃើញ​ឆាក​ប្រគុំ​តន្ត្រី ដែល​មាន​មនុស្ស​ទស្សនា​យ៉ាងច្រើន ត្រឹមតែ​យប់​ដំបូង មុន​ពេល​បុណ្យ​ឆ្នាំ​ខ្មែរ នៅ​២​ថ្ងៃ​ទៀត​មក​ដល់ ។ ជាមួយ​គ្នា​នេះ​នៅ​ក្នុង​បរិវេណ​សួន​កុមារ​មុខ​សាលាខេត្ត​នេះ​ដែរ មានការ​រៀបចំ​តុបតែង​ភ្លើង​លំអ និង​មានការ​រៀបចំ ជា​កន្លែង​សម្រាប់​រាំ​លេង​កម្សាន្ត​ផង​ដែរ ។

ដោយឡែក នៅ​សួនច្បារ​វិមាន​ឯករាជ វិញ អាជ្ញាធរ​ខេត្ត ក៏​បាន​រៀបចំ​តុបតែង​លម្អ​ភ្លើង តាម​ទី​សាធារណៈ មាន​តាម​ដើមឈើ តាម​ដងផ្លូវ​នានា​ផង​ដែរ ដែល​ពិតជា​ញាំ​ង​អោយ ទីក្រុង​កំពង់ឆ្នាំង ក្នុង​ពេល​រាត្រីកាល មាន​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌ និង​មាន​សោ​ភ័​ណ្ឌ​ភាព ស្រសបំព្រង​ពិត​ប្រាក​មែន ។

បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ស​ង្ក្រា​ន​ឆ្នាំ​ថ្មី លើក​ទឹកដី​ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០១៨ ធ្វើ​ធំ​ជា​ឆ្នាំ​មុន និង​ពិតជា​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​ជាង​ឆ្នាំ​មុន​ៗ ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ