ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ៣គោលដៅបានមិនស្ទើរទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី១២ មេសានេះ បានសន្និសិទសារព័ត៌មានបង្ហាញមុខក្រុមជួញដូរគ្រឿងញៀន៤នាក់ និងថ្នាំញៀនជាង២៦គីឡូក្រាម ដែលទើប និងបង្ក្រាបនៅពេលថ្មីនេះ ។ ពិធីសន្និសន្និសិទនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក…

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី១២ មេសានេះ បានសន្និសិទសារព័ត៌មានបង្ហាញមុខក្រុមជួញដូរគ្រឿងញៀន៤នាក់ និងថ្នាំញៀនជាង២៦គីឡូក្រាម ដែលទើប និងបង្ក្រាបនៅពេលថ្មីនេះ ។ ពិធីសន្និសន្និសិទនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការចូលរួមពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយកសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលដោយលោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និង លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការ បង្ក្រាបជួញដូរគ្រឿងញៀនឆ្លងដែនជាអន្តរជាតិ នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ។

លោក ឡឹក វណ្ណៈ ថ្លែងថាគោលដៅទី១ ធ្វើនៅដងផ្លូវអង្គរ ជិតកាំកូស៊ីធី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ គោលដៅទី២ ក្នុងបូរីកាំកូស៊ីធី ផ្ទះជួលលេខ១២២ ផ្លូវលេខ២ និងគោលដៅទី៣ នៅចំណុចផ្ទះជួលលេខ ១១២អាអ៊ឺ២ ផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់(ចិនតៃវ៉ាន់ ២នាក់ ខ្មែរ២នាក់) ។ ទី១.ជនសង្ស័យឈ្មោះ លី ហុង អ៊ី (Lee Hong Yu) ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) អាយុ៣៨ឆ្នាំ ទី២.ឈ្មោះ ស៊ី យ៉ាវហ្វុង (Hsu Yao Feng) ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) អាយុ៤០ឆ្នាំ ទី៣.ឈ្មោះ ឈរ ប៊ុនឆាយ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំ អាយុ២៨ឆ្នាំ និងទី៤.ឈ្មោះ សំ កុកឈាង ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ ។

វត្ថុតាងថ្នាំញៀនសរុបចំនួន២៦គីឡូក្រាម ៧៦៨.១៧ក្រាម ក្នុងនោះ មាន១- មេតំហ្វេតាមីន(ice)១៨.១៦៦,៣៥ក្រាម ២- កេតាមីន(Ketamine) ៨.៣៨៣,៩៩ក្រាម និង៣- ហេរ៉ូអុីន(Heroine) ២១៧ក្រាម ព្រមទាំងចាប់យកសម្ភារមាន ម៉ូតូ៣គ្រឿង ទូរស័ព្ទ ៣គ្រឿង ជញ្ជីងថ្លឹង ៣គ្រឿង ឧបករណ៍ផលិតកែច្នៃ និងវេចខ្ចប់មួយចំនួនទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ