ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនពិតជា​កម្រ​ឃើញ​ណាស់ របាំ​បែប​នេះ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​មាន​ភ្លេង​ត្រុដិ លេង​ត្រុដិ ជាដើម នេះ​បើ​យោង​តាម​វចនានុក្រម​សម្តេច​សង្ឃរាជ «​ជួន ណាត » ។…

ខេត្តសៀមរាប ៖ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​មាន​ភ្លេង​ត្រុដិ លេង​ត្រុដិ ជាដើម នេះ​បើ​យោង​តាម​វចនានុក្រម​សម្តេច​សង្ឃរាជ «​ជួន ណាត » ។ ទាក់ទង​នឹង​ប្រវត្តិ​នៃ​របាំ​ត្រុដិ​នេះ​ដែ ជា​របាំ​ជនជាតិ​សំ​រ៉ែ ដែល​ជា​ជនជាតិ​ដើម​មួយ រស់នៅ​តាំងពី​បុរាណកាល​មក ។ សិក្សា​ស្វែង​យល់​ពី​ពាក្យ​ថា «​ត្រុដិ​» ជា​ពាក្យ (​សំ​ស្ត្រឹ​ត​) មាន​ន័យ​ថា ដំណើរ​កាត់ ការ​ផ្តាច់ ជា​ឈ្មោះ​ភ្លេង ចម្រៀង​មួយ​ប្រភេទ​សម្រាប់​បណ្តាជន​នៅ​ខេត្តសៀមរាប ។

ជនជាតិ​សំ​រ៉ែ​សព្វថ្ងៃ​ភាគច្រើន​រស់នៅ​តំបន់ ភូមិភាគ​ខាងជើង​បឹង​ទន្លេសាប ។ ជា​រៀង​រាល់ពេល​ចូល​ឆ្នាំ​ជនជាតិ​សំ​រ៉ែ​តែងតែ​យក​របាំ​ត្រុដិ​នេះ ទៅ​លេង​ថ្វាយព្រះពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ ប្រជាប្រិយ​មួយ​បែប​ដែល​គេ​និយម​មក​លេង​ពេល​ចូល​ឆ្នាំ​ថ្មី ដើម្បី​ប្រសិទ្ធិ​ពរ​ដល់​អ្នកស្រុក ។

ម្យ៉ាងទៀត​របាំ​ត្រុដិ​នេះ​ក៏​នាំ​ផ្សា​ភ្ជាប់ និង​ជំនឿ​បន់ស្រន់​សុំ​ទឹកភ្លៀង​នៅ​ពេល​ដែល​មានការ​រាំង​ស្ងួត ។ ក្នុង​របាំ​នេះ​គេ​និយម​ប្រើ​កន្ទុយក្ងោក​ដោយ​គេ​យល់​ថា ក្ងោក​ជា​តំណាង​ព្រះអាទិត្យ ។ មនុស្ស​បន់ស្រន់​អង្វរ​ព្រះអាទិត្យ សុំ​ឲ្យ​ព្រះអាទិត្យ​ផ្តល់​អំណោយ​ទឹកភ្លៀង​គ្រប់គ្រាន់ ដើម្បី​ស្រែ​ចម្ការ ។ របាំ​ត្រុដិ​ជា​កេរ្តិ៍​ដំណែល​វប្បធម៌​មន​-​ខ្មែរ ដែល​ជនជាតិ​ខ្មែរ​ព្រៃ​ភ្នំ ដូច​ជា​ពួក​សម្រែ សួយ និង​ព័រ​ជាដើម ។ ព្រមទាំង​ជនជាតិ​ខ្មែរ​នៅ​ខេត្ត​ស៊ី​សាកេ​ត សុ​រិ​ន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត នៅ​ខេត្ត​ផ្សេង​ៗ​ពិសេស​ក្រសួង ស្ថាប័ន​ទាំង​រដ្ឋ និង​ឯកជន​ភាគច្រើន​តែងតែ​ប្រារព្ធ​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ ឬ​ក្នុង​ពេល​ដែល​សត្វព្រៃ​រត់​ចូល​ស្រុកភូមិ​ជាដើម ។

តាម​ការ​ពិត​របាំ​ត្រុដិ​នេះ​គេ​ច្រើន​លេង​ក្នុង​ពិធីបុណ្យ​ឆ្លង​ពី​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​ពី​ភាព​ឧបទ្រពចង្រៃ​ទៅ​ភាព​សម្បូរ​ណ៍​សប្បាយ​ផង ។ ក៏​មានការ​ពន្យល់​ពាក្យ​ម្យ៉ាងទៀត​ដែរ​ថា ត្រុដិ សំដៅ​ដល់​ពេល​ដែល​ឆ្នាំ​ចាស់​ដាច់ ដើម្បី​ត្រាច់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ។

តាម​អត្ថន័យ​នេះ របាំ​ត្រុដិ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នោះ គឺ​ត្រូវ​កំណត់​ដំណើរ​កាត់​ផ្តាច់​នៃ​ឆ្នាំ នីមួយ​ៗ ក្នុង​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​ដែល​បាន​រស់នៅ​ខ្ពង់រាប និង​វាលទំនាប ។ ដូច្នេះ​ហើយ​ក្នុង​ពិធីបុណ្យ​ឆ្លង​នេះ គេ​ប្រសិទ្ធពរ​ជ័យ​សព្ទសាធុការ​សម្រាប់​ឆ្នាំ​ថ្មី​ដែល​ចូល​មក​ដល់ ដោយ​សេចក្តី​សប្បាយ​រីករាយ ។ បើ​យោង​តាម​ជំនឿ​ក្រៅ​តម្រា​ដែល​ហៅ​ថា អបិយ​ជំនឿ​នោះ ក្នុង​ន័យ​ដដែល​នេះ ការ​ដែល​គេ​មិន​បាន​ប្រារព្ធ​ពី​ធី​បុណ្យ​ឆ្លង ឬ​ការ​មិន​ចូលរួម​អបអរសាទរ​នូវ របាំ​នេះ ដោយ​ប្រការ​ណាមួយ អាច​នាំ​មក​នូវ​រាល់​អំពើ​ទុក្ខ សោក​ពុំខាន​នេះ​ជា​អត្ថន័យ​ទី​១ នៃ​របាំ​ត្រុដិ ។ រីឯ​អត្ថន័យ​ទី​២ ក៏​មាន​លក្ខណៈ​ប្រហាក់ប្រហែល នឹង​នេះ​ដែរ​ពោល គឺ​គេ​រាំ​របាំ​ត្រុដិ​ពេល​ដែល​សត្វព្រៃ​ដូច​ជា ត្រកួត ប្រើស ឈ្លួ​ស ពស់ ចូល​ក្នុងភូមិ តាម​ពិត​គេ​ធ្វើ​ឡើង ក៏​ដើម្បី​ផ្តាច់​ចេញ (​បណ្តេញ​) ពី​ស្រុកភូមិ នូវ​រាល់​ឧបទ្រពចង្រៃ​ដែរ ហើយ​ពិធី នេះ មានឈ្មោះ​ថា ពិធី​ឡើង​ភូមិ ឬ​ពី​ធី​រាំ​ឡើង​ភូមិ ។

 

និមិត្តរូប​ដ៏​សំខាន់ នៃ​របាំ​ត្រុដិ​នេះ សម្រាប់​បញ្ជាក់​បង្ហាញ​នូវ​អត្ថន័យ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ក្រៅពី​វត្តមាន របស់​ពួក អ្នក​រាំ​កាន់​សញ្ញា​សម្រាប់ កំណត់ ទំនុកច្រៀង គឺ​វត្តមាន​របស់​អ្នក​រាំ​កាន់ដំបង​កោង​មួយ ធ្វើ​របៀប​ផ្សេង​ដូច​តំណាង ដង​នង្គ័ល ដែល​នៅ​ខាង​ចុង​មាន​ចង​កណ្តឹង ឬ​រោម​ក្ងោក​។ និមិត្តរូប​ចម្បង​មួយទៀត គឺ​វត្តមាន​អ្នក​រាំ​របាំ​ពីរ​នាក់ ទៀត រាំ​ត្រាប់​តាម​សត្វ​ទន្សោង ដែល​ចែចង់​គ្នា ដោយ​មាន​ពាក់​ស្នែង ទន្សោង​លើ​ក្បាល​របស់ គេ​ថែម​ទៀត​ផង​។ សូម​ជម្រាប​ថា សត្វ​ប្រើស ដែល​ជា​អ្នក​រាំ​របាំ​ទន្សោង​ទាំង​ពីរ​នេះ តំណាង​ព្រានព្រៃ​ដេញ​តាម​សត្វ​ប្រើស ដែល​ត្រូវ គេ​បរ បាញ់​។ ករណី​មួយទៀត ដែល​បង្ហាញ​នូវ​លក្ខណៈ​ពិសិដ្ឋ​របស់​របាំ​នេះ គឺ​វត្តមាន​របស់​មនុស្ស​ព្រៃ​ម្នាក់​មានមុខ លាប​ពណ៌​ខ្មៅ ក្បាល​រំ​ដោយ​ផ្កា និង​ស្លឹកឈើ ជា​រុក្ខទេវតា​ថែរក្សា​ព្រៃ​ភ្នំ ដែល​ជួយ​ពួក​ព្រាន ព្រៃ​ក្នុង​ការ​បរបាញ់​។ ដូចនេះ​តាម​រយៈ​វត្តមាន​របស់​តួអង្គ​គឺ​អ្នក​រាំ​របាំ​ដែល​ខ្លួន​ជា​សត្វ ឬ​រុក្ខទេវតា​ដែល​តំណាង​នូវ​សភាវៈ​ល្អ ឬ អាក្រក់ យើង​អាច​សម្គាល់​នូវ​លក្ខណៈ ពិសិដ្ឋ​របស់​របាំ​ត្រុដិ ដែល​ជា​ពិធីបុណ្យ ឆ្លង​ផ្តាច់​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី​របស់​ពលរដ្ឋ​ខ្មែរ យើង​ដែល​មាន​លក្ខណៈ​ជី​វច​ល​និយម ហើយ​លើស​ពី​នេះ ទៅ​ទៀត នោះ​គឺ​តួនាទី​របស់​របាំ​នេះ​ក្នុង​សង្គម​ខ្មែរ គឺ​ការ ផ្តល់​នូវ​ផលប្រយោជន៍ សុភមង្គល របស់​មនុស្ស ក្នុង​សង្គម​ដោយ​រួមរិ​ត​សម្ព័ន្ធភាព សាមគ្គី ភាព របស់​ពួក​គេ​ឡើង​វិញ ។

ទស្សនៈ​បែប​នេះ​ពិតជា​ពុំ​មែន កេរ្តិ៍​មត៌ក​វប្បធម៌​ឥណ្ឌា​ទេ ក៏​ប៉ុន្តែ​ជា​មត៌ក​វប្បធម៌​មន​-​ខ្មែរ ដែល​មាន​អាយុ​ច្រើន ពាន់​ឆ្នាំ មក​ហើយ មាន​តម្លៃ​ស្ថិតស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ គឺ​ក្នុង​ពិធី​របាំ​ឆ្លង​នេះ សាមគ្គី​របស់​មនុស្ស​ខ្មែរ​គ្រប់​ឋានៈ​វណ្ណៈ​ក្នុង​សង្គម​ត្រូវ​ពង្រឹង​សា​ជា​ថ្មី​ឡើង​វិញ ដើម្បី​ឈាន​ទៅ​រក​វឌ្ឍនភាព និង​សុភមង្គល ដោយ​ក្តី​សង្ឃឹម ។ លក្ខណៈ​ពិសេស​មួយទៀត របស់​របាំ​ត្រុដិ គឺ​ជំនឿ​លើ​បុព្វការី​ជន​ក្រោម​រូបភាព សត្វ​ប្រើស ឬ​ក្ងោក​ដែល​ឆ្លុះ​បញ្ចាំង​នូវ រូបភាព​ឯកភាព ផ្នែក​ជំនឿ​នៃ​លទ្ធិ​សាសនា​ដទៃ​ក្រៅពី​ព្រះពុទ្ធ​សាសនា ។

សូម​ជម្រាប​ថា ការ​ដែល​ជនជាតិភាគតិច (​ខ្មែរលើ​) និង​ជនជាតិ​ខ្មែរ​ប្រារព្ធ​របាំ​នេះ​ពុំ​មែន​ជា​ការ​ចៃដន្យ​ទេ ក៏​ប៉ុន្តែ​ទ​ង្វើ​នេះ​បង្ហាញ​នូវ​ខឿន វប្បធម៌​រួម​រវាង​ជនជាតិ​ខ្មែរ​ព្រៃ​ភ្នំ (​មន​-​ខ្មែរ​) និង​ខ្មែរ​តែ​ប៉ុណ្ណោះ ព្រមទាំង​ចំណាស់​របស់​ប្រពៃណី​ដ៏​ល្អ​នេះ​ផង​ដែរ ។ សូម​រំ​ម្លឹ​កថា ការ​ស្រាវជ្រាវ​មកនេះ​យើង​មិន​បានឃើញ​ឯកសារ​ណាមួយ ឬ​អ្នកប្រាជ្ញ​ណា​ម្នាក់ បញ្ជាក់​ពី​កាលបរិច្ឆេទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ