ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​ពិតជា​ធ្វើ​បាន​សម្រេច​មែន តែ​ចុង​ក្រោយ​មានរឿង​មួយ

5 ឆ្នាំ មុន

ចិន​៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៥០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មានការ​ខូចខាត​ទៅ​លើ​សរសៃប្រសាទ​ឆ្អឹងខ្នង ដោយសារ​តែ​បរិភោគ​តែ​អាហារ​បួស ។…

ចិន​៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៥០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មានការ​ខូចខាត​ទៅ​លើ​សរសៃប្រសាទ​ឆ្អឹងខ្នង ដោយសារ​តែ​បរិភោគ​តែ​អាហារ​បួស ។ ការ​មិន​បរិភោគ​សាច់ គឺ​ធ្វើ​ឲ្យ​គាត់​ខ្វះ​វីតាមីន​បេ​១២ ដែល​វា​ជា​វីតាមីន​បម្រើ​ឲ្យ​មុខងារ​របស់​ប្រព័ន្ធ​ប្រសាទ ។
ស្ត្រី​ឈ្មោះ​ត្រកូល Chen បាន​ចាប់ផ្តើម​របប​អាហារ​បួស​តាំងពី​នៅ​អាយុ​២០​ឆ្នាំ ដោយសារ​តែ​ចង់​បញ្ចុះទម្ងន់ ។ ក្រោយ​ការ​បរិភោគ​អាហារ​គ្មាន​ជាតិ​សាច់​នេះ គាត់​ក៏​សង្កេត​ឃើញ​ថា វា​មាន​ប្រសិទ្ធ​ភាពល្អ​ប្រសើរ​ក្នុង​ការ​បញ្ចុះទម្ងន់​ពិតមែន ដែល​កាលនោះ​គាត់​បាន​ចុះ​១០​គីឡូក្រាម (​ពី​៥៥​ទៅ​៤៥) ។

ហេតុ​ដូចនេះ​ហើយ គាត់​ក៏​បន្ត​មិន​បរិភោគ​សាច់​តរៀង​រហូត​មក​ដល់​អាយុ​៥០​ឆ្នាំ ដែល​គាត់​ចាប់ផ្តើម​មាន​អារម្មណ៍​ថា មិន​ស្រួល​ក្នុង​ខ្លួន ។

ស្ត្រី​អាយុ​៥០​ឆ្នាំ​ខាងលើ​បាន​និយាយ​ប្រាប់​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Wuhan នៅ​ខេត្ត Hubei ថា​៖«​នៅ​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ជើង​ខ្ញុំ​ដើរ​មិន​ស្មើគ្នា​ល្អ​ទេ ហាក់បីដូចជា​ដើរ​ជាន់​សំឡី ។ ជើង​ទាំង​សងខាង​ជា​និច្ច​ដូច​ជា​ស្ពឹក​» ។

គ្រូពេទ្យ​ក៏​រក​ឃើញ​ថា អ្នកស្រី Chen មានការ​ខូចខាត​ទៅ​លើ​សរសៃប្រសាទ​ឆ្អឹងខ្នង​ដោយសារ​តែ​ខ្វះ​វី​តា​មី​បេ​១២ ។ ក្រុម​គ្រូពេទ្យ​ថា នេះ​ពិតជា​សំណាងល្អ​ណាស់ ដែល​មក​ពេទ្យ​ទាន់​ពេលវេលា ព្រោះថា បើ​នៅ​តែ​បន្ត​ហូប​អាហារ​មិន​មាន​សាច់​បែប​នេះ​ទៀត គាត់​អាច​នឹង​ធ្លាក់ខ្លួន​ពិការ ។

ជាមួយ​គ្នា​នេះ​ដែរ គ្រូពេទ្យ​មាន​ពាក្យពេចន៍​ប្រាប់​ទៅ​អ្នក​ចង់​សម្រក់​ទម្ងន់​ថា គួរតែ​ងាក​មក​បរិភោគ​អាហារ​មាន​សាច់​ត្រី និង​បន្លែ​វិញ ទើប​ជា​ការ​ប្រសើរ ព្រោះ​ថាបើ​ទទួលទាន​តែ​បន្លែ​សុទ្ធ នោះ​នឹង​ខ្វះ​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន​ធំ​នៅ​ក្នុង​សាច់​ត្រី​ហើយ ៕

ប្រភព៖ http://www.odditycentral.com/news/30-year-vegetarian-diet-almost-leaves-woman-with-spinal-neuron-damage.html

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ