ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​អំពាវនាវ​ដល់​អ្នកបើកបរ មិន​ត្រូវ​ទទួលទាន​ជាតិ​ស្រវឹង​នោះ​ទេ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ការ​ពង្រឹង​សណ្តាប់ធ្នាប់​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែ​ខាង​មុខ​នេះ សមត្ថកិច្ច​នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង​ទាំង​១០ បាន​រៀបចំ​នូវ​លក្ខណៈ​ស​ម្ប​តិ្ត​រួច​រា ល់ហើយ​ដែរ​។ ដោយ​មាន​ដាក់​កម្លាំង​នៅ​តាម​គោលដៅ​សំខាន់​ៗ ក្នុង​នោះ​មាននៅ​រង្វង់​មូល​ក្បាលស្ពាន គី​ហ្ស៊ុ​ណា​ក្រុង​កំពង់ចាម ហើយ​ក៏​បាន​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ​មិន​ឲ្យ​ដឹក​សំពីង​សំ…

ខេត្តកំពង់ចាម ៖ ក្នុង​ការ​ពង្រឹង​សណ្តាប់ធ្នាប់​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែ​ខាង​មុខ​នេះ
សមត្ថកិច្ច​នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង​ទាំង​១០ បាន​រៀបចំ​នូវ​លក្ខណៈ​ស​ម្ប​តិ្ត​រួច​រា
ល់ហើយ​ដែរ​។ ដោយ​មាន​ដាក់​កម្លាំង​នៅ​តាម​គោលដៅ​សំខាន់​ៗ ក្នុង​នោះ​មាននៅ​រង្វង់​មូល​ក្បាលស្ពាន
គី​ហ្ស៊ុ​ណា​ក្រុង​កំពង់ចាម ហើយ​ក៏​បាន​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ​មិន​ឲ្យ​ដឹក​សំពីង​សំ
ពោង​ឬ​ផ្ទុក​លើស​ចំណុះ​ផង​ដែរ​។ លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ មេ​សា ២០១៨​ថា នៅ​យប់​ថ្ងៃ​ទី​១០ មេ​សា ២០១៨ ត្រង់​ចំណុច​រង្វង់​មូល​ទន្លេ​អុំ ក្នុង​ក្រុង​កំពង់ចាម មាន​រថយន្ត​ដឹក​ដំឡូង​មី​ក្រៀម​០១​គ្រឿង បាន​ប្រើប្រាស់​ល្បឿន​លើស​កម្រិត ហើយ​បាន​ក្រឡាប់​ដោយ​ខ្លួនឯង មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ នោះ​ទេ តែ​បាន​ធ្វើ​ឲ្យ​ខូច​ទ្រព្យសម្បត្តិ​សាធារណៈ ដោយសារ​តែ​អ្នកបើកបរ​ឈ្មោះ ថន សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ផ្ទុក​នូវ​សារធាតុ​អាល់កុល​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​បើកបរ​។

លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​សំណាក់ លោក គួ​ច ចំរើន អភិបាលខេត្ត និង​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត ដោយ​ឲ្យ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ត្រូវ​តែ​បង្កើន​យកចិត្តទុកដាក់ ដោយ​រៀបចំ​ដាក់​កម្លាំង​ការពារ នៅ​តាម​តំបន់​រមណីយដ្ឋាន​ចំនួន​០៥​កន្លែង​ក្នុង​នោះ​មាន​ដូច​ជា ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ភ្នំ​ហាន់ជ័យ វត្ត​នគរ​បា​ជ័យ​ក្រៅ ភ្នំ​ប្រុស​ភ្នំ​ស្រី និង​រមណីយដ្ឋាន​ទឹកឆា ស្ថិត​នៅ​ស្រុក​ព្រៃឈរ​។ ត្រង់​ចំណុច​ទីតាំង​ប្រឈម​ដែល​ងាយ​នឹង​ស្ទះចរាចរណ៍​ក្នុង​នោះ​មាន​ត្រង់​រង្វង់​មូល​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ត្រូវ​បាន​ដាក់​កម្លាំង​យាម​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ​តែ​ម្តង ដោយ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២៨ មីនា ២០១៨ បន្ត​រហូត​មក​ដល់​មក​ដល់​ពេល​នេះ នូវ​តែ​បន្ត​ដាក់​កម្លាំង​ដដែល​។

ចំណុច​ផ្លូវបំបែក​ផ្សារ​ព្រៃ​ទទឹង និង​ផ្សា​ស្គន់ ស្រុក​ជើងព្រៃ សុទ្ធ​សឹង​ជា​កន្លែង​ដែល​ត្រូវ​ស្ទះចរាចរណ៍ ដែល​ទាមទារ​ឲ្យ​មាន​សមត្ថកិច្ច ចាំ​ជួយ​សម្រួល​ចរាចរណ៍​។ លោកស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​បញ្ជាក់​ថា ជាមួយ​នោះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​តាម​ចំណតរថយន្ត​ដូច​ជា​នៅ​ក្រុង​កំពង់ចាម និង​កន្លែង​ផ្សេង​ទៀត ដោយ​បាន​ណែនាំ​ឲ្យ​ម្ចាស់​រថយន្ត​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ពេល​ដឹក​ជញ្ជូន មិន​ឲ្យ​លើស​ទម្ងន់ ឬ​សំពីងសំពោង​ឡើយ​។ ហើយ​អ្នកបើកបរ​យានយន្ត​ទាំងឡាយ សូម​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍ នូវ​ពេល​បើកបរ​មិន​ត្រូវ​ទទួលទាន​ជាតិ​ស្រវឹង ឬ​គ្រឿងញៀន​នោះ​ទេ ដើម្បី​រក្សា​សុវត្ថិភាព​ខ្លួនឯង​ផ្ទាល់​ក៏​ដូច​ជា​អ្នក​ដទៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ