ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​៨៦​ឆ្នាំ​រស់នៅ​ឯកា បាន​ទទួល​អំណោយ​ពី​សប្បុរសជន

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​ចំនួន​១៥០​ដុល្លារ ស្មើនឹង​៦០​ម៉ឺន​រៀល ត្រូវ​បាន​ភ្នាក់ងារ កោះសន្តិភាព ប្រចាំ​ខេត្តកំពង់ឆ្នាំង បាន​យក​ទៅ​ប្រគល់​ជូន​លោកយាយ​អាយុ​៨៦​ឆ្នាំ ដែល​កំពុង​រស់នៅ​ឯក​ការ​ក្នុង​ខ្ទម​តូច​មួយ​នៅ​ក្នុងភូមិ​ព្រះ​រាមរ​ង្ស៊ី ឃុំ​ជ្រៃ​បាក់…

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​ចំនួន​១៥០​ដុល្លារ ស្មើនឹង​៦០​ម៉ឺន​រៀល ត្រូវ​បាន​ភ្នាក់ងារ កោះសន្តិភាព ប្រចាំ​ខេត្តកំពង់ឆ្នាំង បាន​យក​ទៅ​ប្រគល់​ជូន​លោកយាយ​អាយុ​៨៦​ឆ្នាំ ដែល​កំពុង​រស់នៅ​ឯក​ការ​ក្នុង​ខ្ទម​តូច​មួយ​នៅ​ក្នុងភូមិ​ព្រះ​រាមរ​ង្ស៊ី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨​។ អំណោយ​ទាំងនេះ​គឺ​បាន​មក​ពី​សប្បុរសជន នៅ​សហរដ្ឋអាមេរិក គឺ​កញ្ញា បុស្បា ចេ​ង ចំនួន​១០០​ដុល្លារ និង​សប្បុរសជន រស់នៅ​ប្រទេស​អូស្ត្រាលី គឺ​កញ្ញា គី​ម រ័​ត្ន ចំនួន​៥០​ដុល្លារ ប្រាក់​ទាំងនេះ​ត្រូវ​បាន​ដូរ​ជា​ប្រាក់​ខ្មែរ តាម​សំណូម​ម្ចាស់​ជំនួយ​មុន​នឹង​ប្រគល់​ជូន​លោកយាយ​ខាងលើ​។

សូម​បញ្ជាក់​ថា លោកយាយ​អាយុ​៨៦​ឆ្នាំ ដែល​កំពុង​រស់​ដោយ​ការ​លំបាក​នោះ​មានឈ្មោះ ម៉ា ហ៊ឹ​ម​។ លោកយាយ កាល​ដើម​ឡើយ​មាន​ប្តី​ម្នាក់​ឈ្មោះ ម៉ិ​ល កុ​ច​។ ប៉ុន្តែ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ គ្មាន​កូន​ទេ ទើប​សុំ​កូនស្រី​គេ​អាយុ ៥​ឆ្នាំ​ម្នាក់ មក​ចិញ្ចឹម​ដោយ​ដាក់​ឈ្មោះ ម៉ិ​ល ភាព​។ នៅ​ពេល​កូនចិញ្ចឹម​ធំ​ពេញវ័យ បាន​រៀប​ការ​ប្តី និង​បង្កើត​បានកូន​ប្រុស​ម្នាក់​។ ក្រោយមក​ប្តី​លោកយាយ​បាន​ស្លាប់​ទៅ មិនយូ​ប៉ុន្មាន កូនស្រី​ចិញ្ចឹម​លោកយាយ ឈ្មោះ ម៉ិ​ល ភាព ក៏​ស្លាប់​ទៅ​ដែរ​។ នៅ​ពេល​កូនស្រី​ចិញ្ចឹម​លោកយាយ​ស្លាប់​ទៅ ប្តី​របស់​នាង​ក៏​ទៅ​មាន​ប្រពន្ធ​ថ្មី​ទៀត មិន​ដែល​មក​មើល និង​ជួយ​ចិញ្ចឹម​លោកយាយ​ឡើយ​។

បច្ចុប្បន្ន​លោកយាយ​រស់នៅ​ម្នាក់ឯង ចំណែក​ចៅប្រុស លោកយាយ ដែល​ត្រូវជា​កូន​នាង ម៉ិ​ល ភាព ក៏​បាន​ប្រពន្ធ​មានកូន​៣​នាក់ តែ​គ្នា​មាន​ជី​ភាព​ទីទាល់​ក្រ ចិញ្ចឹម​ខ្លួនឯង​ស្ទើ​មិន​រស់​ផង​។ លោកយាយ ម៉ា ហ៊ឹ​ម ក្រោយ​ពី​បាន​ទទួល​អំណោយ​ជា​ទឹកប្រាក់​យ៉ាងច្រើន​បែប​នេះ ត្រេកអរ រក​អ្វី​មក​ប្រៀបផ្ទឹម​ស្មើ​មិន​បាន​ឡើយ និង​បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ ដល់​សប្បុរសជន ទាំង​ញ័រ​ចំប្រប់​ថា សូម​ឲ្យ​សប្បុរស​ជួប​ពុទ្ធ​ពរ​ទាំង​៤​ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ