ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ត្រៀមកម្លាំង ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​៤៥០​នាក់ និង​មធ្យោបាយ អន្តរាគមន៍​ជា​ច្រើន​គ្រឿង ត្រៀម​ចេញ​ការពារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ ដើម្បី​ធានា​បាន​ទាំងស្រុង​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ ជូន​ថ្នាក់ដឹកនាំ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​៤៥០​នាក់ និង​មធ្យោបាយ អន្តរាគមន៍​ជា​ច្រើន​គ្រឿង ត្រៀម​ចេញ​ការពារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ ដើម្បី​ធានា​បាន​ទាំងស្រុង​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ ជូន​ថ្នាក់ដឹកនាំ ជាន់ខ្ពស់ បណ្តា​ឥស្សរជន​សំខាន់​ៗ មន្ត្រីរាជការ ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២​នេះ ប្រកបដោយ​បរិយាកាស​សប្បាយ​រីករាយ គ្រប់​ទីកន្លែង​នៅ​ទាំង​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រើប្រាស់​កម្លាំង​នគរបាល ៤៥០​នាក់ រួម​នឹង​មធ្យោបាយ​រថយន្ត​-​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​អាវុធយុទ្ធភណ្ឌ​សម្រាប់​បម្រើ​លើ ការងារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​ក្នុង​ខេត្ត​។ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​នគរបាល បាន​មក​ជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ស្តាប់​ការ​ផ្សព្វផ្សាយ​អនុវត្ត​នូវ​ផែន​ការពារ​សន្តិសុខ ដែល​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។

ថ្លែង​ក្នុង​ពិធី​ប្រមូល​កងកម្លាំង​នគរបាល​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​ជំរុញ​ឱ្យ​នគរបាល​ក្រោម​ឱវាទ ត្រូវ​បំពេញភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ធានា​ឱ្យ​បាន​ក្នុង​ការ​ការពារ​ថែរក្សា សន្តិសុខ​សុវត្ថិភាព អាយុជីវិត និង​ទ្រព្យសម្បត្តិ​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​ល្អ​បំផុត​។ ដាក់​បទបញ្ជា​ទប់ស្កាត់ និង​ហាមឃាត់​រាល់​សកម្មភាព​ក្រុម​ក្មេង​ទំនើង​បង្ក​ភាព អសន្តិសុខ​យក​ផ្លូវ​សា​ធា​ណៈ​ឬ​វត្ត​អារាម ច្រក​ទឹក​ក្នុង​ថង់​គប់​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​។ ក្នុង​នោះ​បើ​ជន​ណា​សមត្ថកិច្ច​ហាមឃាត់​មិន​ស្តាប់ នៅ​តែ​លេង​គប់​ទឹក​លោក​ឱ្យ​មានការ​ឃាត់ខ្លួន យក​មក​អប់រំ ប្រ​សិន​រក​ឃើញ​មាន​កំហុស​ប៉ះពាល់ ឲ្យ​មាន​របួស​ស្នាម​ត្រូវ​ឃាត់ខ្លួន​យក​ទៅ​អនុវត្ត​តាម​ច្បាប់​។ ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ជូនពរ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ សូម​ទេវតា​ថ្មី តាម​បីបាច់​ថែរក្សា ដើរ​លេង​កម្សាន្ត​ទី​ក​ន្លែ​នានា ទទួល​បាន​សុវត្ថិភាព​។

 ជាង​នេះ​ទៀត​បើកបរ​គោរព​ច្បាប់ ចរាចរណ៍ និង​មានការ​យោគយល់​គ្នា ពិសេស​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់​បាន​ល្អ ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​នៃ​ការ​រៀបចំ​បុណ្យចូលឆ្នាំ​នៅ​ខេត្តបន្ទាយមានជ័យ ទទួល​បាន​នូវ​សុខ​សុវត្ថិភាព មួយ​រយ​ភាគរយ​។ ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​ចែក​ជូន​នូវ អំណោយ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ ខេត្តបន្ទាយមានជ័យ មាន​ជា​គ្រឿង​ឧបភោគ បរិភោគ ភេសជ្ជៈ​និង​ថវិកា ដល់​អង្គភាព​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល ស្រុក​-​ក្រុង និង​វ​រសនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤​ផង​ដែរ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ