ខេត្តតាកែវ ៖ ស្នងការរងនគរបាលខេត្តតាកែវម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្ដដឹកដី បើកបុករថយន្ដស៊ីរ៉ែននាំក្បួនប្រតិភូកាលពីនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅភូមិពោខ្វិត ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បណ្ដាលឲ្យលោកស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ម្នាក់រងរបួសធ្ងន់ ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តបានឲ្យដឹងថា រថយន្ដបង្ក ពណ៌ស លាយខៀវ ពាក់ស្លាកលេខបាត់ដំបង 3A-0467 បើកបរដោយឈ្មោះ សៀន រិទ្ធី អាយុ២៣ឆ្នាំ បានបើកឆ្លងផ្លូវ ស្រាប់តែបុកជាមួយរថយន្ដស៊ីរ៉ែននាំក្បួនប្រតិភូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល 2-8866 បើកបរដោយលោកអនុសេនីយ៍ទោ ភុំ សុខគា អាយុ៣១ឆ្នាំ ជាមន្ដ្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកមិនមានរងរបួសអ្វីឡើយ ។
លោកឧត្តមសេនីយ៍ ទោ ស្នងការនគរបាលខេត្តបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្ដបង្កក៏ត្រូវបានកម្លាំងឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីផងដែរ ។ ចំណែកលោកស្នងការងដែលរងរបួសនោះ គឺលោកឧត្តមសេនីយ៍ត្រី ប៉ុក ពលរិទ្ធ អាយុ៥៥ឆ្នាំ ជាស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកអ្នកបើកបររថយន្ដបង្កក៏ត្រូវបានកម្លាំងឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ ។
បញ្ជាក់ ៖ លោកស្នងការរងដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពង់តែដេកសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្តតាកែវ ហើយនៅព្រឹកថ្ងែទី១១ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីទោសុខ សំណាង ស្នងការនគរបាលខេត្តទៅសួសុខទុកផងដែរ ៕
ចែករំលែកព័តមាននេះ