ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង ធ្វើបុណ្យ​រាប់​បាត​រួម​គ្នា​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពន្ធនាគារ​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ព្រឹក​មិ​ញ​នេះ បាន​រៀបចំ​ធ្វើ​ពិធី​រាប់​បាត​ព្រះសង្ឃ និមន្ត​ព្រះសង្ឃ​សម្តែងធម៌​ទេសនា និង​ស្រោច​ទឹក​ប្រោះព្រំ​លើករាសី​ដល់​មន្ត្រី​ពន្ធនាគារ និង​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​សរុប​ជាង​៧០០​នាក់…

ខេត្តព្រៃវែង ៖ ពន្ធនាគារ​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ព្រឹក​មិ​ញ​នេះ បាន​រៀបចំ​ធ្វើ​ពិធី​រាប់​បាត​ព្រះសង្ឃ និមន្ត​ព្រះសង្ឃ​សម្តែងធម៌​ទេសនា និង​ស្រោច​ទឹក​ប្រោះព្រំ​លើករាសី​ដល់​មន្ត្រី​ពន្ធនាគារ និង​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​សរុប​ជាង​៧០០​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី ជួ​ម សារី​ម ប្រធាន​អគារ​នុ​រក្ស​ពន្ធនាគារ​ខេត្តព្រៃវែង បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​វិ​រ​ជន​ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត ក្នុង​ស្មារតី​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា និង​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សណ្ដាន ដែល​ចែក​ឋាន​ទៅ​នៅ​កាន់​លោក​ខាង​មុខ និង​ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច វេន​ព្រៈ​នាង​ម​ហោ​ធរ​ទេវី បុត្រី​ទី​៧ ដែល​ត្រូវ​មក​ទទួល​តំណែង​ថែរក្សា​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់ នា​ឱកាស​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ ។

លោក ឌុ​ច គ​ន្ធា អភិបាលរង​ខេត្តព្រៃវែង បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ទៅ​ដល់​ជន​ជាប់​ឃុំ​ទាំងអស់​ថា ក្នុង​ពេល​ដែល​បងប្អូន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​នេះ សូម​ខិតខំ​ហាត់ពត់​លុត​ដំ​ចិត្ត និង​កែប្រែ​ខ្លួន​ឲ្យ​ល្អ ដើម្បី​ឆាប់​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ ហើយ​ពេល​ចេញពី​ពន្ធនាគារ​ទៅ សូមកុំ​ប្រព្រឹត្ត​ទ​ង្វើ​អ្វី​ដែល​ខុសច្បាប់ នាំ​ឲ្យ​មានទោស​ត្រូវ​ចាប់​មក​កាន់​ទី​នេះ​ទៀត ផ្ទុយ​ទៅ​វិញ​ត្រូវធ្វើ​តែ​អំពើ​ល្អ និង​ខិតខំ​ប្រកប​មុខរបរ​ណា​ដែល​សុចរិត​ទៀត​ត្រង់ ដើម្បី​ឲ្យ​ក្លាយទៅជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម ដែល​ជា​កិត្តិយស​ខ្លួនឯង​ផង និង​ក្រុម​គ្រួសារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ