ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញក្រុមម៉ាហ្វីយ៉ាទាំង៨៩នាក់ទៅស្រុកវិញ(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះដែរកម្លាំនអគ្គនាយកដ្ឋានគរបាលអន្តោប្រវេសន៍កម្ពុជាសហការជាមួយនឹងកម្លាំងមានសម្ថកិច្ចនគរបាលចិនបានធ្វើការបណ្តេញជនជាតិប្រុស-ស្រីសរុបចំនួន៨៩នាក់ ក្នុងនោះមានស្រីចំនួន១៥នាក់ផងដែរ ។   ការធ្វើការបណ្តេញនេះដែរបានធ្វើឡើងដោយមានការអញ្ជើញចូលរួមអំពីសំណាក់លោកឧត្តមសេនីយ៍ឯក…

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះដែរកម្លាំនអគ្គនាយកដ្ឋានគរបាលអន្តោប្រវេសន៍កម្ពុជាសហការជាមួយនឹងកម្លាំងមានសម្ថកិច្ចនគរបាលចិនបានធ្វើការបណ្តេញជនជាតិប្រុស-ស្រីសរុបចំនួន៨៩នាក់ ក្នុងនោះមានស្រីចំនួន១៥នាក់ផងដែរ ។

 

ការធ្វើការបណ្តេញនេះដែរបានធ្វើឡើងដោយមានការអញ្ជើញចូលរួមអំពីសំណាក់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងកម្លាំងមានសមត្ថ​​​កិច្ចនៃប្រទេសចិនដោយធ្វើការបណ្តេញចេញទៅតាមជើងយន្តហោះសេសរបស់សា​ធារ​ណៈ​រដ្ឋប្រជាមានិតចិនទៅតាមអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។

គួបញ្ជាក់ថា ក្រុមម៉ាហ្វីយ៉ាជនជាតិចិនប្រុសស្រីទាំង៨៩នាក់ដែលធ្វើការបណ្តេញចេញនៅថ្ងៃនេះដែរគឺក្រោយពីកម្លាំងមានសម្ថកិច្ចនគរបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី សហការជាមួយនឹងកម្លាំងមានសមត្ថកិច្ចនៃប្រទេសចិនធ្វើការបង្ក្រាបបានកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅក្នុងអគារខុនដូរមួយកន្លែងដែលមានទីតាំងនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាពេលកន្លងទៅនោះដោយជាប់ចោទពីបទល្មើសគំរាមកំហែងជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេតដែលហៅថា V.O.I.P នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ