ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​នឹង​ប្រកាស​សា​ដី​កាស​ប្តា​ហ៍​ក្រោយ​សំណុំរឿង​អតីត​មេឃុំ​គោក​រកា​ករណី​គប់​គ្រាប់បែក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​អតីត​មេឃុំ​គោក​រកា ភី ណុ​ប នឹង​បក្ខពួក​៣​នាក់​ទៀត ពាក់ព័ន្ធ​ករណី​គប់​គ្រាប់បែក​នៅ​ភូមិ​សែន​សុខ​ទី​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បាន​បណ្តាល​ឱ្យ​កុមា​រា​ម្នាក់​អាយុ​១១​ឆ្នាំ​ស្លាប់…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​អតីត​មេឃុំ​គោក​រកា ភី ណុ​ប នឹង​បក្ខពួក​៣​នាក់​ទៀត ពាក់ព័ន្ធ​ករណី​គប់​គ្រាប់បែក​នៅ​ភូមិ​សែន​សុខ​ទី​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បាន​បណ្តាល​ឱ្យ​កុមា​រា​ម្នាក់​អាយុ​១១​ឆ្នាំ​ស្លាប់ និង​៥​នាក់​រង​របួសធ្ងន់​ស្រាល កាលពី​ថ្ងៃ​ទី​0៩ ខែតុលា ឆ្នាំ​២០១៤ ត្រូវ​បាន​តុលាការ​កំពូល​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​ដោយ​លោក សឹង បញ្ញា​វុ​ឌ្ឈ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ជុំ សំ​បានជា​តំណាង​មហាអយ្យការ ។

ពេល​សវនាការ​ជនជាប់ចោទ​ឈ្មោះ នួន សំ​រិ​ទ្ធ ហៅ​ម៉ា​ប់ បាន​និយាយ​ថា ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​នេះ ដោយសារ​ខ្លួន​បានដឹង​កំហុស​ដែល​ខ្លួន​បាន​ធ្វើ ទើប​ប្តឹង​មក​តុលាការ ដើម្បី​បន្ធូរ​បន្ថយទោស ។

ចំណែក​ជនជាប់ចោទ​ឈ្មោះ ពៅ ប៊ុ​ន​ធឿ​ន និង​ឈ្មោះ អេ​ង បូ​លី​ន ក៏​បាន​លើក​ឡើង​ដូច​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​មក​តុលាការ​នេះ ។ ដោយឡែក​ជនជាប់ចោទ​ឈ្មោះ ភី ណុ​ប អវត្តមាន​នៅ​ពេល​សវនាការ​ដោយសារ តែ​មាន​បញ្ហា​សុខភាព​មិន​អាច​ចូលរួម​សវន​សការ​បាន ។ តំណាង​ឲ្យ​ជន​រង​គ្រោះ​ចំនួន​៥​នាក់ លោក សន ស៊ិ​ន បាន​ស្នើ​សុំ​ឲ្យ​តុលាការ​តម្កល់​ទោស​ជនជាប់ចោទ​ទាំង​៤​នាក់​នេះ​នៅ​ដដែល ។ សវនាការ​នេះ​កំបាំង​មុខ​ជន​ជាប់​ម្នាក់ គឺ​លោក ភី ណុ​ប អតីត​មេឃុំ​គោក​រកា​មិន​បាន​ចូលរួម​សវនាការ ព្រោះ​មាន​ជម្ងឺ មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​សវនាការ​ទេ ។ ថ្លែង​ក្នុង​បន្ទប់​សវន​ការ​ចំពោះ​រឿង​ក្តី​ខាងលើ​នេះ លោក សឹង បញ្ញា​វុ​ឌ្ឈ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក៏​បាន​បញ្ចប់​សវនាការ​រួច​ហើយ​ៗ និង​បន្ត​ប្រកាស​សា​ដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

គួរ​រំលឹក​ថា ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​បាន​សម្រេច​ដូច​គ្នា​ដោយ​ប្រកាស​សាលក្រម​នឹង​សា​ដីកា​ផ្តន្ទាទោស ក្រុម​ជនល្មើស​៤​នាក់​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៣០​ឆ្នាំ​ដល់​មួយ​ជីវិត ។ តុលាការ​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ភី ណុ​ប អាយុ​៤៦​ឆ្នាំ ជា​អតីត​ចៅសង្កាត់​គោក​រកា និង​ឈ្មោះ នួន សំ​រិ​ទ្ធ ហៅ ម៉ា​ប់ អាយុ​២៨​ឆ្នាំ ជា​ជន​ដៃដល់​ដាក់​ពន្ធនាគារ​ម្នាក់​ៗ​មួយ​ជីវិត ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក្ខ​ជា​មុន និង​ឃាតកម្ម​គិត​ទុក្ខ​ជា​មុន ។ និង​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ពៅ ប៊ុ​ន​ធឿ​ន អាយុ​២៣​ឆ្នាំ ជា​អតីត​ប្រធាន​សហគមន៍​អណ្តូង​៦ និង​ឈ្មោះ អេ​ង បូ​លី​ន អាយុ​២៨​ឆ្នាំ ដាក់​ពន្ធនាគារ​ម្នាក់​ៗ៣០​ឆ្នាំ ពី​បទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក្ខ​ជា​មុន ៕

កែសម្រួលដោយ