ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​ផ្លាស់​ប្តូរ​មុខងារ និង​បំពាក់​ឋានន្តរសក្តិ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ក្នុង​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង យោធភូមិ​ភាគ​ទី​៥ កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​នាយទាហានជាន់ខ្ពស់ កង​យោធពលខេមរភូមិន្ទ ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តបាត់ដំបង ៖ នៅ​ក្នុង​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង យោធភូមិ​ភាគ​ទី​៥ កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​នាយទាហានជាន់ខ្ពស់ កង​យោធពលខេមរភូមិន្ទ ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ ។

ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គ​មេ បញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ ឧត្តមសេនីយ៍ឯក ជា​សា​រ៉​ន មេបញ្ជាការ​រង នាយសេនាធិការ​កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម អស់លោក​ជា​នាយទាហានជាន់ខ្ពស់​ក្នុង ខ ភ ម ជា​ច្រើន​រូប ។

ក្នុង​ពិធី​នោះ​ដែរ បន្ទាប់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នូ​ច មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង ធ្វើ​សុន្ទរកថា ស្វាគមន៍​នឹង​របាយការណ៍​ដែល​បញ្ជាក់​ពី​ការ​រីក​ចម្រើន​របស់​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង​រួច​មក ឧត្តមសេនីយ៍ទោ សុខ ប៊ុ​ន​ថន នាយករង​នាយកដ្ឋាន​បុគ្គលិក​ក្រសួងការពារជាតិ បាន​អាន​ព្រះរាជ​ក្រិ​ត្យ​របស់​ព្រះមហាក្សត្រ​នឹង​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ នឹង​ដំឡើង​ឋានន្តរសក្តិ​ជូន​ដល់​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង ក្នុង​នោះ​ព្រះរាជ​ក្រិ​ត្យ​នឹង​អនុ​ក្រិ​ត្យ​បាន​សម្រេច​តម្លើង​ឋានន្តរសក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ ជូន ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នូ​ច មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង ឥឡូវ​ជា ឧត្តមសេនីយ៍ទោ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន និង​ក្រៅពី​នោះ​អនុ​ក្រិ​ត្យ​បាន​ប្រកាស​តែងតាំង​មុខងារ​ថ្នាក់​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តបាត់ដំបង​ចំនួន ១៧​រូប ថ្នាក់​នាយ​រង​សេនាធិការ​ចំនួន ៦​រូប មេបញ្ជាការ​ផ្នែក​សិ​ករ​រង​ស្រុក​ចំនួន​៥​រូប មេបញ្ជាការ​រង ផ្នែក​សិ​ករង​ស្រុក​ចំនួន​ចំនួន ៣​រូប មេបញ្ជាការ​រង វរ​សេនា​តូច ២​រូប​មេបញ្ជាការ​កងអនុសេនាធំ​៣​រូប នាយការិយាល័យ ២​រូប និង​នាយ​គិលានដ្ឋាន ១​រូប​ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍​មាស សុភា បាន​មាន​មតិ​ថា ខេត្តបាត់ដំបង​ជា​តំបន់​ក្តៅ​ពី​អតីតកាល ហើយ​បាន​បន្សល់​ទុក​អតីត​យុទ្ធ​ជន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ដែល​មាន​វ័យ​ចំណាស់ និង​ខ្លះ​ពិការ​ទាំង​ខ្លួន ព្រោះតែ​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ ហើយដោយ​សារ​ការ​មើលឃើញ​សកម្មភាព​នាយទាហាន​នៅ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង​បាន​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​អតីត​យុទ្ធ​ជន​ក្នុង​ការ​ដឹងគុណ ទើប​រាជរដ្ឋាភិបាល​សម្រេច​តម្លើង​ឋានន្តរ​ស​ក្កិ​ជូន​មន្ត្រី​ដែល​មាន​ស្នាដៃ​កន្លង​មកនេះ ។

លោកនាយ​បាន​បញ្ជាក់​អំពី​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គ្មាន​អ្វី​ដែល​ត្រូវ​ជាប់​គាំង​ឡើយ ព្រោះ​រាជរដ្ឋាភិបាល​បាន​ទប់ស្កាត់​រាល់​បាតុភាព​ញុះញង់ ពី​បក្ស​ប្រឆាំង​ដែល​មាន​បំណង​បំផ្លាញ​សុខ​សន្តិភាព ដែល​រកបាន​ដោយ​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​រួច​មក​ហើយ ដំណើរការ​បោះ​ឆ្នោត​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដដែល​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​នៅ​ដដែល ហើយ​បញ្ហា​ព្រំដែន​គ្មាន​អ្វី​ជា​បញ្ហា​ជាមួយ​ប្រទេស​ជិតខាង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ