ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សព​ជន​រង​គ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ព្រែក​ឯង​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ សព​ជន​រង​គ្រោះ​ម្នាក់​ទៀត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដែក​បើក​បុក​គ្នា​ជាមួយ​ម៉ូតូ នៅ​សង្កាត់​ព្រែក​ឯង ត្រូវ​បាន​រក​ឃើញ​ហើយ ក្រោយ​សមត្ថកិច្ច​ស្ទូច​រថយន្ត​ដឹក​ដែក​ចេញពី​ស្រះ​ទឹក…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ សព​ជន​រង​គ្រោះ​ម្នាក់​ទៀត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដែក​បើក​បុក​គ្នា​ជាមួយ​ម៉ូតូ នៅ​សង្កាត់​ព្រែក​ឯង ត្រូវ​បាន​រក​ឃើញ​ហើយ ក្រោយ​សមត្ថកិច្ច​ស្ទូច​រថយន្ត​ដឹក​ដែក​ចេញពី​ស្រះ​ទឹក ។

ជន​រង​គ្រោះ​មានឈ្មោះ ឈួ​ន សុវណ្ណ​មុនី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក​នារី​រង​គ្រោះ​ម្នាក់​ទៀត​មានឈ្មោះ ខាត់ ស្រី​ម៉ិច អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បង្ក​ឡើង​រវាង​រថយន្ត​ដឹក​ដែក​ធុន​ធំ​មួយ​គ្រឿង​បើក​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រ៊ី​ម នៅ​តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ស្ថិត​ក្នុងភូមិ​របោះ​អង្គា​ញ់ សង្កាត់​ព្រែ​ឯង ខណ្ឌ​ច្បារ​អំពៅ ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ គេ​ស​ង្គេ​ត​ឃើញ​សព​នារី​ម្នាក់ ត្រូវ​រថយន្ត​កិន​ស្លាប់​ដោយ​សភាព​សព​មើល​លែង​ស្គាល់ ។ ក្នុង​នោះ​រថយន្ត​បាន​បុក​អូស​ម៉ូតូ រួម​ជាមួយ​បុរស​ម្នាក់ ធ្លាក់​ចូល​ស្រះ​ទឹក​បណ្តាល​ឲ្យ​បុរស​រូប​នោះ ត្រូវ​រថយន្ត​សង្កត់​ស្លាប់​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​ដឹក​ដែក​ធុន​ធំ​មួយ​គ្រឿង ពណ៌​ខៀវ បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រ៊ី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CB-5769 ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​ស្ត្រី​២​នាក់ តាម​បណ្តោយ​ផ្លូវ​ថៃ​ហ្គ័​រ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដោយ​មិន​បាន​ប្រយ័ត្ន​ភាគី​ខាង​ម៉ូតូ​បាន​រេ​ចង្កូត​ចូល​ទៅ​ចំណែក​ផ្លូវ​ខាង​រថយន្ត ជា​ហេតុ​ធ្វើ​អោយ​តៃកុង​រថយន្ត​ព្យាយាម​បួង​ចង្កូត​គេច​ដែរ តែ​គេច​មិន​ទាន់ ក៏​ជ្រុល​បុក​អូស​ទាំង​កំរោល កិន​ស្លាប់​ស្ត្រី​រង​គ្រោះ​ស្លាប់​ភ្លាម ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​បុក​អូស​ម៉ូតូ​រួម​ជាមួយ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ធ្លាក់​ប្រឡាយ​ស្លាប់​ផង​ដែរ ។

ដោយឡែក​រថយន្ត​ត្រូវ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង ដោយ​ខ្ជាក់​ដែក​ជ្រុះ​ពេញ​ស្រះ ចំណែក​តៃកុង​មិន​មាន​រង​របួស​ឡើយ ក៏​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ក្រោយ ។

ដោយឡែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ត​ម្គ​ល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ