ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្ហាត់​ក្បាច់គុន​ និង​សិស្ស​គុន​អំពាវនាវ​រក​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ខេត្ត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​សម្ដែង​ឲ្យ​មហាជន​ទស្សនា​ក្បាច់គុន​ល្បុក្កតោ ក្នុង​កម្មវិធី​បុណ្យ​ភូមិ​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ចុងស​ប្តា​ហ៍​កន្លង​ទៅ​នៅ​ក្នុង​វត្ត​សន្ទូច ស្ថិត​ក្នុង​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ លោក អំ យ៉ុ​ម…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​សម្ដែង​ឲ្យ​មហាជន​ទស្សនា​ក្បាច់គុន​ល្បុក្កតោ ក្នុង​កម្មវិធី​បុណ្យ​ភូមិ​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ចុងស​ប្តា​ហ៍​កន្លង​ទៅ​នៅ​ក្នុង​វត្ត​សន្ទូច ស្ថិត​ក្នុង​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ លោក អំ យ៉ុ​ម ប្រធាន​ក្លិប​តា​ដំបង​ដែក និង​គ្រូបង្ហាត់​ក្បាច់គុន​ល្បុក្កតោ បាន​អំពាវនាវ​ដល់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ក៏​ដូច​ជា​លោក​អភិ​បាលខេត្ត​មេត្តា​ជួយ​គាំទ្រ​ដល់​ក្លិប​ក្បាច់គុន​ល្បុក្កតោ​របស់​លោក​ផង ព្រោះ​នេះ​ដើម្បី​កិត្តិ​យស​ខេត្ត​ទាំងអស់​គ្នា ។

លោក អំ យ៉ុ​ម បាន​លើក​ឡើង​ថា កន្លង​ទៅ​ក្លិប​របស់​លោក​បាន​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ​​ទទួល​បាន​មេដាយ​ច្រើន​ណាស់​ដែរ​យក​មក​ជូន​ខេត្ត ដូច​ជា​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ក្លិប​របស់​លោក​បាន​ចូលរួម​ប្រកួត​កីឡា​ថ្នាក់​ជាតិ ទូ​ទាំង​ប្រទេស​ទទួល​បាន​មេ​ដាយ​មាស​ចំនួន​៣ មេដាយ​ប្រាក់​២ មេដាយ​សំរឹទ្ធ​៥ និង​មេដាយ​សំរឹទ្ធ​ប្រយុទ្ធ​ចំនួន​៦ ។

ដោយឡែក​កាលពី​ឆ្នាំ​២០១៦ ការ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ដូច​គ្នា​នេះ​ដែរ ក្លិប​របស់​លោក​ទទួល​បាន​មេដាយមាស​៣ មេដាយ​ប្រាក់​២ និង​មេដាយ​សំរឹទ្ធ​៣ ។ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្លិប​របស់​លោក​នឹង​ទៅ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ជា​ថ្មី​ទៀត​នៅ​ខេត្តសៀមរាប ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ក្លិប​របស់​លោក​មិន​ទាន់​មាន​សម្ភារ​គ្រប់គ្រាន់​នៅឡើយ​ទេ អាស្រ័យ​ហេតុនេះ​ក្នុង​នាម​លោក​ជា​គ្រូបង្ហាត់​សូម​អំពាវនាវ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា ពិសេស​​​លោក​អភិបាលខេត្ត សូម​មេត្តា​ជួយ​ឧបត្ថម្ភ​គាំទ្រដល់​ក្លិប​របស់​លោក​ផង ព្រោះ​ថា ​ការ​ប្រកួត​ថ្នាក់​ជាតិ អ្នក​ឱ្យ​ពិន្ទុ​មើល​តាំងពី​សម្លៀក​បំពាក់​ឡើង​ទៅ បើ​ខ្វះ​ក្រណាត់​ជួតក្បាល​កាត់​១​ពិន្ទុ សម្លៀក​បំពាក់​មិន​សមរម្យ​កាត់​១​ពិន្ទុ ។ ជាមួយ​គ្នា​នេះ​ដែរ សិស្ស​គុន​ល្បុក្កតោ​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ សូម​មេត្តា​ជួយ​គាំទ្រ​ក្បាច់​កុន​ល្បុក្កតោ​ដែល​ជា​មរតក​ដូនតា​ខ្មែរ​ផង ។

តាម​ការ​បញ្ជាក់​ពី​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ក្បាច់គុន​ល្បុក្កតោ​ត្រូវ​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​រួច​ហើយ និង​ត្រៀម​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​បន្ត​ទៀត អាច​នឹង​នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។ យ៉ាងនេះ​ក្តី ក៏​មាន​សាលា​គុន​ខ្លះ រួម​ទាំង​អ្នកចេះ​ក្បាច់គុន​មួយ​ចំនួន​ផង នៅ​មិន​ទាន់​ច្បាស់​ពិតប្រាកដ​អំពី​ក្បាច់គុន​ល្បុក្កតោ​នេះ​ដែរ ដោយ​ខ្លះ​បាន​ក្លាយ ពី​ក្បាច់​ប្រដាល់​បរទេស មានកា​រ៉ា​តេ តេ​ក្វា​ន់​ដូជាដើម ទើប​ពេល​ខ្លះ​អ្នក​ទាំងនោះ​មិន​ត្រូវ​បាន​ក្រសួង​ចាត់​បញ្ចូល​ជា​ក្រុម​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ