ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះចោល​ទៅ​ហើយ បក​ត្រឡប់​មក​រើស​វិញ​ជាប់​ទាំង​២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​នូវ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​តូច ហេតុការណ៍​ឃាត់ខ្លួន​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ទល់មុខ​នឹង​មជ្ឈមណ្ឌល​កំសាន្ត ផាក​វ៉េ ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទំនប់​ទឹក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​នូវ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​តូច ហេតុការណ៍​ឃាត់ខ្លួន​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ទល់មុខ​នឹង​មជ្ឈមណ្ឌល​កំសាន្ត ផាក​វ៉េ ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ចាន់ សំណាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រៀន​ជុស​ជុល​ឡាន ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ និង​ម្នាក់​ទៀត​មានឈ្មោះ សា​រ៉ា​ន់ វុ​ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​បឹង​ពន់​១ ខណ្ឌមានជ័យ ចំណែក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់​មានឈ្មោះ ថា ពេជ្រ អាយុ​១៨​ឆ្នាំ ។ ដកហូត​ថ្នាំ​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​តូច ដែកកេះ​មួយ ទូរស័ព្ទ​១​គ្រឿង និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ផង​ដែរ ។

តាម​សម្តី​លោក​មេ​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បាន​គឺ​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​មក​ដល់​ចំណុច​ខាងលើ​ក៏​ប្រទះ​ឃើញ​បុរស​បី​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​ស៊ុ​យ​សុ​គី​និ​ច ពណ៌​ស ជិះ​ចុះ​ជិះ​ឡើង​ដោយ​មានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​បាន​សុំ​ធ្វើ​ការណ៍​ត្រួតពិនិត្យ​ក៏​ស្រាប់តែ​ជនសង្ស័យ​បាន​បោះ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​ចោល​ទៅ​លើ​ដី​កន្លែង​កើត​ស្ងាត់ ហើយ​ពេល​នោះ​ដែរ​សមត្ថកិច្ច​ឆែកឆេរ​រក​អត់​ឃើញ​អ្វី ក៏​បានឱ្យ​បុរស​ជា​ជនសង្ស័យ​ទាំងនោះ​បន្តដំណើរ​ទៅ​មុខ​ទៀត​ក៏​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ថ្នាំ​មួយ​កញ្ចប់​តូច​នៅ​លើ​ដី​ស្រាប់​បាត់​ទៅ​ហើយ ។


សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ឱ្យ​ជនសង្ស័យ​ទាំងនោះ​បន្តដំនើរ​ទៅ​មុខ​ទៀត​ហើយ​នោះ​មួយសន្ទុះ​ក្រោយ​ក៏​ស្រាប់តែ​ជនសង្ស័យ​ទាំងនោះ​បាន​ជិះ​ម៉ូតូ​មក​រក​ថ្នាំ​ញៀន​ដែរ​ពួក​ខ្លួន​បោះចោល​នៅ​នឹង​កន្លែង​កើត​ដើម្បី​យក​ទៅ​ប្រើ​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ ចំណែក​ម្នាក់​ទៀត​ដែល​មានឈ្មោះ ពេជ្រ បាន​រត់គេច​ខ្លួន​បាត់ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​មិនមែន​ជា​របស់​ពួក​គេ​ទាំង​ពីរ​នាក់​នោះ​ទេ ហើយ​ថ្នាំ​ញៀន​គឺជា​បុរស​ម្នាក់​ឈ្មោះ ពេជ្រ ដែល​បាន​រត់គេច​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ