ស្នងការនគរបាលខេត្តតាកែវចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលកំពុងមានជំងឺ
- តាកែវ
ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើរដោយ លោកស្នងការរង នាយ នាយរងការិយាល័យជំនាញ…
ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើរដោយ លោកស្នងការរង នាយ នាយរងការិយាល័យជំនាញ…
ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើរដោយ លោកស្នងការរង នាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរង និងក្រុមការងារ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះបានចុះសាកសួរសុខទុក្ខ និងសំណេះសំណាល លោកអនុសេនីយ៍ទោ យស សារ៉ន នាយរងផ្នែក ការិយាល័យស្ថិតិប្រជាពលរដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានជំងឺប្រចាំកាយ (ជម្ងឺថ្លើមធ្ងន់ធ្ងរ) សម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិព្រេច សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៨០ម៉ឺនរៀល សារុងមួយ អង្ករមួយបាវ ទឹកត្រី២យួរ ទឹកស៊ីវ២យួរ មី២កេស ដល់លោកអនុសេនីយ៍ទោ យស សារ៉ន សម្រាប់សម្រាលទុក្ខលំបាកផងដែរ ។ មិនតែប៉ុណ្ណោះ លោកស្នងការក៏បានផ្តល់ថវិកាជូនម្តាយលោក យស សាវ៉ន ចំនួន២០ម៉ឺនរៀល និងឧបត្ថម្ភថវិកាដល់ក្មេងពិការចំនួន២នាក់ ដែលក្នុងម្នាក់ៗទទួលបានចំនួន១០ម៉ឺនរៀល សរុប២នាក់គឺ២០ម៉ឺនរៀលថែមទៀត ។
ទាំងអស់បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះលោកស្នងការដែលជាថ្នាក់ដឹកនាំដល់កូនចៅដែលកំពុងមានជំងឺ ឬក៏ជួបគ្រោះថ្នាក់ផ្សេងៗផងដែរ ៕
ចែករំលែកព័តមាននេះ