ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ខារ៉ាអូខេ​ក្នុង​ក្រុង​សិរី​សោភ័ណ​ទាំង​កណ្ដាល​ថ្ងៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគារ​ខារ៉ាអូខេ​ហ្គោ​ល​ថន​ខេ​ធី​វី ត្រូវ​បាន​ឆ្លង​ច​ន្ត​រ​អគ្គិសនី​ឆេះ​ហុយ​ពេញ​បន្ទប់​នៅ​អំឡុង​ម៉ោង​១១ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ អគារ​ខារ៉ាអូខេ​ហ្គោ​ល​ថន​ខេ​ធី​វី ត្រូវ​បាន​ឆ្លង​ច​ន្ត​រ​អគ្គិសនី​ឆេះ​ហុយ​ពេញ​បន្ទប់​នៅ​អំឡុង​ម៉ោង​១១ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

នៅ​ដែល​អគ្គិភ័យ​បាន​ឆេះ​បន្ទប់​ខារ៉ាអូខេ​ហ្គោ​ល​ថន​ខេ​ធី​វី ឃើញ​មាន​អែ​ស្កា​ទ័​រ​១​គ្រឿង បាន​កាយ​បំបែក​ទម្លុះ​ជញ្ជាំង​អស់​ចំនួន​២​កន្លែង ហើយ​កម្លាំង​កង​រាជ​អាវុធ និង​កម្លាំង​នគ​បាល​ជា​ច្រើន​នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿ​របស់​ស្នង​ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បាញ់​ពន្លត់​ចាប់ពី​ម៉ោង​១១​រហូត​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ​មិន​ទាន់​ពន្លត់ និង​បាត់​ហុយ​នៅឡើយ​ទេ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​អគ្គិភ័យ​ឆេះ​បន្ទប់​ខារ៉ាអូខេ​ហ្គោ​ល​ថន​ខេ​ធី​វី ហុយ​ពេញ​អគារ គឺ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆេះ​ពី​ដាន​ក្នុង​អគារ ទើប​បណ្ដាល​ឆួល​ចេញ​តាម​ទ្វារ ទើប​ឲ្យ​អ៊ែ​ស្កា​កាយ​ទម្លុះ​ជញ្ជាំង​២​កន្លែង​បាញ់​ទឹក​ពន្លត់​តែ​នៅ​ហុយ គឺ​បណ្ដាល​មក​ពី​ឆេះ​ពី​ដាន​តាម​បន្ទប់​ក្នុង​អគារ​ដែល​មាន​ចំនួន​៨​បន្ទប់ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​មាន​អគ្គិភ័យ​ឆេះ​អគារ​បន្ទប់​ខារ៉ាអូខេ ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជា​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រួម​ជាមួយ​កម្លាំង​ក្រុង​ជួយ​អន្តរាគមន៍​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​បាញ់​ទឹក​ពន្លត់ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា អគារ​ខារ៉ាអូខេ​ហ្គោ​ល​ថន​ខេ​ធី​វី ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ហុយផ្សែង​ពេញ​អគារ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ដែល​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​តែ​រហូត​ដល់​ម៉ោង​០១​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ​មិន​ទាន់​បាត់​ហុយ​នៅឡើយ​ទេ ។ ហើយ​កម្លាំង​នគរបាល​ជំនាញ​សហ​ការណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​នៅឡើយ​ទេ​ហើយ អគ្គិភ័យ​ដែល​ឆេះ​ហុយ​ពេញ​បន្ទប់​ខារ៉ាអូខេ​នេះ​គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឆេះ​ពី​ដាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ