ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ចុះ ហ្វូង​ក្រៀល​ និង​កុក​មក​ពី​ណាច្រើន​ម៉្លេះ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ហ្វូង​ក្រៀល ​និងកុក​ជា​ច្រើន​ក្បា​ល ត្រូវ​អ្នកស្រុក​ឃើញ​ចុះ​ស៊ី​ចំណីក្នុង​បឹង​តូច​មួយ​ក្បែរ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ទឹក​ជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ និង​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​សម្រាប់​អ្នកដំណើរ​ទូទៅ ។…

ខេត្តបន្ទាយមានជ័យ ៖ ហ្វូង​ក្រៀល ​និងកុក​ជា​ច្រើន​ក្បា​ល ត្រូវ​អ្នកស្រុក​ឃើញ​ចុះ​ស៊ី​ចំណីក្នុង​បឹង​តូច​មួយ​ក្បែរ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ទឹក​ជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ និង​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​សម្រាប់​អ្នកដំណើរ​ទូទៅ ។

នៅ​ពេល​ឃើញ​សត្វ​ក្រៀល​និង​កុក​រាប់​សិបក្បាល​ចុះ​ស៊ី​ចំណី​ក្នុង​បឹង​នេះ អ្នកដំណើរ​ទាំងឡាយ​បាន​សំណូមពរ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​នោះ​ចូលរួម​ថែរក្សា​ និង​អភិ​រក្ស សម្រាប់​ទាក់ទាញ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្ត​សៀម​រាប​បានឃើញ ព្រោះ​នេះ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​ល្អ​មួយ ។

អ្នក​ភូមិ​ទឹកជោរ​និយាយ​ថា ការ​ពិត​ហ្វូង​សត្វ​ក្រៀល​និង​កុក​នេះ នៅ​រដូវប្រាំង​តែងតែ​មក​រក​ស៊ី​ចំណី​នៅ​តាម​បឹង ឯ​រដូវវស្សា​នរក​ស៊ី​នៅ​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក ។ សត្វ​ស្លាប​ប្រភេទ​នេះ ត្រូវ​បានការ​ពារ​ដោយ​មន្ត្រី​អភិរក្ស​សត្វស្រុក​ភ្នំស្រុក ដោយ​មានការ​ចូលរួម​ការពារ​ឃ្លាំមើលពី​សំណាក់​ប្រជាពលរដ្ឋ ។

ហេតុ​ដូច្នេះ​ហើយ ទើប​បានជា​ហ្វូង​សត្វ​ស្លាបទាំងនេះ​ហ៊ាន​ចុះ​ស៊ី​ចំណី​តាម​បឹង​ក្បែរ​ដងផ្លូវ​ជាតិលេខ​៦ ។ ម្យ៉ាងទៀត ដោយសារ​ហ្វូង​សត្វ​ក្រៀលនិង​កុក​នេះ នៅ​រដូវប្រាំង​មាន​បឹង​សម្រាប់​ចុះ​ស៊ី​ចំណី​ជា​ប្រចាំ​បែប​នេះ​ហើយ ទើប​ចំនួន​សត្វ​ស្លាប​ប្រភេទ​នេះ​នឹង​កើនឡើង​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ