ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់ស​ម្លាប់​ប្រពន្ធ​ចុង​ហើយ រត់ទៅពួនលើ​ដើមឈើ អ្នកស្រុកចាំចាប់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រឿងរ៉ាវ​អាស្រូវ​ស្នេហា​មួយ​ ដែល​ស្មាន​មិន​ដល់​បាន​កើតឡើង ខណៈ​បុរស​ម្នាក់​បាន​ចាក់​សម្លាប់​ប្រពន្ធចុង​សុះសាច់ ពេល​បែក​ការណ៍ ត្រូវ​ប្រពន្ធដើម​ដឹង​ចំ​ពេល​ស្ត្រី​ជា​ប្រពន្ធចុង​លួចលាក់​ព្យាយាម​សុំ​បែក គឺ​សម្លាប់​មួយ​ទុក​មួយ ហើយ​ភ័យ​ខ្លាច​ក៏​រត់ឡើងពួន​លើ​ដើមឈើ ។…

ខេត្តសៀមរាប ៖ រឿងរ៉ាវ​អាស្រូវ​ស្នេហា​មួយ​ ដែល​ស្មាន​មិន​ដល់​បាន​កើតឡើង ខណៈ​បុរស​ម្នាក់​បាន​ចាក់​សម្លាប់​ប្រពន្ធចុង​សុះសាច់ ពេល​បែក​ការណ៍ ត្រូវ​ប្រពន្ធដើម​ដឹង​ចំ​ពេល​ស្ត្រី​ជា​ប្រពន្ធចុង​លួចលាក់​ព្យាយាម​សុំ​បែក គឺ​សម្លាប់​មួយ​ទុក​មួយ ហើយ​ភ័យ​ខ្លាច​ក៏​រត់ឡើងពួន​លើ​ដើមឈើ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦
​ព្រឹក​ថ្ងៃ​ទី​៩ មេ​សា បន្ទាប់​ពី​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​តាម​ផ្លូវលំ​ត្រពាំង​អក​ប​ល់ ស្ថិត​ក្នុងភូមិ​ផ្ការំចេក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ជា​ផ្លូវ​ទៅ​កន្លែង​ស៊ីទែន​ទឹក​ស្អាត ជំនួយ​អង្គការ​ទស្សនៈ​ពិភពលោក ។ ការ​ភ្ញាក់ផ្អើល​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​អំពើ​ឃាតកម្ម ដោយ​ប្តី​ហេងស៊យ​ចាក់​សម្លាប់ ដោយ​កាំបិត​ចុង​ស្រួច ពេល​ជន​រង​គ្រោះ​កំពុង​ដើរ​តាម​ផ្លូវ​ជាមួយ​ម្តាយ ទៅ​តាម​រក​ប្តី​នៅផ្ទះ​ប្រពន្ធដើម វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ មេ​សា ។​

ជន​រង​គ្រោះ​ឈ្មោះ ប៉ក់ ឈាន អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់ក្របី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់​ធំ មុខរបរ​កម្មករ​និង​មាន​ផ្ទៃពោះ​៤​ខែ​ផង​ដែរ ។ ប្តី​ហេងស៊យ​ឈ្មោះ​ស៊ន់ ទិ​ត អាយុ​៣៦​ឆ្នាំ ជា​កម្មករ​។​
​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​គាត់​បាន​យកឈ្មោះ ស៊ន់ ទិ​ត ធ្វើ​ប្តី​នេះ​រយៈពេល​៨​ខែ​មក​ហើយ រស់នៅ​ដើរ​ធ្វើ​កម្មករ​សំណង់​ជាមួយ​គ្នា​រហូត​មក​។ លុះ​ថ្ងៃ​ទី​៦ មេ​សា ២០១៨ ប្តី​បាន​លួច​មក​ផ្ទះ​ប្រពន្ធដើម​នៅ​ភូមិ​ផ្ការំចេក ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​៨ មេ​សា កូនស្រី​គាត់​បាន​បបួល​គាត់​ទៅ​ភូមិ​ផ្ការំចេក ក្នុង​គោលបំណង​តាម​រក​ប្តី​ដើម្បី​សុំ​យក​អត្តសញ្ញាណប័ណ្ណ​មក​វិញ​។ ស្ត្រី​ជា​ម្តាយ​បន្ត​ថា ពេល​ទៅ​ដល់​ភូមិ​នោះ​ទើប​ដឹង​ថា ប្តី​កូនស្រី​គាត់​មាន​ប្រពន្ធ​កូន​នៅ​ឯ​ស្រុក​នោះ ប៉ុន្តែ​ពួក​គេ​មិន​បាន​ឈ្លោះ​គ្នា​ទេ ។ ពេល​យប់​នោះ​ម្តាយ​និង​កូន​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ប្តី​មានគំនិត​អាក្រក់​តាម​ចាក់​សម្លាប់​កូនស្រី​គាត់ ស្លាប់​នៅ​កណ្តាលផ្លូវ ព្រោះតែ​បែក​ការណ៍​ដឹង​ដល់​ប្រពន្ធដើម​ថា​លួច​មាន​ប្រពន្ធចុង ។​
​ក្រោយ​ពេល​ចាក់​សម្លាប់​កូនស្រី​គាត់​រួច​ហើយ​ឈ្មោះ ស៊ន់ ទិ​ត បាន​រត់គេច​ខ្លួន ។

ក្រោយ​ផ្ទុះ​ហិង្សា​ចាក់​សម្លាប់​ស្ត្រី​ជា​ប្រពន្ធចុង​សមត្ថកិច្ច​ក៏​បាន​តាម​ប្រមាញ់​បុរស​ជា​ប្តី​នោះ ភ្លាម​ៗ ។ ដោយសារ​តែ​ដឹង​ថា សមត្ថកិច្ច​តាម​ចាប់ ជន​នោះ​បាន​រត់ឡើង​ទៅ​ពួន​សម្ងំ​គេចខ្លួន​នៅ​លើ​ដើមឈើ​បម្រុង​ចង​.​ក​សម្លាប់​ខ្លួន​តាម​ក្រោយ ប៉ុន្តែ​ដោយសារ​តែ​ការ​ភ័យ​ស្លន់ស្លោ ព្រោះ​មាន​សមត្ថកិច្ច​ទៅ​ចោមរោម​ក្រោម​ដើមឈើ​ច្រើន​នាក់​ពេក​ក៏​របូតដៃ​ធ្លាក់​មក​ដី​រង​របួស បាក់ជើង​រត់​លែង​រួច សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​សូទ្រនិគម ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ខេត្ត ។លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផ្នែក​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ការ​ចាក់​ប្រហារ​ប្រពន្ធចុង​នេះ បាន​កើតឡើង​នៅ​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​៨ មេ​សា ។
លោក​និយាយ​ថា ក្រោយ​ពេល​សម្លាប់​រួច​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ម៉ោង​៥​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ មេ​សា ២០១៨ កម្លាំង​ជំនាញ​យើង​បាន​ស្រាវជ្រាវ រហូត​ចាប់ខ្លួន​បាន ខណៈ​ពេល​ជន​នោះ​កំពុង​ឡើង​លាក់ខ្លួន​បំណង​ចង​.​កលើ​ចុងឈើ​ក្រោយ​ផ្ទះ ខាងកើត​ភូមិ​ផ្ការំចេក ឃុំ​តា​យ៉ែ​ក​។ ពេល​ឃើញ​កម្លាំង​ប៉ូលិស​ទៅ​ព្រោងព្រាត​ភ័យ ក៏​ធ្លាក់​ពីលើ​ចុងឈើ​មក​វិញ​សន្លប់​ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ស្រុក ប៉ុន្តែ​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​បានដឹង​ខ្លួន​ហើយ ក៏​នាំ​យក​មក​សួរ​នៅ​អធិការដ្ឋាន​ស្រុក​។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​ស្រឡាញ់​គ្នា​ចិត្ត​និង​ចិត្ត​ជិត​១​ឆ្នាំ​ហើយ រូបគេ​សម្លាប់​ប្រពន្ធចុង​នោះ គឺ​ដោយសារ​ខឹង​ខាង​ស្រី​សុំ​បែក ។ ពេល​ដឹង​ថា​ខ្លួន​មាន​ប្រពន្ធដើម​ម្នាក់​ទៀត​នោះ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ