ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​រក​ឃើញ​សរសៃរ​គុយទាវ​៨​គីឡូក្រាម​លាយ​សារធាតុ​គីមី​ប៊ុ​យ​រ៉ា​ក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ខណៈ​ពេល​ដែល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជិត​ខិតចូល​មក​ដល់​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ស្រុក​បាន​សម្រុក​នាំ​គ្នា​ទៅ​កាន់​ទីផ្សារ​ដើម្បី​រក​ទិញ​ចំណីអាហារ និង​សម្ភារ​ផ្សេង​ៗ​ទុក​សម្រាប់​ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះ ។ ដើម្បី​ការពារ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឡា​បូ នាយកដ្ឋាន​កាំកុងត្រូល បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ជា​ច្រើន​ប្រភេទ…

ខេត្តព្រៃវែង ៖ នៅ​ខណៈ​ពេល​ដែល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជិត​ខិតចូល​មក​ដល់​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ស្រុក​បាន​សម្រុក​នាំ​គ្នា​ទៅ​កាន់​ទីផ្សារ​ដើម្បី​រក​ទិញ​ចំណីអាហារ និង​សម្ភារ​ផ្សេង​ៗ​ទុក​សម្រាប់​ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះ ។ ដើម្បី​ការពារ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឡា​បូ នាយកដ្ឋាន​កាំកុងត្រូល បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា​ឆ្នាំ​២០១៨ នេះ​ហើយ​សកម្មភាព​ត្រួតពិនិត្យ​នេះ​ក៏​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រៃវែង​ទាំងមូល ។

លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា សកម្មភាព​ត្រួតពិនិត្យ​ក្នុង​ផ្សារ​ព្រៃវែង​នេះ មន្ត្រី​របស់​លោក​បាន​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ចំណីអាហារ​ប្រភេទ​បន្លែ ផ្លែ​ឈើ គ្រឿង​សមុទ្រ ជ្រក់ត្រសក់ ជ្រក់ស្ពៃ សរសៃរ​គុយទាវ និង​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀត​សរុប​ជាង​៣០​មុខ និង​បាន​យក​សំណាក​ទាំងនោះ​ទៅ​ពិសោធ​នៅ​ក្នុង​រថយន្ត​មន្ទីរ​ពិសោធ​ចល័ត​ភ្លាម​ៗ ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​ថា ទាំង​បន្លែ​ផ្លែ​ឈើ និង​ទំនិញ​ជា​ច្រើន​ទៀត គឺ​ពុំ​មាន​ដាក់​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​នោះ​ទេ មាន​តែ​សរសៃរ​គុយទាវ​ដែល​ផលិត​នៅ​ក្រុង​ព្រៃវែង​មួយ​មុខ​គត់ ដែល​រក​ឃើញ​មាន​ដាក់​សារធាតុ ប៊ុ​យ​រ៉ា​ក់ ជា​សារធាតុ​ដែល​ធ្វើ​ឱ្យ​សរសៃរ​គុយទាវ​ស្វិត​តែ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។

លោក អ៊ុត សុភាព បាន​បញ្ជាក់​ថា ក្រោយ​ពី​រក​ឃើញ​មាន​សារធាតុ​ប៊ុ​យ​រ៉ា​ក់ នៅ​ក្នុង​សរសៃរ​គុយទាវ លោក​ក៏​ធ្វើការ​ដកហូត​ភ្លាម​ៗ បាន​សរសៃរ​គុយទាវ​ចំនួន​៨​គីឡូក្រាម ទុក​យក​ទៅ​បំផ្លាញ​ចោល ជាមួយ​គ្នា​នោះ​ក៏​បាន​ណែនាំ​ដល់​អាជីវករ និង​អោយធ្វើ​កិច្ចសន្យា​ឈប់​ដាក់​លក់​សរសៃរ​គុយទាវ​ដែល​មាន​ជាតិ​គីមី​បែប​នេះ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ