ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​នាង​ដើរទៅ​ផ្ទះ​ម្នាក់ឯង​ចាប់​អូស​ដៃ​យក​ទៅ​រំលោ.ភ​នៅ​វាលស្រែ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈទៅ​លើ​ក្មេង​ស្រី​ជា​អនីតិជន ខណៈ​នាង​ដើរ​ត្រឡប់​មក​ពី​ផ្ទះ​យាយ​តែ​ម្នាក់ឯង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នា​តី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​វាលស្រែ​ចំងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ផ្ទះ​របស់​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្ថិត​នៅ​ក្នុងស្រុក​បាភ្នំ…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈទៅ​លើ​ក្មេង​ស្រី​ជា​អនីតិជន ខណៈ​នាង​ដើរ​ត្រឡប់​មក​ពី​ផ្ទះ​យាយ​តែ​ម្នាក់ឯង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នា​តី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​វាលស្រែ​ចំងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ផ្ទះ​របស់​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្ថិត​នៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​រំលោភ​សេពសន្ថវៈ​មួយ​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អាន ពុទ្រា ហៅ​យុ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ​នាង ឃុំ​បា​នាល ស្រុក​ឈូក ខេត្តកំពត មុខរបរ​កម្មករ​បើក​អា​អ៊ិ​ច បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្រាំង​ចិន ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ហើយ​ជន​រង​គ្រោះ​ដែល​ជា​ក្មេង​ស្រី​អនីតិជន​ផង​នោះ​មានឈ្មោះ ជ​.​ស​.​ផ​.​ណ អាយុ​១៤​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ និង​ក្មេង​ស្រី​រង​គ្រោះ​ធ្លាប់​ស្គាល់​រាប់អាន​គ្នា​មួយ​រយៈពេល​កន្លង​មក​ហើយ​តែ​មិន​ដែល​មានរឿង​អ្វី​កើតឡើង​នោះ​ឡើង លុះដល់​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​ប្រហែល​០៨​និង​០០​នាទី​យប់​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​យាយ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ក្រោយ​ពេល​ជន​រង​គ្រោះ​ហូប​បាយ​ពេល​ល្ងាច​នៅផ្ទះ​យាយ​របស់​ខ្លួន​រួច ។ ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​តែ​ម្នាក់ឯង​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ជួប​ជនសង្ស័យ​ដែល​កំពុង​រង់ចាំ​នៅ​ពាក់​កណ្តាលផ្លូវ ហើយ​ជនសង្ស័យ​ក៏​បាន​ចាប់​ទាញ​ដៃ​ជន​រង​គ្រោះ​ឡើង​លើ​ម៉ូតូ ហើយ​ធ្វើ​ដំណើរ​ទៅ​វាលស្រែ​ចំងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​ហើយ​ក៏​បាន​ចាប់រំលោភ​តែ​ម្តង ។

ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​មិន​បាន​រត់គេច​ទៅ​ណា​ទេ​ដោយ​នារី​រង​គ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ស្ដៅ​កោង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ