ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ពេល​ភ្ជួរ​ក៏​ដើរ​មើល​ដី ស្រាប់តែ​ឃើញ​ភ្លាម​ក៏​ប្រញាប់រ​ត់រក​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជា​កសិករ​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ ដែល​សល់​កាលពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ជា​ប្រភេទ​គ្រាប់ B៤០ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមេសា​នេះ ស្ថិត​ក្នុងភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ…

ខេត្តឧត្តរមានជ័យ ៖ ប្រជា​កសិករ​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ ដែល​សល់​កាលពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ជា​ប្រភេទ​គ្រាប់ B៤០ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមេសា​នេះ ស្ថិត​ក្នុងភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បានឱ្យ​ដឹង​ថា ដី​របស់​គាត់​ជា​ប្រភេទ​ដីចម្ការ​ទើបតែ​កាប់​គាស់​ថ្មី ហើយ​មិន​ទាន់​ដាំ​ដំណាំ​អ្វី​ដែរ ខណៈ​ក្នុងឆ្នាំនេះ​រូប​ខ្លួន​បាន​កាប់​ឆ្ការព្រៃ​អស់​នឹង​ដាក់​គ្រឿងចក្រ​ធ្វើការ​ឈួ​ស​ឆាយ ហើយ​ភ្ជួរ​ដាំ​ដំណាំ តែ​មុន​ពេល​ភ្ជួរ​ដី​ក៏​ដើរ​មើល​ដី ស្រាប់តែ​បាន​ប្រទះ​ឃើញ ហើយរ​ត់ទៅ​រាយការណ៍​ដល់​សមត្ថកិច្ច ។

ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍ សមត្ថកិច្ច​បាន​ចុះ​ទៅ​នឹង​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ រួច​បានឱ្យ​ក្រុម​ហេ​ឡូ​ត្រាស​មក​ធ្វើការ​កម្ទេច​ចោល​នៅ​ក្នុង​ថ្ងៃ​ដដែល ។
គួ​រំលឹក​ថា ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​សល់​កាលពី​សម័យ​សង្គ្រាម​ជា​លើក​ទី​២​ហើយ កាលពី​ថ្ងៃ​ទី​១ មេ​សា​នេះ លើក​ទី​១​ហើយ ដែល​ស្ថិត​នៅ​ភូមិ​ពោធិ​វង្ស សង្កាត់​កូន​គ្រៀល ក្រុ​ក​សំរោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ