ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ មក​ទស្សនកិច្ច​ស្វែង​យល់​អំពី​ការងារ​របស់​ស្ត្រី

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ កញ្ញា Barbara Vitorelli , Miss Global នៅ​ព្រឹក​ថ្ងៃ​ទី​០៩…

ខេត្តកំពង់ឆ្នាំង ៖ បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ កញ្ញា Barbara Vitorelli , Miss Global នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី ខេត្តកំពង់ឆ្នាំង ស្ថិត​នៅ​ក្នុងភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដើម្បី​ស្វែង​យល់​អំពី​ជីវភាព និង​មុខរបរ​របស់​ស្ត្រី​នៅ​ខេត្តកំពង់ឆ្នាំង ប្រទេស​កម្ពុជា​។ ឯកឧត្តម ទៀង ថៃ និង​លោក​ជំទាវ វ៉ា​ន់ លុយ នាយិកា​ក្រុមហ៊ុន​ទឹកបរិសុទ្ធ អេ​រ៉ូ​តិច​ជា​អ្នកដឹកនាំ បវរកញ្ញា​អន្តរជាតិ​ខាងលើ​នេះ មក​ធ្វើ​ទស្សនកិច្ច នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា បវរកញ្ញា​អន្តរជាតិ​ឆ្នាំ​២០១៧​រូប​នេះ ជា​ជនជាតិ​ប្រេ​ស៊ី​ល អាយុ​២៤​ឆ្នាំ នាង​ចេះ​៥​ភាសា គោលបំណង​នៃ​ទស្ស​កិច្ច​នេះ គឺ​នាង​ចង់​ស្វែង​យល់​អំពី​ជីវភាព​រស់នៅ ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ពិសេស​គឺ​មុខរបរ​របស់​ស្ត្រី​ខ្មែរ​។

បវរកញ្ញា Barbara Vitorelli , Miss Global បាន​និយាយ​ថា នាង​ពិតជា​សប្បាយចិត្ត​ណាស់​ពេល​ដល់​ប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម ទៀង ថៃ និង​លោក​ជំទាវ វ៉ា​ន់ លុយ​។ នៅ​ក្នុង​ពេល​នេះ នាង​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ណាស់ អំពី​បុ​ខរ​បរ​របស់​ស្ត្រី​កម្ពុជា ដូច​ជា​ការ​ធ្វើ​របស់​ប្រើប្រាស់​អំពី​ដីឥដ្ឋ អំពី​ឫស្សី អំពី​សូត្រ នាង​ពិតជា ស្រលាញ់​របស់​ទាំង​អស់នេះ​ខ្លាំង​ណាស់ ដោយ​នាង​បាន​ថតរូប​ជាមួយ​របស់​ប្រើប្រាស់​ទាំងអស់​នោះ ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​អំពី​វប្បធម៌​របស់​ខ្មែរ​។ បវរកញ្ញា​ពិភពលោក​រូប​នោះ បាន​ដើរ​ទស្សនា របស់​ប្រើប្រាស់​ទាំងអស់​នោះ មើល​កី​តម្បាញ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្រី្ត​ខេត្តកំពង់ឆ្នាំង និង​បាន​ជួយ​ទិញ​យក​នូវ​ផលិតផល​ទាំងនោះ​មួយ​ចំនួន​ផង​ដែរ សម្រាប់​យក​ទៅ​ប្រទេស​របស់​នាង​។

ដោយឡែក លោកស្រី ឈុំ ចាន់​សុខ ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្រី្ត​ខេត្តកំពង់ឆ្នាំង បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៩៦ ដោយ​ក្រសួង​កិច្ចការ​នារី និង​រាជរដ្ឋាភិបាល​ជប៉ុន ដើម្បី​ជា​កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ស្ត្រី​ក្រីក្រ​នៅ​ក្នុង​សហគមន៍ ឲ្យ​មាន​វិជ្ជាជីវៈ​ចិញ្ចឹមជីវិត ដែល​សព្វថ្ងៃ​មាន​ស្ត្រី និង​នារី​កំពុង​រៀន​កាត់ដេរ សម្អាងការ តម្បាញ​ក្រមា ជាង​៣០​នាក់​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ បវរកញ្ញា​ពិភពលោក ឯកឧត្តម ទៀង ថៃ និង​លោក​ជំទាវ វ៉ា​ន់ លុយ ក៏​បាន​ចែក​ជូន​នូវ​ថវិកា​មួយ​ចំនួន​ដល់​កុមារ និង​ស្ត្រី​ៗ ដែល​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​នៅ​ក្នុង មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្រី្ត​ខេត្តកំពង់ឆ្នាំង​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ