ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​អ្នក​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ការ​បញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​បង្ក​បើកបរ​ផ្លូវត្រង់​ពី​ត្បូង​ទៅ​ជើង និង​ម៉ូតូ​បើកបរ​ស្រប​ទិស​គ្នា​បម្រុង​បត់​ត្រូវ​បាន​រថយន្ត​បុក​ពេញទំហឹង បណ្តាល​ឱ្យ​គ្រោះថ្នាក់​ធ្ងន់​ស្រាល​៣​នាក់ រួច​បើក​រត់គេច​ខ្លួន​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។ ហេតុ​ការ​គ្រោះថ្នាក​ចរាចរណ៍​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ ៨​រោច…

ខេត្តសៀមរាប ៖ បើ​តាម​ការ​បញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​បង្ក​បើកបរ​ផ្លូវត្រង់​ពី​ត្បូង​ទៅ​ជើង និង​ម៉ូតូ​បើកបរ​ស្រប​ទិស​គ្នា​បម្រុង​បត់​ត្រូវ​បាន​រថយន្ត​បុក​ពេញទំហឹង បណ្តាល​ឱ្យ​គ្រោះថ្នាក់​ធ្ងន់​ស្រាល​៣​នាក់ រួច​បើក​រត់គេច​ខ្លួន​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។ ហេតុ​ការ​គ្រោះថ្នាក​ចរាចរណ៍​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ ៨​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែមេសា វេលា​ម៉ោង​១៥ និង​៤០​នាទី​រសៀល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​៣១-៣២ ស្ថិត​ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

  បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល ស្រុក​ស្រីស្នំ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ឈ្មោះ សួ​ក ម៉ា​ប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ​(​របួសធ្ងន់​) ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក suzu kinex ពណ៌​ត្រួយ​ចេក​ខ្មៅ គ្មាន​ស្លាក​លេខ​។ ចំណែក អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ មានឈ្មោះ យើ​ន វ៉ាំ​ហឿ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ធ្វើស្រែ (​របួសស្រាល​) និង​ឈ្មោះ ឈិ​ន ឈឿ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ​(​របួសស្រាល​)​។ ជន​រង​គ្រោះ​ទាំង​០៣​នាក់ រស់នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមួយ​គ្នា​។ រីឯ​អ្នក​បើករថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​រថយន្ត​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស គ្មាន​ស្លាក​លេខ បាន​គេចខ្លួន​បាត់​។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង រួច​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​ស្វែងរក​រថយន្ត​បង្ក​មក​អនុវត្ត​ទៅ​តាម​នីតិវិធី​បន្ត​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​៣​នាក់ ក្នុង​នោះ​២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្រីស្នំ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ