ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​គួរ​ដឹង និង​បារម្ភ​ពេល​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ដំបូង (18+)

6 ឆ្នាំ មុន

ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ គឺជា​រឿង​មួយ​កើត​ឡើង​​ញឹកញាប់ ហើយ​វា​ច្រើន​តែ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​បារម្ភ​ច្រើន ។ ស្ត្រី​អាច​នឹង​ឆ្ងល់​ថា តើ​គួរ​ធ្លាក់ឈាម​ច្រើន​ប៉ុនណា ក្នុង​ពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា ។ ខណៈ​ពេល​ដែល​ការ​ធ្លាក់ឈាម ភ្លាម​ៗ…

ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ គឺជា​រឿង​មួយ​កើត​ឡើង​​ញឹកញាប់ ហើយ​វា​ច្រើន​តែ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​បារម្ភ​ច្រើន ។ ស្ត្រី​អាច​នឹង​ឆ្ងល់​ថា តើ​គួរ​ធ្លាក់ឈាម​ច្រើន​ប៉ុនណា ក្នុង​ពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា ។ ខណៈ​ពេល​ដែល​ការ​ធ្លាក់ឈាម ភ្លាម​ៗ អាច​បញ្ជាក់​អំពី​វត្តមាន​នៃ​បញ្ហា​ធ្ងន់ តែ​វា​មិនមែន​សុទ្ធតែ​អ៊ីចឹង​ឡើយ ។ តាម​ពិត​ទៅ​ស្ត្រី​ប្រហែល​២០​ភាគរយ ដែល​មាន​ផ្ទៃពោះ គឺ​ធ្លាប់​មានការ​ធ្លាក់​ឈាម រឹម​ៗ​ក្នុង​ត្រីមាស​ដំបូង ។ ស្ត្រី​ភាគច្រើន​អាច​នឹង​មិន​មាន​ផលវិបាក​អ្វី​ទាំងអស់ ហើយ​សម្រាលកូន​មាន​សុខភាព​ល្អ​ទៀត ។

អ្វី​ទៅ​ជា​ការ​ធ្លាក់ឈាម​ដោយសារ​ការ​កាច់​សម្បុក​របស់​កូន​?
មូលហេតុ​ញឹកញាប់​មួយ​នៃ​ការ​ធ្លាក់ឈាម​ប្រហែលជា​កើតឡើង​មុន​ពេល​ស្ត្រី​ដឹង​ថា​ពួក​គេ​មាន​ផ្ទៃពោះ ។ ស្ត្រី​ភាគច្រើន​ធ្លាក់ឈាម​នៅ​ពេល​កូន​ដែល​បង្ក​កំណើត​នោះ​កាច់​សម្បុក​​នៅ​ក្នុង​ស្បូន ។ នេះ​ហៅ​ថា​ការ​ធ្លាក់ឈាម​ដោយសារ​ការ​កាច់​សម្បុក ។ រឿង​នេះ​ឧស្សាហ៍​កើតឡើង​ណាស់ នៅ​ពេល​ដែល​ជិត​ដល់​ថ្ងៃ​មក​រដូវ​បន្ទាប់ ។ សញ្ញា​នៃ​ការ​ធ្លាក់ឈាម​ដោយសារ​ការ​កាច់​សម្បុក គឺជា​ការ​ធ្លាក់ឈាម រឹម​ៗ​នៅ​ជុំវិញ​ថ្ងៃ​ដែល​ត្រូវ​មក​រដូវ​​បន្ទាប់ ។ ប៉ុន្តែ​វា​មិនកើត​ឡើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​គ្នា​ឡើយ ។

អ្វី​ទៅ​ជា​មូលហេតុ​ញឹកញាប់ ផ្សេង​ៗ​ទៀត​នៃ​ការ​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ដំបូង​?
ការ​ប្រែប្រួល​ក្នុង​មាត់ស្បូន​៖ ការ​ផលិត​អ័​៊​រ​ម៉ូ​ន​ធម្មតា​ក្នុង​ពេល​មាន​ផ្ទៃពោះ អាច​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ដល់​មាត់ស្បូន ដែល​ជា​ហេតុ​នាំ​ឲ្យ​វា​ងាយ​នឹង​ទន់​ជាង​មុន និង​ធ្លាក់​ឈាម​បាន ។ ជាមួយ​គ្នា​នេះ​ដែរ​ការ​ដែល​មាន​ដុំ​ប៉ូ​លី​ប​នៅ​មាត់ស្បូន ក៏​អាច​ធ្វើ​ឲ្យ​ធ្លាក់​ឈាម​បាន​ដែរ​ក្នុង​ពេល​មាន​ផ្ទៃពោះ ។ ក្នុង​ករណី​ទាំង​ពីរ​នេះ​ការ​ធ្លាក់ឈាម រឹម​ៗ អាច​បង្ក​ឡើង​ដោយ​ការ​រួម​ភេទ ឬ​ការ​ពិនិត្យ​ក្នុង​អាង​ត្រគាក ។

ការ​បង្ក​រោគ​៖ ការ​បង្ក​រោគ​នៅ​ទ្វារមាស​ក៏​ប្រហែលជា​ធ្វើ​ឲ្យ​ធ្លាក់ឈាម​តាម​ទ្វារមាស ភ្លាម​ៗ​បាន​ដែរ ។ ការ​ធ្លាក់ឈាម​នេះ​ប្រហែល​ជាប់​ទាក់ទង​នឹង​ការ​ហូរ​ទឹករំអិល​ពី​ទ្វារមាស​ខុសធម្មតា​ដែរ ។

តើ​អ្វី​ទៅ​ជា​មូលហេតុ​ធ្ងន់​នៃ​ការ​ធ្លាក់ឈាម​ច្រើន​ៗ​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ទៅ​?
ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​ក្នុង​ពេល​មាន​ផ្ទៃពោះ ដំបូង​ៗ ពេល​ខ្លះ​អាច​បញ្ជាក់​អំពី​បញ្ហា​ធ្ងន់​ណាមួយ​បាន ។ មូលហេតុ​ធ្ងន់​នៃ​ការ​ធ្លាក់ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ​មាន​ដូច​ជា​៖

ការ​រលូត​កូន​៖
•​មាន​អាការ​ញឹកញាប់​ដូច​ជា ធ្លាក់ឈាម ឈឺ​ក្នុង​ពោះ និង​ឈឺ​ខ្នង
•​ការ​ពិនិត្យ​អាច​បង្ហាញ​ថា មាត់ស្បូន​កំពុង​តែ​បើក​ស្រាប់
•​ការ​រលូត​កូន​អាច​កើតឡើង​ប្រហែល​១៥ ទៅ​២០​ភាគរយ​នៃ​ការ​មាន​ផ្ទៃពោះ ដែល​វា​ច្រើន​តែ​កើតឡើង​ក្នុង​រយៈពេល​ពរ​ពោះ​បាន​១២​ស​ប្តា​ហ៍​ដំបូង
•​បញ្ហា​ខូច​ហ្សែ​ន​អាច​ជា​ហេតុផល​មួយ​បញ្ជាក់​អំពី​មូលហេតុ​ញឹកញាប់​នៃ​ការ​រលូត​កូន​បាន

•​មាន​ករណី​តិចតួច​ដែរ ដែល​ការ​រលូត​កូន​អាច​បង្ការ​បាន

ជំងឺ​កូន​ពង​៖
•​ជំងឺ​កូន​ពង​គឺជា​ភាព​មិនធម្មតា​មួយ​នៃ​ការ​រលាយ​ចូល​គ្នា​នៃ​មេជី​វិត​ទាំង​ពីរ ដែល​នាំ​ឲ្យ​លូតលាស់​ចេញ​ជា​ជាលិកា​មិនធម្មតា​ក្នុង​ស្បូន​ទៅ​វិញ

•​កូន​ពង​មិនមែន​ជា​កូន​ទេ តែ​វា​នឹង​ចេញ​ជា​សញ្ញា​របស់​ជំងឺ​នេះ លឿន​ក្នុង​ពេល​មាន​ផ្ទៃពោះ​តែ​ម្តង

•​កូន​ពង​មិន​អាច​សម្រាល​បាន​ដូច​កូន​ធម្មតា​ឡើយ
•​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​កូន​ពង​ដែរ
•​ការ​ថត​អេកូ​អាច​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​នេះ​ដឹង

កូនក្រៅស្បូន​៖
•​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស តិច​ៗ និង​ឈឺពោះ​កាន់តែ​ខ្លាំង​ប្រហែលជា​បញ្ជាក់​អំពី​វត្តមាន​នៃ​ជំងឺ​កូនក្រៅស្បូន​បាន

•​កូនក្រៅស្បូន​អាច​កើតឡើង​យ៉ាង​ហោច​ណាស់ ម្នាក់​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​៦០​នាក់

•​កូនក្រៅស្បូន​ភាគច្រើន គឺ​កូន​ជាប់​នៅ​ក្នុង​បំពង់​ដៃ​ស្បូន​តែ​ម្តង ដែល​ជា​ហេតុ​នាំ​ឲ្យ​ធ្លាក់ឈាម​ធ្ងន់​បាន​បើសិនជា​មិន​ព្យាបាល

•​ករណី​ខ្លះ​ការ​ចាក់​បញ្ចូល​ឈាម និង​ការ​វះកាត់​បន្ទាន់ គឺជា​រឿង​ចាំបាច់​ដើម្បី​ព្យាបាល​ជំងឺ​កូនក្រៅស្បូន​នេះ

ការ​រលូត​កូន​បែប​គម្រាមកំហែង​៖
•​បើសិនជា​ស្ត្រី​ម្នាក់​កំពុង​តែ​ធ្លាក់ឈាម​ក្នុង​ត្រីមាស​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ទាត់​ចោល​នូវ​ការ​រលូត​កូន​មួយ​ចេញ

•​រោគ​សញ្ញា​នៃ​ការ​រលូត​កូន​បែប​គម្រាមកំហែង គឺជា​ការ​ធ្លាក់ឈាម ហើយ​ឈឺពោះ​បែប​រមួល​តិចតួច ប៉ុន្តែ​មាត់ស្បូន​នៅ​បិទ

ការ​ធ្លាក់ឈាម​ចេញពី​សុក​៖
•​ក្នុង​ករណី​នេះ​គេ​អាច​មើលឃើញ​កំណក​ឈាម​ក្នុង​ស្បូន​តាម​រយៈ​ការ​ថត​អេកូ

•​យ៉ាងណាមិញ រាង​កាយ​នឹង​អាច​បឺត​ស្រូប​យក​កំណក​ឈាម​នោះ​ទៅ​ក្នុង​ខ្លួន​វិញ តែ​ពេល​ម្តងម្កាល ក៏​អាច​ធ្លាក់​ជា​កំណក​ឈាម ខ្មៅ​ៗ ឬ​តូច​ៗ​តាម​ទ្វារមាស​ដែរ ។

ពេល​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ
គ្រប់ពេល​ទាំងអស់​ដែល​អ្នក​សម្គាល់​ឃើញ​មានការ​ធ្លាក់ឈាម​ក្នុង​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​ការ​មាន​ផ្ទៃពោះ វា​គឺជា​ពេលវេលា​ស័ក្តិសម​ហើយ​ក្នុង​ការ​ទាក់ទង និង​ជួប​គ្រូពេទ្យ​។ វា​គឺជា​រឿង​សំខាន់​ណាស់ ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ ភ្លាម​ៗ​បើសិនជា​ការ​ធ្លាក់​ឈាម​នេះ មាន​លក្ខណៈ​ខ្លាំងក្លា ឬ​ជាប់​ទាក់ទង​នឹង​ការ​ឈឺចាប់ ឬ​ឈឺចាប់​បែប រមួល​ៗ​ក្នុង​ពោះ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ