ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉​ង់​ប្រកាស​ថា អាច​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ឡើង​វិញ

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ នាយក​អង្គការ​ថាមពលបរមាណូ​អ៊ី​រ៉​ង់ OEAI លោក ALI AKBAR SALEHI ថ្លែង​កាលពី​ថ្ងៃ​ទី​៨ មេ​សា…

ប្រទេស​អ៊ី​រ៉​ង់ ៖ នាយក​អង្គការ​ថាមពលបរមាណូ​អ៊ី​រ៉​ង់ OEAI លោក ALI AKBAR SALEHI ថ្លែង​កាលពី​ថ្ងៃ​ទី​៨ មេ​សា ថា សមត្ថភាព​នៃ​អង្គការ​របស់​លោក​អាច​ធ្វើការ​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​កម្រិត​២០%​ឡើង​វិញ ក្នុង​ពេល​ដ៏​ឆាប់​ដែល​នេះ​ជា​សារ​មួយ​សម្រាប់​សហរដ្ឋ​អា​មេរិ​ក ។

នាយក​រូប​នេះ​អះអាង​ប្រាប់​ផ្នែក​សារព័ត៌មាន​របស់​សភា​ថា ប្រសិនបើ​ពួក​លោក​ខាង​លិច​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ នោះ​យើង​នឹង​អាច​ដំណើរការ​ឡើង​វិញ​ផលិតកម្ម​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​កម្រិត​២០% ក្នុង​រយៈពេល​ត្រឹម​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ ។ នេះ​ជា​សារ​មួយ​ចំពោះ​សហ​រដ្ឋ​អា​មេ​រិ​ក ។

អ៊ី​រ៉​ង់​បាន​សិក្សា​យ៉ាង​យូរ​ពី​ការ​ឆ្លើយ​តប​វិញ​ចំពោះ​ការ​ដកខ្លួន​ថយ​ជាយថាហេតុ​របស់​សហរដ្ឋ​អា​មេ​រិ​ក​ពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ស្តី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ។ លោក SALEHI ថ្លែង​ទៀត​ថា យើង​សង្ឃឹមថា អា​មេ​រិ​ក​នឹង​ពុំ​បោះបង់​ចោល​កិច្ចព្រមព្រៀង​នេះ​ឡើយ ព្រោះ​វា​នឹង​ជា​ការ​ប្រឈម​ខាង​វិទ្យាសាស្ត្រ​ដ៏​ពិតប្រាកដ​មួយ​សម្រាប់​មហាអំណាច​នេះ ។

កាលពី​ថ្ងៃ​ទី​៥ មេ​សា លោក​បាន​ព្រមាន​សហរដ្ឋ​អា​មេ​រិ​ក​ប្រឆាំង​ការ​ប៉ុនប៉ង​ចាត់​វិធាន​ការ​ទាំងឡាយ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ។

លោក​ត្រាំ បាន​ស្នើ​ជា​ច្រើន​លើក​ឱ្យ​លុប​ចោល​បណ្តា​ខ​ទាក់ទិន​ដល់​ការ​រឹតត្បិត​ដែល​សហរដ្ឋ​អា​មេ​រិ​ក​ដាក់​ចំពោះ​អ៊ី​រ៉​ង់​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ ។ លោក​ក៏​ទាមទារ​ផង​ដែរ​ឱ្យ​មាន​បែបបទ​នៃ​ការ​ត្រួតពិនិត្យ​ម៉ឺងម៉ាត់​បំផុត និង​ឱ្យ​មានការ​កម្រិត​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ឆ្ងាយ​របស់​អ៊ី​រ៉​ង់ ។

អ៊ី​រ៉​ង់​អះអាង​ថា ខ្លួន​នឹង​ពុំ​ឱ្យ​នរណា​ម្នាក់ធ្វើការ​រឹតត្បិត​ឯទៀត​ៗ​ក្រៅពី​ការ​កម្រិត​ដូច​មាន
ចែង​ក្នុង​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ​ឡើយ រួចខ្លួន​ក៏​នឹង​ពុំ​ទទួលយក​ការ​កែប្រែ​ណា​មួយ​​នៃ​កិច្ចព្រមព្រៀង​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ